សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក អ៊ុក រ៉ាប៊ុន រដ្ឋ​មន្រ្តីក្រសួង​កសិកម្ម គួរ​ចុះ​ស្រាវ​ជ្រាវ​រឿង​ពុក​រលួយ របស់​លោក ពឹង ទ្រី ជា​ប្រធាន​មន្ទីរ​កសិកម្ម​​ខេត្ត​​ព្រះវិហារ

លោក អ៊ុក រ៉ាប៊ុន រដ្ឋ​មន្រ្តីក្រសួង​កសិកម្ម គួរ​ចុះ​ស្រាវ​ជ្រាវ​រឿង​ពុក​រលួយ របស់​លោក ពឹង ទ្រី ជា​ប្រធាន​មន្ទីរ​កសិកម្ម​​ខេត្ត​​ព្រះវិហារ

ព្រះវិហារ ៖ កាលពីថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០១៣ ព្រឹកមិញនេះមានជនអានាមិកបានដាក់លិខិត ពីរច្បាប់ចូលទៅក្នុងប្រអប់​សំបុត្រ​​របស់អង្គការអាដហុកខេត្តព្រះ វិហារ ដែលស្ថិតនៅភូមិអណ្តូងពោធិ៏ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ហើយនៅខ្នងសំបុត្រនោះមានដាក់អក្សរមន្ទីរកសិកម្ម ដែលបានគោរពជូនលោកប្រធានអង្គការអាដហុកមួយច្បាប់ និងមួយ​ច្បាប់​ទៀតគោរពជូនវិទ្យុអាស៊ីសេរីមួយច្បាប់ដើម្បីស្នើសុំឲវិទ្យុ អាស៊ីសេរីចុះ ផ្សាយនៅខ្លឹមសារដូចតទៅ:

យើងខ្ងុំជាអាជីវករក្នុងខេត្តព្រះវិហារ (លោកប្រធានបានជ្រាបរួចមកហើយ)អំពីការប្តឹងតវ៉ារបស់មន្ទីរថ្នាក់ក្រោម ក្នុងមន្ទីរ​កសិ​កម្ម) តែនេះជាសេចក្តីរាយការណ៌បន្ថែម មួយទៀតអំពីចំនុចពុករលួយធ្វើឲរាស្រ្តក្តៅក្រហាយព្រោះតែប្រធានមន្ទីរបាន ឃុប​ឃិត ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល(ហៅថា ពេទ្យសត្វខេត្ត) សំងំគៀប សង្កត់ ក រាស្រ្តយកប្រាក់ពីអាជីវករ ដែលប្រកបរបរលក់ និងដឹកជញ្ជូនសត្វ(ជ្រូក គោ ក្របី )យ៉ាងថោកទាប ។ កក្តានេះគឺជាការជំរុញ​តំលៃទីផ្សារសត្វកាន់​តែ​កើន​ឡើងជាលំដាប់ ប៉ះពាល់ជីវភាពប្រជារាស្រ្តយ៉ាងធ្ងន់ធ្ងរ អ្នកខ្លះពុំមានលទ្ឋភាពទិញសាច់បរិភោគបាន ព្រមទាំងមន្ត្រី​មិនបាន​ត្រួត​ពិនិត្យគុណភាពសាច់សត្វតាមបចេ្ចកទេសឲ បានត្រឹមត្រូវទៀតផង ពោលគឺសាច់អត់មានអូសត្រា​ក៏អាចដាក់លក់​ក្នុង​ទីផ្សារ​បានដែរ (សាច់អត់មានអូសត្រាគឺជាសាច់សត្វឈឺស្លាប់) ជាហេតុបណ្តាលឲ្យ ប៉ះពាល់ដល់សុខភាព​មនុស្សយ៉ាងខ្លាំង​គឺពេទ្យសត្វដឹងតែពីយកលុយ និងយកសាច់ស៊ី ។

ខាងក្រោមនេះជាចំនុចសំខាន់ៗដែលពេទ្យសត្វខេត្ត និងប្រធានមន្ទីរឃុបឃិត គៀប ក រាស្រ្ត
១-អាជីវករ(រាប់រយនាក់)សុំច្បាប់អនុញ្ញាតិធ្វើអាជីវកម្មកាប់សត្វលក់ត្រូវបង់ លុយចំនួន ចាប់ពី៣០០០០០រៀល ទៅ ៤០០០០០ រៀល ក្នុងមួយនាក់ក្នុងមួយឆ្នាំ(មិនទាន់គិតថ្លៃរត់ ការផ្សេងៗទៀត) ។
២-អាជីវករកាប់សត្វនៅឃាតដ្ឋានសត្វ(ហៅថា កុងស៊ី)ក្នុងមួយក្បាលត្រូវបង់ឲប៉ូលីស ១០០០រៀល មេឃុំចំនួន ៣០០០ រៀល ម្ចាស់កុងស៊ី៨០០០រៀល(មានចំណែកពន្ឋដាផង) និងថ្លៃពន្ឋអាករ១៥០០រៀល ពេទ្យសត្វប្រមូលរៀងរាល់ព្រឹក ។ ថ្លៃ ពន្ឋអាករនេះពេទ្យសត្វបង់ចំណូលចូលរដ្ឋតែ៨ទៅ៩ក្បាលតែប៉ុណ្ណោះ នៃចំនួនសត្វដែលបានកាប់ក្នុងមួយថ្ងៃៗប្រមាណ ៤០ ក្បាលទូទាំងខេត្ត ។

