សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាវុធហត្ថ​ខេត្ត​បញ្ជូន​ជនសង្ស័យ​04​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ​

អាវុធហត្ថ​ខេត្ត​បញ្ជូន​ជនសង្ស័យ​04​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ​

ក្រចេះ ៖ កងកម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ និង​បញ្ជូន​ជនសង្ស័យ​04​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​រក្សាទុក​នៅ​សារ​សារធាតុ​ញៀន ហើយ​វត្ថុតាង​មួយចំនួនធំ​ទៅកាន់​តុលាការ​នៅ​ព្រឹក​ស្អែក ថ្ងៃទី​០៩​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​។

​លោក​ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក ថ្ងៃទី​០០៨​ខែ​ធ្នូ​ឆ្នាំ​២០១៧​ឱ្យដឹងថា​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់​ដែល​មាន​០២​ទីតាំង​បង្ក្រាប​ក្នុង​ថ្ងៃ​តែ​មួយ​កាលពី​ថ្ងៃ​ទី​០៧​ខែ​ធ្នូ ឆ្នាំ​២០១៧​។

​ទីតាំង​១ នៅ​ចំណុច​សណ្ឋាគារ​រី​វឺ​ដូ​ហ្វីន​ស្ថិតក្នុង​ភូមិ​អូរឬស្សី​១ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ កាលពី​ល្ងាច​វេលា​ម៉ោង​ជាង​០៥​ថ្ងៃទី​០៧​ខែ​ធ្នូ​ឆ្នាំ​២០១៧​។  គឺ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ស្រី​ចំនួន​០២​នាក់​មាន​ឈ្មោះ ១\ គង់ ម៉ានិត​ភេទ ស្រី​អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​២\​ឈ្មោះ​រស់ ចាន់​ធី អាយុ​២៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​បារាយណ៍ ឃុំ​តា​ឡោ​ត  ស្រុក​បារាយណ៏ ខេត្ត​កំពង់ធំ​៣\​ឈ្មោះ ម៉ុល ពុទ្ធា​រះ​អាយុ​២០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​អូរ​ឬ​ស្សី​១ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ  ។​

​ក្នុងនោះ​រឹបអូស​បាន​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៍​ចំនួន​០២​កញ្ចប់​តូច ធំ​និង​សម្ភារៈ ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ ។​ទី​តាំងទី​២​ស្ថិត​នៅ​ចំណុច​ភូមិ​កន្ទ្រីង សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្ត​ក្រចេះ កាលពី​យប់​វេលា​ម៉ោងជាង​០៧ ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​១​ម្នាក់ ។ មាន ឈ្មោះ តេង រេ​ង ភេទ​ប្រុស​រស់នៅ​ក្នុងភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្ត​ក្រចេះ​។​ចាប់​បាន​វត្ថុ​តា​រួម​មាន​ម្សៅ​ក្រាម​ពណ៍​(​ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​តូច​សារធាតុ​ញៀន ទូរស័ព្ទ​១​គ្រឿង​នឹង​ប្រាក់​រៀល​ចំនួន​៣៥០០៛ ។​

​លោក ផាត សុ​ភ័ក្រវាសនា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការ​បង្ក្រាប​នេះ​ដោយ​មាន​ការសម្របសម្រួល​ពី​លោក ជា សុភ័ក្រ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តក្រចេះ​ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ ។​

​លោក ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​បន្តទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​០៤​នាក់ និង​វត្ថុតាង​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​នឹង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹកស្អែក​ថ្ងៃទី​០៩​ខែ​ធ្នូ​ឆ្នាំ​២០១៧​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត ៕
​លោក កិះ ខន​

 

Filed in: គ្រឿងញៀន