សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាមេរិក​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជា​ថ្មី​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​

​អាមេរិក​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជា​ថ្មី​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​

​អាមេរិក ៖ សហរដ្ឋអាមេរិក​កំពុង​ពិចារណា​ដាក់​ទណ្ឌ​សេដ្ឋកិច្ច​ជា​ថ្មី​ម្ដង​ទៀត​ទៅ​លើ​មេដឹកនាំ​យោធា​មួយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ក្រុមហ៊ុន​មួយចំនួន​ទៀត​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ទាំង​នេះ​ដោយសារ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ាក់​ឃីន​នៅ ភាគ​ខាងជើង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​នេះ ខណៈ​ដែល​កំពុង​ពិភាក្សា​ជាមួយ​បង់​ក្លា​ដែស​ពិភាក្សា​ពី​ការបញ្ជូនជ​ន​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​នោះ​។

​មន្ត្រី​ជំនាញ​បាន​និយាយថា បើសិន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ជាថ្មី​ទៅលើ​ប្រទេស​មី​យ៉ាន់​ម៉ា​មែន វា​អាច​ធ្វើឲ្យ​ខាតប្រយោជន៍​និង​រារាំង​ដល់​អន្តរកាល​របស់​ប្រទេស​នេះ​ដែល​កំពុង​ងាក​ចេញពី​របប​សឹក​យោធា​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ឆ្ពោះទៅ​រក​របប​លទ្ធិប្រជាធិបតេយ្យ​។​

​មន្ត្រី​ជំនាញ​លោក ហ័​រស៊ី បាន​និយាយថា ទណ្ឌកម្ម​ទាំងនេះ​នឹង​មិន​ទំនងជា​ប៉ះពាល់​ខ្លាំង​ទៅ​លើ​គោលនយោបាយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ទេ ខណៈ​ប្រទេស​នេះ​ទើបតែ​បាន​រួចផុត​ពី​ទណ្ឌកម្ម​បាន​ប៉ុន្មាន​ឆ្នាំ​នេះ​ដែល​គេ​បាន​ដាក់​ទណ្ឌកម្ម​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​៕

Filed in: ព័ត៌មានជាតិ