អាជីវករដឹកសត្វ(គោ ក្របី )ចេញពីខេត្តព្រះវិហារក្នុងមួយឡានត្រូវបង់លុយថ្លៃ ហត្ថលេខាលោកវ៉េង ហុងលីម ២៥០០០០ រៀល ថ្លៃហត្ថលេខាលោកពឹង ទ្រីដា ២០០០០០រៀល ថ្លៃត្រួតពិនិត្យពេលសត្វឡើងឡាន៤០០០០រៀល ថ្លៃទឹកប៊ិចមន្ត្រីសរ សេរ ច្បាប់អនុញ្ញាត ៤០០០០រៀល ថ្លៃទឹកប៊ិចមន្រ្តីសរសេរបណ្ណ័ទទួលចំណូល១០០០០រៀល និង២០០០០រៀលថ្លៃទឹក ត្រា។ ទាំងនេះមិនទាន់គិតពីការចំណាយទៅលើប៉ូលីសយាមតាមផ្លូវ និងសេវាកម្ម ផ្សេងៗទៀតដែលសរុបចំណាយ ទាំងអស់ ប្រមាណ៣០០០០០០រៀលទើបដល់គោដៅ។

(ក្នុងមួយខែៗឡានដឹកគោ ក្របីចេញពីខេត្តព្រះវិហារប្រមាណពី៤០ទៅ៦០ឡាន)។
សូមមេត្តាលោកប្រធានចាត់វិធានការណ៌ជាបន្ទាន់ចំពោះមន្ត្រីពុករលួយគៀប កររាស្រ្ត ធ្វើឲសន្លឹកឆ្នោតគណបក្ស ប្រជាជន កម្ពុជាធ្លាក់ចុះយ៉ាងគហុគក្នុងការដោះឆ្នោត តំណាងរាស្រ្តអាណត្តិទី៥នេះ និងបាត់បង់ចំណូលថវិការដ្ឋជាច្រើន ។

សូមលោកប្រធានទទួលនូវការគោរពពីយើងខ្ងុំ ។
នេះជាការពិត ពីអាជីវករ។ ហើយចុងឆ្នាំនេះត្រូវរកលុយបង់ថ្លៃច្បាប់មួយសន្លឹកទៀត ។

លោក ឡោ ចាន់ អ្នកសំរបសំរួលអង្គការអាដហុកខេត្តព្រះវិហារបានមានប្រ     សាសន៌ថា ពាក់ពន្ឋ័ករណីមានមនុស្ស​ដាក់​លិខិត​បក​អាក្រាតអំពើពុករលួ យរបស់ខាង មន្ទីរកសិកម្មខេត្តព្រះវិហារក៏ដូចជាមន្រ្តីពាក់ពន្ឋ័មួយចំនួននោះលោកនឹងចាប់ ផ្តើម​ធ្វើការស៊ើបអង្កេតឲបានច្បាស់លាស់មុននឹងឈានដល់ដាក់របាយការណ៌ ទៅក្រសួងពាក់ ពន្ឋ័ក៏ដូចជាអង្គភាព​ប្រឆាំងអំពើ​ពុក​រលួយនោះ ប៉ុន្តែលោកស្នើសុំឲជនដែលបានដាក់ លិខិតមួយច្បាប់មកខាងអង្គការលោក​សូមទាក់ទងផ្ទាល់​ដើម្បីងាយ​ស្រួល​ក្នុងការធ្វើ ការងារនេះ ហើយបើអ្នកនោះមិនបានទំនាក់ទំនងផ្ទាល់នោះទេ នោះលោកពិបាកនឹង ធ្វើការងារនេះណាស់ ព្រោះ​តែ​បាត់ប្រភពពត៌មានជាបន្តទៀត។

លោក ឡោ ចាន់ មានប្រសាសន៌បន្ថែមថា ហើយគ្មានភស្តុតាងជាសំអាងច្បាស់លាស់នោះទេនោះ លោកពិបាក​នឹង​ធ្វើ​ការ​ណាស់ ដូចនេះលោកស្នើសូមឲអ្នកនោះមេត្តាមកជួបលោក ហើយលោកនឹងរក្សាភាពសំងាត់ជូនអ្នកនោះដែរ ។ ករណី​នេះ គួរតែលោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ អ៊ុក រ៉ាប៊ុន បើកការស៊ើបអង្កេត ដើម្បីលាងជម្រះសំអាត​នូវភាព​ស្អុយ​រលួយ របស់មន្ទីរកសិកម្មខេត្តព្រះវិហារនេះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី