សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលា​រាជធានី​ប្រជុំ​រឿង​ដកហូត​ឯកសារ​មិន​ស្របច្បាប់​ពី​ជនបរទេស​ដែល​មាន​ជាង​២​ម៉ឺន​នាក់​!

សាលា​រាជធានី​ប្រជុំ​រឿង​ដកហូត​ឯកសារ​មិន​ស្របច្បាប់​ពី​ជនបរទេស​ដែល​មាន​ជាង​២​ម៉ឺន​នាក់​!

ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​៦​ធ្នូ​បាន​បើក​កិច្ចប្រជុំ​មួយ​ស្តីពី​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​ការដកហូត​លុបចោល​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាន់​ប្រើប្រាស់​ដោយ​មាន​ការចូល​រួម​ពី​មន្ត្រី​ជាង​៣៥០​នាក់​។

នាយ​ឧត្តមសេនីយ៍  សុខ ផល អគ្គនាយក​នគរបាល​អន្តោប្រវេសន៍ បានឲ្យដឹងថា​៖​ក្នុង​ការគ្រប់គ្រង​ច​ន​បរទេស នៅ​ឆ្នាំ​២០០២ យើង​បាន​ធ្វើ​ជំរឿន​ស្ថិតិ​ឃើញថា​មាន​ជនបរទេស​មក​រស់នៅ​កម្ពុជា​មាន​២០​សញ្ជាតិ និង​មាន​ចំនួន ៧០០១២​នាក់ ។​ចាប់ពី​ឆ្នាំ​២០០២ ដល់​២០១៥ មាន​ការកើនឡើង​មាន​២០​ម៉ឺន​នាក់ ប្រមាណ​១២​សញ្ជាតិ តែ​ច្រើនជាងគេ គឺ​ជនជាតិ​វៀតណាម​។​

​លោកនាយ​ឧត្តមសេនីយ៍ បានឲ្យដឹង ថា​ចាប់តាំងពី​ឆ្នាំ​២០១៤ រហូតមក​ដល់​ខែ​តុលា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន និង​បណ្តេញ​ចេញ​ជនបរទេស​ចំនួន ១៣.៩៥៤​នាក់ (​ស្រី ២.០២៤​នាក់​) មាន ៨៥​សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម​ចំនួន ១០,៨៩២​នាក់ (​ស្រី ២.០២៤​នាក់​) ហើយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​ចាប់ពី​ឆ្នាំ​២០១៤ រហូត​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បាន​រកឃើញ​ពលករ​បរទេស​គ្មាន​ប័ណ្ណ​ការងារ​ចំនួន​៧,៥៦៣​នាក់ ផងដែរ​។​

​សូមបញ្ជាក់​ថា នៅក្នុង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី​ការប្រកាស​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ដែល​រដ្ឋសភា​បានអនុម័ត​បាន​អនុម័ត​នៅ​ថ្ងៃទី​២៦​ខែ​សីហា​ឆ្នាំ​១៩៩៤​ក្នុងនោះ​មាន​ចែង​ក្នុង​សេចក្តី​បញ្ញតិ​ទូទៅ​ក្នុង​ការគ្រប់គ្រង​ជន​បរទេស​គ្រប់​រូប​ដោយ​គ្មាន​ការរើសអើង​។
​នៅក្នុង​កិច្ចប្រជុំ​នោះ​បាន​លើកឡើង​ឲ្យដឹង​ដែរថា ៖ មាន​ជនអន្តោប្រវេសន៍​រស់​នៅ​មិន​ប្រក្រតី​នៅ​កម្ពុជា​និង​មានការ​កាន់កាប់​និង​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​នៅ​រាជធានី​២១៤៧៤​នា​ក់នា​និង​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជាំ​ង​៧៣​ម៉ឺន​នាក់​។​ការដកហូត​ព្រមទាំង​លុបចោល​លិខិតស្នាម​គឹ​អនុវត្តតាម​អនុក្រិត្យ​លេខ​១២៩​អនក្រ​.​បក ។​

​ចំពោះ​ការ​ត្រួតពិនិត្យ​ឡើងវិញ​នេះ​គឺជា​ការអនុវត្ត​ជាក់ស្តែង​ចំពោះ​មន្ត្រី​ដែល​បាន​ធ្វើ​ការងារ​រដ្ឋបាល​មិន​ប្រក្រតី​ចំពោះ​ចេញ​រដ្ឋបាល​កន្លងមក​នោះ​ដែល​គេ​ជឿជាក់​ថា​មិន​មាន​តម្លាភាព​នោះ ។ គេ​មិនដឹងថា​តើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ច​ន​បរទេស​មាន​ចែង​ពី​ការដាក់​តោ​ស​ទណ្ឌ​ចំពោះ​មន្ត្រី​មាន​សមត្តកិច្ច​ដែ​លឃុប​ឃឹត​ចេញប​ណ្ឌ័​មិន​ប្រក្រតី​ឲ្យ​ជន​បរទេស​ដែរឬ​អត់​នោះទេ ? ៕

 

Filed in: ព័ត៌មានជាតិ