សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​នគរបាល​ខេត្តកណ្តាល​ចាប់​បុរស​ម្នាក់​ព្រោះ​ចូល​លួច​មាន់​ជា​វត្ថុតាង​និង​បង្ហាញ​កាត​អ្នកាសែ​តដែល​ជាប់​សង្ស័យ​ថា​ទៅ​យកលុយ​ពី​ឈ្មោះ​ម៉ាប់​!

មេ​នគរបាល​ខេត្តកណ្តាល​ចាប់​បុរស​ម្នាក់​ព្រោះ​ចូល​លួច​មាន់​ជា​វត្ថុតាង​និង​បង្ហាញ​កាត​អ្នកាសែ​តដែល​ជាប់​សង្ស័យ​ថា​ទៅ​យកលុយ​ពី​ឈ្មោះ​ម៉ាប់​!

ខេត្ត​កណ្តាល ៖ នៅ​ថ្ងៃ​ទី​៦​ធ្នូ​លោក​ឧត្តមសេនីយ៍ទោ អា៑វ ចំរើន ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជារ​អោយ​កម្លាំង​ការិយាលយ័​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​កណ្តាល បាន​វាយខ្នោះ​បុរស​ម្នាក់​នៅ​ហាង​លក់​បាយ​នៅ​មាត់​ស្ទឹង ភូមិ​តា​ខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ដែល​ថ្លើមធំ​ហា៑ន​ចូល​លួច​មាន់​(​វត្ថុតាង​) នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។ ជន​ដែល​នគរបាល​ចោទ​ថា​លួច​មាន់ឈ្មោះ ឡេង ភេទ​ប្រុស មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល​។

ជន​សង្សយ័​ខាងលើ បាន​លប​ចូល​លួច​មាន់​(​វត្ថុតាង​) ដែល​សមត្ថកិច្ច​នគរ​បាល​ខេត្ត​កណ្តាល​បង្ក្រាប​កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ទីតាំង​ប្រជល់មាន​ដ៍​ធំ នៅ​ភូមិ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ។​

​ស្រាប់តែ​នៅ​ពេលយប់ ជន​សង្សយ័​ឈ្មោះ ឡេង បាន​ចូល​ទៅ​លួច​មាន់ (​វត្ថុតាង​) នៅ​ក្នុង​ស្នងការដ្ឋាន​ចំនួន​០១​ក្បាល​យកទៅលក់​អោយ​ជា​ម្ចាស់​មាន់​ថៅកែ​កាប់​ជ្រូក​នៅ​ខណ្ឌ័​ច្បារអំពៅ តម្លៃ​៥០០០​ដុល្លារ ។ លោក​អ៊ាវ​ចំរើន​បាន​ដាក់បទបញ្ជារ​យ៉ាងម៉ឺង​ម៉ាត់​ថា​: អោយ​តែ​មន្ត្រី​នគរបាល​ណាមួយ​ហា៑ន​លួច​មាន់​(​វត្ថុតាង​) និង​សមគំនិត​ជាមួយ​ក្រុម​ប្រជល់មាន់ លោក​និង​ដក​សាក់ ហើយ​ចាប់​វាយខ្នោះ បញ្ជូន​អោយ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ក្រៅពី​ចាប់​អ្នក​ចូល​លួច​មាន់​ដោយ​ត្រូវ​ជាមួយ​នគរបាល​នគរបាល​ខេត្តកណ្តាល​ក៏​បាន​បង្ហាញ​កាត​អ្នកកាសែត​ដែល​អាច​រង​ការ​ចោទ​ថា​ទៅ​យកលុយ​ពី​មេ​សង្វៀនមាន់​ហើយ​ថា​អាច​នឹង​ប្តឹង​ចូល​តុលាការ​ថែមទៀត​។​ប្រា​វ៉ូ​ល្អ​តើ​!!​។​ចឹង​អ្ន​កាសែត​សង្ឃឹម​ថា​នគរបាល​ខេត្តក​ណ្តាលនឹង​បើក​កា​ស៊ើបអង្កេត​ផងដែរ​ថា​តើ​សមត្តកិច្ច​អាជ្ញាធរ​ណា​ខ្លះ​នៅ​ខេត្តក​ណ្តា​ល​ណាខ្លះ​ដែល​ពាក់​ពន្ធ័​ក្នុង​ការទទួល​លុយ​សំណូក​ជា​ថ្នូរ​និង​ការ​ឲ្យ​បើក​សង្វៀនមាន់​?​។​

​សូម​បញ្ជាក់​ដែរ​ថា​ក្នុង​ការបើក​សង្វៀន​លេង​ជល់​មាន់​នេះ​(​នៅ​ស្រុក​បាទី​ខេត្ត​តាកែវ​និង​នៅ​អ​រី​យ៍​ក្សត្រ័​ខេត្តកណ្តាល​)​ឧត្តមសេនីយ៍ថន​ផានី​ហៅ​ម៉ាប់​អូស្ត្រាលី​ដែល​ជា​កូនប្រសា​រ​លោក​ហ៊ុន​សាន​បាន​ចំណាយ​លុយ​ក្នុង​១​ខែៗ​ច្រើន​ពាន់​ដុល្លារ​អាមេរិកឲ្យ​អាជ្ញាធរ​មាន​សមត្តកិច្ច​ទើប​អាច​បើក​លេង​បាន​។​

 

Filed in: ព័ត៌មានជាតិ