សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត​បា​ឡែន​ដឹកឈើ​ប្រណីត​មួយ​គ្រឿង​ត្រូវ​កម្លាំង​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ចាប់បាន​

​រថយន្ត​បា​ឡែន​ដឹកឈើ​ប្រណីត​មួយ​គ្រឿង​ត្រូវ​កម្លាំង​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ចាប់បាន​

​ខេត្ត​រតនគិរី ៖ កម្លាំង​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រតនគិរី​បាន​ឃាត់​រថយន្ត​ដឹកឈើ​ប្រណីត​មួយ​គ្រឿង ខណៈ​កំពុង​ធ្វើ​ចរាចរណ៍​ដឹកឈើ​នៅក្បែរ​រង្វង់​មូល​យាយ​ទូល​ចេក ដែល​ការឃាត់​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ ​ចូល​ថ្ងៃ​ទី​៨ ខែ​ឆ្នូ ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​១ សង្កាត់​កា​ចាញ ក្រុង​បាន​លុង​។​

​តាម​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​មួយ​គ្រឿង​ដែល​ឃាត់​នោះ​ម៉ាក​បា​ឡែន ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 2A-2529 បើក​ពី​លិច​ទៅ​កើត ចូល​ក្រុង​បាន​លុង ខណៈ​នោះ​កម្លាំង​របស់​ព្រះរាជអាជ្ញា​ឈប់​រថយន្ត​នៅក្បែ​រ​រង្វង​មូល​យាយទូល​ចេក បាន​ប្រទះឃើញ​ក៏​សង្ស័យ​រថយន្ត​នេះ​ដឹក​បទល្មើស​ក៏​បាន​ហៅ​ឲ្យ​ឈប់ ហើយ​បាន​ឆែកឆេរ​រកឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​នាងនួន​ពេញ​រថយន្ត​តែ​ម្តង​។ ចំណែក អ្នកបើកបរ​បាន​រត់​គេចខ្លួន​បាត់​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។

​កម្លាំង​របស់​ព្រះរាជអាជ្ញា បាន​រាយការណ៍​ជូនទៅ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់ ហើយ កម្លាំង​ជំនាញ​បាន​រឹបអូស​យក​មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ធ្វើការ​វាស់វែង​ចំនួន​ឈើ​នៅក្នុង​រថយន្ត​នោះ​។​

​ដោយឡែក ម្ចាស់​រថយន្ត​ដឹក​បទល្មើស​សមត្ថកិច្ច​ជំនាញ​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​គ្នា​តាម​ច្បាប់​ព្រៃឈើ​៕

 

Filed in: ព័ត៌មានជាតិ