សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​រដ្ឋបា​ល​ទូទាំង​រាជធានី​មិន​ត្រូវ​យក​លុយ​ពី​ការធ្វើ​លិខិតស្នាម​នានា​

អភិបាល​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​រដ្ឋបា​ល​ទូទាំង​រាជធានី​មិន​ត្រូវ​យក​លុយ​ពី​ការធ្វើ​លិខិតស្នាម​នានា​

ភ្នំពេញ​៖  អភិបាល​រាជធានី​ភ្នំពេញ បង្គាប់​យ៉ាង​ធ្ងន់ៗ​ទៅកាន់​មន្ត្រី​នគរបាល​រដ្ឋបាល​ទូទាំង​រាជធានី មាន​ចំនួន​១២​ខណ្ឌ មិន​អោយ​យក​លុយ​ពី​ប្រជាពលរដ្ឋ លើ​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់ និង​លិខិត​ស្នាម​ផ្សេងៗ​នោះទេ គឺ​ត្រូវ​សហការ​ល្អ​ជា​និច្ច​ជាមួយ​ប្រជាពលរដ្ឋ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បង្គាប់​បែបនេះ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​ក្ត័ ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ  កាលពី​រសៀល​ថ្ងៃ​ព្រហស្បត៏ ៤​រោច ខែ​មិគសិរ  ព​,​ស​២៥៦១  ត្រូវ​និង​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បញ្ជារ និង​បង្គាប់​ធ្ងន់ៗ ទៅកាន់​មន្ត្រី​នគរបាល​រដ្ឋបាល​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដែល​ធ្វើ​លិខិតស្នាម​នានា ជូន​ប្រជាពលរដ្ឋ មិន​ត្រូវ​ទា​លុយ​ពី​ពួក​គាត់​ដាច់​ខាត​”​។​

​លោក បញ្ជាក់ថា ៖ លិខិតស្នាម ដែល​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវមាន​ដោយ​ខានមិនបាន​នោះ គឺមាន អត្ត​សញ្ញាប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ សំបុត្រកំណើត និង​លិខិត​ស្នាម​ផ្សេងៗ​ទៀត ដូចជា​សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និង​លិខិតបញ្ជាក់​ផ្សេងៗ​ទៀត គឺ​មិន​ត្រូវ​យកលុយ​ពី​ពលរដ្ឋ​ដាច់ខាត​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា​៖ បច្ចុប្បន្ន នៅតែ​មាន​ការរិះគន់ និងរ​អូរ​ទាំ​ពី​ប្រជាពលរដ្ឋ ចំពោះ​មន្ត្រី​នគរបាល​រដ្ឋបាល និង​មន្ត្រី​ចៅសង្កាត់ តែងតែ​ទា​ថ្លៃ​សេវា​ពី​ពួកគាត់ ក្នុង​ការស្នើ​សុំ​ធ្វើ​លិខិត​ស្នាម ជា​ពិសេស​ការធ្វើ​អត្តសញ្ញាណប័ណ្ឌ នេះ​ជាដើម​។ ឯក​បន្តថា មន្ត្រីនគរបាល​ទាំងអស់​ប្រយ័ត្ន​ខ្លួន​ផង ក្រែង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​ខ្លួន​ទៅ​សាកសួរ ពី​ការទា​លុយ ជា​ថ្នូរ​នឹង​ចេញ​លិខិតស្នាម​ទាំងអស់នោះ​។​

​ចំពោះ​បញ្ហា​ខាងលើនេះ ក្នុង​ខែ​កក្ត​ដា​កន្លងទៅ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍​សំដៅទៅ​មន្ត្រី​នគរបាល​រដ្ឋបាល និង​មន្ត្រី​អត្រានុកូលដ្ឋាន​ទាំងអស់​ថា “​មនុស្ស​គឺ​មាន​អ្វី គឺ​មាន​អត្តសញ្ញាណប័ណ្ណ អញ្ចឹង​បើ​គេ​ត្រូវ មាន​អត្តសញ្ញាណប័ណ្ណ កុំ​រងចាំ​គេ​មកសុំ គឺ​ដល់​ម៉ោង ត្រូវ​ធ្វើអោយ​គេ អា​នឹង​ជា​សេវា​តម្រូវការ​។ ព្រោះ​វា​ជា​កតាព្វកិច្ច ត្រូវ​ធ្វើ​អោយ​តែ​ម្តង គឺ​មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ និង​សំបុត្រ​កំណើត​ជាដើម​។  សម្តេច​បាន​លើកឡើង​ទៀត​ថា ទាំងអស់នោះ ជា   កតាព្វកិច្ច ដែល​ច្បាប់​បាន​ចែង​អោយ​ធ្វើ​ហើយ​។​

​លោក នាយ​ឧត្តមសេនីយ៍ ជូន សុវណ្ណ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បង្គាប់បញ្ជា​ធ្ងន់ៗ​ទៅកាន់​អធិការ​ខណ្ឌ​ទាំង​១២ ដែល​បាន​ចូលរួម​ប្រជុំ​កាល​ពី​ល្ងាចម្សិលមិញ នេះ​ថា “​គឺ​ដាច់ខាត​មិន​ត្រូវ​យក​កម្រៃ​សេវា​ណាមួយ ជា​ថ្នូ​នៃ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​លិខិត​ស្នាម​ផ្សេងៗ​ទៀត​នោះ​ទេ​”​។ ឯកឧត្តម​បន្តថា សម័យនេះ ហ្វេ​សប៊ុក​គឺ​ពេញនិយ​មណាស់ បើ​មន្ត្រី​នគរបាល​ណា​យក​លុយ​គេ នោះ​គេ​នឹង​ចេញផ្សាយ​ហើយ ដូច្នេះ​ត្រូវ បំរើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ​។​

​សូមបញ្ជាក់​ថា​៖ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​មហាផ្ទៃ​ជា​សេនាធិការ បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការបញ្ឈប់​យក​ប្រាក់​ពី​ប្រជាជន​ក្នុង​ការធ្វើ​អត្តសញ្ញាណ ប័ណ្ណ សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​សំបុត្រមរណភាព​ជាដើម ៕

 

Filed in: ព័ត៌មានជាតិ