សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ហេតុ​អ្វី​សង្វៀន​ប្រជល់មាន នៅ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ាវ​ដាវ បើក​លេង​ក្នុង​ទ្រុងទ្រាយ​ធំ​បាន​ក្នុង​ពេល​ល្បែង​ដូច​គ្នា​នៅ​ទ​ន្លរ​បាទី​និង​អ​រី​យ​ក្សត្រ​ត្រូវ​បង្ក្រាប​!?

​ហេតុ​អ្វី​សង្វៀន​ប្រជល់មាន នៅ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ាវ​ដាវ បើក​លេង​ក្នុង​ទ្រុងទ្រាយ​ធំ​បាន​ក្នុង​ពេល​ល្បែង​ដូច​គ្នា​នៅ​ទ​ន្លរ​បាទី​និង​អ​រី​យ​ក្សត្រ​ត្រូវ​បង្ក្រាប​!?

ខេត្ត​រតនគិរី ៖ កាលពី​ថ្ងៃ​ទី ៤ និង​ទី​៥ ធ្នូ សង្វៀន​ជល់​មាន់​កូនប្រសា​រលោក ហ៊ុន សាន នៅ​ទន្លេបាទី​ខេត្តតាកែវ និង​អ​រី​យ​ក្សត្រ​ខេត្ត​កណ្តាល ត្រូវបាន​សមតត្តកិច្ច​បង្ក្រាបតាម​បញ្ជា​រនាយ​ករដ្ឋមន្ត្រី​។ ផ្ទុយ​ទៅ​វី​ញ សព្វថ្ងៃ​សង្វៀន​ជល់​មាន់​មួយកន្លែង​ទៀត​ដែល​មាន​ទីតាំង​នៅ​ភូមិ​ប៉ក​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដា​វដែល​គេ​ដឹងថា​មាន​ថៅកែ​ឈ្មោះ​លោក សុខ គឹម​សាន្ត​ មិន​ត្រូវ​បាន​សមត្តកិច្ច​ខេត្ត​រតនៈគិរី បង្ក្រាប​ឡើយ ដែល​ថ្វើ​ឲ្យមាន​ចំងល់​ថា​ស្រុក​ខ្មែរ​តែ​មួយ​ម៉េច​ក៏​មាន​ស្តង់ដា​អនុវត្ត​ច្បាប់​ពីរ​?​។

បើ​តាម​ការ​ឲ្យដឹង​ពី​ប្រភព​អ្នកញៀន​ល្បែង​ថាៈ សង្វៀន​ជល់​មាន់​ដុះ​ស្លែ​មួយ​កន្លែង ដែល​មាន​ទីតាំង​នៅ​ភូមិ​ប៉ក​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ បាន​ដំណើរ​លេង​អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ ទាំង​គេ​ស្គាល់​ច្បាស់​ថាៈ ម្ចាស់​សង្វៀន​ដ៏​ល្បីល្បាញ​មួយ​នេះ​មានឈ្មោះ​សុខ គឹម​សាន្ត តែងតែ​បើក​ឲ្យ​ខ្មែ​រលេង​ប្រជល់មាន់​ជា​រៀងរាល់ថ្ងៃ មានការ​ភ្នាល់​លុយ​រាប់ពាន់​ដុល្លារ​អាមេរិក​។​

បើ​មាន​គូរ​ណាត់​ពិសេស​មកពី​កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង​។​ល​។ ក្នុង​១​គូរ​គេ​ចាក់​ចាប់ពី ពីរ​ពាន់​ដុល្លារ​(២ ០០០$)​ទៅដល់​រាប់ម៉ឺន​ដុល្លារ​ឯណោះ​។ ក្រៅពី​ល្បែង​ជល់​មាន់​ដែល​អ្នក​ញៀន​ហៅថា បក្សី​កីឡា​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​លេង​បំពាន​បំរាម​នាយករដ្ឋមន្ត្រី​តេជោ​សែន មាន​លេង​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​ផ្សេង​ដូចជា បៀ​រ អាប៉ោង និង​យ៉ូ​គី ។ ទីតាំង​បន​ល្បែង​ជល់​មាន់​និង​បៀ​រ​យូគី​របស់​លោក​សុខ​គឹម​សាន្ត​បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ខ្លះ​លង់​ខ្លួនល​ក់ ឬ បញ្ចាំ ទ្រព្យសម្បត្តិ​ដោយ​សារ​ចូល​ទៅ​លេង​ល្បែង​។​ផ្ទុយទៅវិញ​សមត្តកិច្ច​ពិសេស លោក សុខ គឹម​សាន្ត កាន់តែ​មាន​បាន​ទៅ​វិញ​។​

​ប្រភព​ពី​ក្រុម​អ្នក​ដែល​ចូល​ទៅ​លេង​ជល់​មាន់​ក្នុង​សង្វៀន​នេះ​បានឲ្យដឹងថា ក្រៅពី​លោក សុខ គឹម​សាន្ត ដែលជា​អ្នក​មាន​ឥទ្ធិពល​នៅ​សង្វៀន​ជល់​មាន់​នេះ ក៏​នៅ​មាន​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ និន ចាន់​តារា ហៅ យ៉ា​ត ជា​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​លេខ​៦២៣ ដែល​មាន​តួនាទី​ជា​ប្រធាន​ច្រករបៀង​ភ្នំ​ក្រហម ក៏​ជា​អ្នក​មាន​ឥទ្ធិពល​នៅក្នុង​សង្វៀន​ជល់​មាន់​ដុះ​ស្លែ​នេះដែរ​។​

​ទាក់ទង​ទៅនឹង​សង្វៀន​ជល់​មាន់​ខាងលើនេះ លោក​ឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការ​នគរបាល​ខេត្ត​រតនគិរី​បានឲ្យដឹងតា​មទូរស័​ព្ទ​ថា កន្លង​មានច្បាប់ ប៉ុន្តែ​ឥឡូវ​អត់​សុពលភាព ឬ​យ៉ាងណា​នោះ អត់​ទាន់​ដឹង​ទេ​។ លោក​ទទួលស្គាល់ថា រឿង​ថា​មាន​ពលរដ្ឋ​ខែ្មរ​ចូល​លេង​នោះ​វា​ជា​រឿង​ខុសច្បាប់ ។​

​ឯកឧត្តម ញ៉ែម សំអឿន អភិបាលរង​ខេត្ត​រតនគីរី និង​ជា​អ្នកនាំពាក្យ​បានបញ្ជាក់​ថា ឯកឧត្តម​អត់​បាន​ដឹង​ទេ ដឹង​ត្រឹម​ថា​មាន​កាស៊ីណូ ទ្រី ភាព នៅ​ទីនោះ ចាំ​គាត់​ទាក់ទង​ទៅ​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ បើ​មាន​បែប​នោះ​ត្រូវ​លប់បំបាត់​មិនឲ្យ​មាន​ទេ ព្រោះ​វា​អាច​មាន​ចោរកម្ម អំពើហឹង្សា​ក្នុង​គ្រួសារ ។ ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី ហួសចិត្ត​នឹង​អ្នកគ្រប់គ្រង​ក្នុង​ខេត្ត​ដែល​ម្នាក់ៗ​តែងតែ​ឆ្លើយថា “​មិន​ដឹង​ទេ​?” “​ចាំ​ឲ្យគេ​ចុះ​ទៅ​មើល​” !!?​។​ចឹង​បាន​គេ​ថា​ស្រុក​ខ្មែរ​ការអនុវត្តន៍​មាន​ស្តង់ដារ​ពី​រ​នោះ​!​។​

 

Filed in: ព័ត៌មានជាតិ