សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អគ្គិ​ភយ័​ឆាបឆេះ​ផ្ទះ​លក់ឥ​វ៉ាន់​ចាប់ហ៊ួយ​អស់​ប្រាក់​ជាង​២​ម៉ឺន​ដូល្លា​ស្រុ​ព្រែកប្រសព្វ​

​អគ្គិ​ភយ័​ឆាបឆេះ​ផ្ទះ​លក់ឥ​វ៉ាន់​ចាប់ហ៊ួយ​អស់​ប្រាក់​ជាង​២​ម៉ឺន​ដូល្លា​ស្រុ​ព្រែកប្រសព្វ​

​ក្រចេះ​)៖​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​អគ្គី​ភយ័​ឆាប់ឆេះ​ផ្ទះ​អ្នកលក់ឥ​វ៉ាន់​ចាប់ហួយ​១​ខ្នង​ខូចខាត​ទាំងស្រុង​នឹង​រាល​ឆ្លង​ឆេះ​ផ្ទះ​អ្នកជិតខាង​ស្ទើរ​អស់​១​ខ្នង​ទៀត ស្ថិតនៅ​ភូមិ​ភូមិ​ព្រែក​ប្រសព្វ​កណ្តាល​ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃ​ទី​០៨​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​។​

​លោក សេក ប៊ុនហេង អភិបាលស្រុក​ព្រែក​ប្រសព្វ​បាន​បញ្ជាក់​តាម​ទូរស័ព្ទ ឲ្យដឹង​ថា​ហេតុការណ៍​នេះ​បាន​កើតឡើង តាំងពី​ម៉ោង​ជិត​២ រហូតមក​ទល់​ម៉ោងជាង​៣​រសៀល ទើប​រលត់​អណ្ដាត់ភ្លើង តែ​មិន​ទាន់​រលត់​ទាំងស្រុង​នោះ​ទេ ហើយ​ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុង​បាញ់​ទឹក​ពន្លត់ ដោយ​ប្រើ​ទឹក​អស់​០២​ឡាន​ហើយ​ទើប​រលត់​ទាំងស្រុង​។​

​លោក​អភិបាលស្រុក​បន្ត​ទៀត​ថា ផ្ទះ​អ្នកលក់​ឥ​វ៉ាន់​ចាប់ហួយ​នឹង​ផ្ទះ​អ្នកជិតខាង​ដែល​ល​រងគ្រោះ​អគ្គីភ័យ​នោះ មាន​ចំនួន​២​ផ្ទះ​ខូចខាត​ទាំងស្រុង មាន​ទំហំ​សរុប​៤×៦​បេតុង ក្រោម​នឹង​ខាងលើ​ឈើ នឹង​សម្ភា​រះ​សរុប​អស់​ជាង​២​ម៉ឺន​ដុល្លា នឹង​ផ្ទះ​មួយទៀត ខូចខាត​មួយចំនួន គឺ​ខូចខាត​ផ្ទះ​ដំបូល​ខាងលើ​ប្រហែល​អស់​៣០​ភាគរយ​នឹង​ឆេះ​ទូរទស្សន៍​មួយ​គ្រឿង​គឺ​បណ្ដាលមកពីរ ឆេះ​ផ្ទុះ​សេ​ចរន្តអគ្គិសនី ។ ហើយ​ម្ចាស់ផ្ទះ​អ្នកលក់​ឥ​វ៉ាន់​ចាប់ហួយ ឈ្មោះ​ប្តី បិច សុខ​ហេន​អាយុ​៣៧​ឆ្នាំ​នឹង​ប្រពន្ធ​ឈ្មោះ​អា គីម​អង​អាយុ​៣៤​ឆ្នាំ​នឹង​ម្ចាស់​មួយទៀត​ឈ្មោះ ហែម សា​រុំ ភេទ​ប្រុស​អាយុ​៦៣​នាក់​រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។​

​ចំណែក​លោក អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​បញ្ជាក់​ឲ្យដឹងថា ក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​នេះ​គឺ​មាន​ការបញ្ជា​ពី​លោក លន់ សុផាត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ​ខណៈនោះ​ក៏​មាន​វត្តមាន​លោក អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ​នឹង​បញ្ជា​កម្លាំង​ជួយ​ក្នុង​ការ​ពន្កត់​នឹង​រារាំង​មិនឲ​ភ្លើង​ឆេះ​រាលដាល​ទៅដល់​លំនៅដ្ឋាន​របស់​ពលរដ្ឋ​ផ្សេងទៀត ៕
​ដោយ ៖ កិះ ខន​

 

Filed in: ព័ត៌មានជាតិ