សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម ច័ន្ទ សុផល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​

ឯកឧត្តម ច័ន្ទ សុផល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ចាក់​បូ​តុង ស្ថិតនៅ​ភូមិ ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ប្រវែង ៦០០ ម៉ែត្រ​ក្រោម​អធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង លោក​អភិបាលក្រុង​លោក ជំទាវ ញឹក សុគន្ធ អភិបាលរង​ខេត្ត និង​លោក​មេ​សង្កាត់ ទួល​តា​ឯក​អស់លោក មេភូមិ មន្ត្រី រាជការ នៅក្នុង​ខេត្ត​បាត់ដំបង​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង សិស្ស​ប្រជាពលរដ្ឋ​ដែល​បាន ចូលរួម​មាន​ចំនួន​៣០០​នាក់​។​

​ឯកឧត្តម ច័ន្ទ សុផល ក៏​បាន​មាន​ប្រសា​ន៍​ក្នុង​កម្មវិធី​ចំពោះ​បញ្ហា​បើក​ការដ្ឋាន​ស្ថាបនា ផ្លូវ​ចាក់​បូ​តុង នេះ​សម្រាប់​ឲ្យ​បងប្អូន លោកយាយ លោកតា ធ្វើដំណើរ​ទៅ​មក បាន​ស្រួល​ដល់ កូនៗ​ទៅ​សាលារៀន ឲ្យទាន់​ពេលវេលា ក្នុង​នោះ​ផង​ដែរ ឯកឧត្តម សូម​សំណូមពរ ដល់ លោកពូ បងៗ ក្មួយៗ ធ្វើយ៉ាងណា​ជួយ​រក្សា​ថែទាំ​ផ្លូវ នេះ​ឲ្យបាន​ល្អ​ប្រសើរ បន្ត​ទៀត​ឯកឧត្តម ព្រមទាំង​ក្រុម​ការងារ​បាន​អញ្ជើញ​ចុះ​ទៅ​មើល​ផ្លូវ​នឹង​ប្រព័ន្ធ​លូ ស្ថិតនៅ ភូមិ​អូ​តា​គាំ​២ សង្កាត់ ទួល​តា​ឯក នឹង ត្រួតពិនិត្យ​មើល​ភ្លើងស្តុប នៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង ស្ថិតនៅ​ភូមិ ដំណាក់​ល្លួង​សង្កាត់ វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិការ ឆ្នាំ​២០១៥ នៅ​ផ្លូវ​ជាតិ​លេខ ៥៧ អតីត​ផ្លូវ​ជាតិ លេខ ១០ ទៅ​ខេត្ត​ប៉ៃលិន ៕

 

2015_11_30dp1 (3) 2015_11_30dp1 (1) 2015_11_30dp1 (2)

Filed in: ព័ត៌មានជាតិ