សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តារាចម្រៀង​ហង្ស​មាស​កញ្ញា​សួស​វី​ហ្សា បដិសេធ​រឿង​ស្នេហ៍​តែ​សា​ម៉ី​ខាង​ប្រុស​ថា​ការពិត​នៅតែ​ជា​ការពិត​?!

តារាចម្រៀង​ហង្ស​មាស​កញ្ញា​សួស​វី​ហ្សា បដិសេធ​រឿង​ស្នេហ៍​តែ​សា​ម៉ី​ខាង​ប្រុស​ថា​ការពិត​នៅតែ​ជា​ការពិត​?!

ភ្នំពេញ​៖​ថ្មីៗ​នេះ តារាចម្រៀង​ស្រី​ផលិតកម្ម​ហង្ស​មាស​កញ្ញា សួស វី​សា ទើបតែ​ចេញ​មុខ​បកស្រាយ​ពី​ពត៍​មាន​ដែល​ថា​កញ្ញា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​រូបរាង​ស្រស់​សង្ហា​ម្នាក់​ឈ្មោះថា ថម​មី ដែល​ជា​កូនក្រុម​រាំ​របស់​នាង  ។​

សូម​បញ្ជាក់ដែឬថា​ដោយសារតែ ភាពស្និទ្ធស្នាល​ខ្លាំង​ដល់​ថ្នាក់​ដេក​កើយ​ភ្លៅ​កៀក​គ្នា​រវាង​តារាចម្រៀង​ស្រី សួស វី​សា និង យុវជន​ថមី បង្កើត មាន​ការលើក​ឡើង​យ៉ាង​ផុសផុល​ថា​តារា​ស្រី​-​ស្រី​ទាំងពីរ​ដួង​នេះ បាន​រួមរស់​ជាមួយ​គ្នា​ក្រោម​ដំបូល​តែ​មួយ​ដូច​ប្ដី​ប្រពន្ធចឹង ។

ករណីនេះ ស្រី​ស្រស់ សួស វី​សា បាន​បកស្រាយ​ថា ៖ «​ចង់​ប្រាប់​រឿង​មួយ​ដល់​អ្នកគាំទ្រ និង​ស្រឡាញ់​ចូលចិត្ត​ខ្ញុំ​ទាំងអស់​ឱ្យបាន​ដឹង ដែល​រឿង​នោះ​ខ្ញុំ​លាក់​ជាសម្ងាត់​យូរហើយ ខ្ញុំ​សូម​ជម្រាប​ដល់​បណ្តា​អ្នកគាំទ្រ​ខ្ញុំ​ទាំងអស់ និង​បងៗ​សារព័ត៌មាន​ថា ខ្ញុំ សួស វី​សា និង ប្អូនប្រុស ថម​មី គ្មាន​ទំនាក់ទំនង​ស្នេហា​ពិតប្រាកដ​អី​ទេ គ្រប់យ៉ាង​ពួក​ខ្ញុំ​គ្រាន់តែ​សម្តែង​ប៉ុណ្ណោះ ហើយ​ពួក​យើង​ស្រឡាញ់​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត ។​ថម​មី អាយុ​ប្អូន​ខ្ញុំ​ដល់​ទៅ បី​ឆ្នាំ ហើយ​ខ្ញុំ​ស្រឡាញ់​គាត់​ដូច​ប្អូន​ខ្ញុំ​បង្កើត​អត់​ចង់​ថែមថយ​អី​ទៀត​ទេ ។​

សូម​បកស្រាយ​ខ្លីៗ វា​ជា​ការពិត ងាយ​យល់ ហើយ​សង្ឃឹម​ថា​អ្នក​ទាំងអស់​គ្នា​នឹង​អស់​ចម្ងល់​ទៀត​ទៅ​។ ណាមួយ​ដោយ​ចេញមុខ​សារភាព​បែបនេះ គឺ​ដោយសារ​ពួក​ខ្ញុំ​ក៏​ចង់​បាន​ស្នេហា​មែនទែន ដូច​គេ​ដូច​ឯង​ដែរ ព្រោះ​អាយុ​ច្រើន​ហើយ បើ​រវល់​តែ​សម្តែង​ជាមួយ​គ្នា​ចឹង​ទៀត កាលណា​មាន​គូ​មែនទែន​នឹង​គេ​???2018 ហើយ […]​។​

​ផ្ទុយ​ទៅ​វិញ​សម្រាប់​ភាគី​ខាង​ប្រុស​វិញ​ថម​មី បាន​សរសេរ​រៀបរាប់​ឱ្យ​អ្នកគាំទ្រ​ជួយ​ពិចារណា​ថា​៖ «​ការពិត​នៅ​តែ​ជា​ការពិត សូម​បងប្អូន​យល់ ពិចារណា បើ​ចង់បាន​ស្នេហ៍​ពិត ចាំ​ចាប់​តែ​កំហុស ហើយ​គិត​ថា​ខ្លួន​ត្រូវ​តែ​ឯង គ្រប់​ពេល​មិន​មាន​ហេតុផល ហើយ​ចាំ​ចោទ​ថា​តែ​គេ ថា​មិន​ស្មោះត្រង់​លើ​ខ្លួន វា​គ្មានក្តី​សុខ​ទេ (​ស្នេហ៍​ពិត មិន​គិត​អាយុ លុយ កិត្តិយស​ជ្រុល ជាពិសេស ចង់ឱ្យ​គេ​ស្រឡាញ់​ខ្លួន​ខ្លាំង​យើង​ត្រូវ​ស្រឡាញ់​គេ​ឱ្យ​ខ្លាំង​ជាមុន ហើយ​ចង់ឱ្យ​គេ​ស្មោះត្រង់​លើ​យើង​ត្រូវ​សួរ​ខ្លួនឯង​ថា យើង​ស្មោះត្រង់​នឹង​គេ​ហើយ​ឬ​នៅ ) ។​

ខ្ញុំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ចង់​ល្អ តែ​បែរជា​ត្រូវ​គេ​ចោទ ហើយ​ផុ​សចឹង​លើ Facebook យក​កិត្តិយស​ខ្លាច​ខូច​ឈ្មោះ​ខ្លួនឯង បងប្អូន​តើ​នេះ ត្រឹមត្រូវ​ទេ ?​បើ​ខ្លួនឯង​មិន​ហ៊ាន​ទទួល​ការ​ពិត​ផង តើ​នៅ​ឯណា​ស្នេហ៍​ពិត​? .​សូម​អរគុណ​សូម​បងប្អូន​ជួយ​ពិចារណា​ខ្ញុំ​ផង ខ្ញុំ​មើល​ចិត្ត​មនុស្ស​មិន​ដាច់​ទេ .block ខ្ញុំ​បាន​គ្រប់​យ៉ាង​តែ​មិនអាច block ការពិត​បានឡើយ​»​។​យោង​តាម​សំណេរ​ភាំគី​ទាំងពី​រស្មេ​រយើង​គ្មាន​យោបល់​អី​ទេ​ព្រោះ​វា​ជា​រឿង​រន្ធ​ឡូ​!​ចឹង​គិត​ខ្លួន​ឯង​ចុះ​ទាន​!!៕

Filed in: សិល្បៈ កំសាន្ត