សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្នងការ​នគរបាល​ខេត្ត​ឲ្យ​បង្ក្រា​បតែ​ឈ្មួញ​ឈើ​នៅតែ​ដឹកចេញទៅ​យួន​តាម​ប៉ុស្តិ​ច្រក​ណាំ​លៀ តើ​លោក​សំរឹទ្ធ​ណ​យ​មេ​ប៉ុស្តិ​ធើ​អី​?

​ស្នងការ​នគរបាល​ខេត្ត​ឲ្យ​បង្ក្រា​បតែ​ឈ្មួញ​ឈើ​នៅតែ​ដឹកចេញទៅ​យួន​តាម​ប៉ុស្តិ​ច្រក​ណាំ​លៀ តើ​លោក​សំរឹទ្ធ​ណ​យ​មេ​ប៉ុស្តិ​ធើ​អី​?

មណ្ឌលគិរី​៖ ​ទោះបីជា​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ដាក់ចេញ​វិធានការ​តឹងតែង​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏​ដោយ​ក៏​នាពេល​ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​មក​ថា​៖​នៅ​ស្រុក​ពេជ្រា​ដា ឯណោះ​វិញ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ជាពិសេស​នៅពេល​យប់​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ច្រក​ណាំ​លៀ បានឲ្យដឹងថា រយៈ​៥​ថ្ងៃ​កន្លង​ទៅនេះ​គឺ​ក្នុង​មួយ​យប់ៗ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​ឡង់​គ្រឺស័​រ​កែច្នៃ និង​រថយន្ត​ផ្សេងៗ​ទៀត​មិន​តិច​ជាង​ពី​៣០​ទៅ​៤០​គ្រឿង​ឡើយ​តាម​ច្រក​ណាំ​លៀ​ដែល​គ្រប់គ្រង​ដោយ​សំ​រឹត​ណ​យ​។​

​ដោយសារ​មាន​ឡាន​ដឹក​ឈើ​ចេញ​យ៉ាង​ងងើល​បែបនេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជឿថា​៖​មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ ឬ​ប៉ុស្ដិ៍​៧ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​នេះ​គឺ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​តែម្តង​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ពេជ្រា​ដា បានឲ្យដឹងថា​៖ ឈើ​ដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​រយៈពេល​ប៉ុន្មាន​យប់​កន្លងទៅនេះ គឺជា​ឈើ​ដែល​គេ​ប្រមូល​ទិញ​នៅ​តំបន់​ក្រង​តេះ និង​តំបន់​ចំការកៅស៊ូ​បារាំង​។ ជាង​នេះ​ទៅ​ទៀត​មាន​ឈ្មួញ​មួយចំនួន​បាន​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់ឈើ​ក្នុងព្រៃ​អភិរក្ស ព្រៃ​ការពារ និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ហើយ​ពួកគេ​ប្រមូល​ទិញ​ឈើ​ទាំង​នោះ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​។​

​សូម្បី​តែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​ឈរជើង​នៅ​ខេត្ត​មណ្ឌលគិរី ក៏​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ​នោះ​ដែរ​ធ្វើឲ្យ​មាន​ការសង្ស័យថា​ពួកគេ​ទទួលបាន​លាភសក្ការៈ​ពី​បទល្មើស​ឬក៏​មកពី​គ្មាន​សម​ត្តភាព​តែម្តង​។​

​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​ពេជ្រា​ដា បានឲ្យដឹងថា ថ្មីៗ​កន្លងទៅនេះ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​ចេញ​បទបញ្ជា​ឲ្យ​កូន​ចៅចុះ​ត្រួតពិនិត្យ​មើល​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុងស្រុក​ពេជ្រា​ដា ជា​ពិសេស​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ​។​
​ក៏​ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក ហើយ​ជួនកាល​គ្រាន់តែ​១​យប់​សោះ​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​រថយន្ត​ឡង់​គ្រឺស័​រ​កែច្នៃ​និង​រថយន្ត​ផ្សេងៗ​ទៀត​ពី​៣០​ទៅ​៤០​គ្រឿង​យ៉ាង​រលូន​។ តើ​មកពី​ហេតុអ្វី​?!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់