សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រឿង​សមត្តកិច្ច​ខេត្ត​តាកែវ​ស៊ីលុយ​សង្វៀនមាន់​តេជោ​ចេញ​បញ្ជារ​!

បែកធ្លាយ​រឿង​សមត្តកិច្ច​ខេត្ត​តាកែវ​ស៊ីលុយ​សង្វៀនមាន់​តេជោ​ចេញ​បញ្ជារ​!

តាកែវ ៖ កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ  លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​បាន​ប្រើ​កណ្តាប់ដៃ ដោយ​ដឹកនាំ​កម្លាំង​សមត្ថ​កិច្វ​ចម្រុះ​ចុះ​ទៅ​បង្ក្រាប​ល្បែងស៊ីសង​ខុ​ស្បាប់​ជា​របស់​ឈ្មោះ​ម៉ាប់ ដែល​ល្បី​ថា ឈ្មោះ​ម៉ាប់​ហៅ ម៉ាប់​អូស្ត្រាលី ជា​កូនប្រសារ​របស់​លោក ហ៊ុន សាន ត្រូវជា​បងប្រុស​សម្តេច តេ​ជោ ហ៊ុន សែន នៅ​ភូមិ​ត្រពាំង​លើ ឃុំ​កណ្តឹង ស្រុក​បាទី ដែល​កន្លងមក​ពុំ​មាន​សមត្ថកិច្ច​ថ្នាក់​ណា​ហា៑ន​ប៉ះ​ជាមួយ ។

ក្រោយ​ពី​បង្ក្រាប​ល្បែង​ខ្សែ​អ្នកមាន​អំណាច​នេះ​ហើយ លោក​ឡាយ វណ្ណៈ បាន ព្រមាន​ដក​ចៅហ្វាយស្រុក មេ​ប៉ូលិស​ស្រុក​បាទី​នេះ​ថែម​ទៀត​។ ទង្វើ​អនុវត្ត​ច្បាប់​បស់​លោក​អភិបាលខេត្ត​តាកែវ​១​ករណី​នេះ​ត្រូវ បាន​មហាជន​គាំទ្រ​យ៉ាង​ខ្លាំងក្លា ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​

​ប៉ុន្តែ​ក្រោយពី​ការប្រើ​គន្តាប់ដៃ​ដែ​ករបស់​ចៅហ្វាយខេត្ត​តាកែវ​លើ​វង់​ល្បែងស៊ិសងច​ល់​មាន់នៅ​ទីតាំង​ខាងលើ​វា​ក៏​លេច​ធ្លាយ​ព​តិមាន​ថា​ទីតាំង​ដែល​លោក​ឡាយ​វណ្ណៈ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​នេះ​ធ្លាប់​បាន​ស៊ី​សលុយ​ម្ចាស់​សង្វៀន​។​ក្នុង​គ្រុប WhatsApp នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ កូនស្រី​លោក ហ៊ុន សាន​ដែលជា​ភរិយា​លោក​ម៉ាប់ បាន​ទម្លាយ​ឯកសារ​មួយ​សន្លឹក ដោយ​ចោទ​ថា អាជ្ញាធរ​ខេត្ត​តាកែវ ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​សំណូក​លុយ​ល្បែង​ជល់​មាន់​រាប់ពាន់​ដុល្លារ​។​

​លោក​ឧត្តមសេនីយ៍ទោ​យោធា​ថៃ ផានី ហៅ ម៉ាប់ បាន​ប្រាប់ថា បើ​គ្មាន​ការអនុញាត​ក៏​គេ​មិន​ហ៊ាន​បើក​ដែរ​។ លោក​បន្តថា “​សង្វៀន​ជល់​មាន់នៅ​បាទី អាជា្ញធរ​ស្ទើរតែ​គ្រប់​ថ្នាក់ ពាក់ព័ន្ធ​ទទួល​លុយ​ល្បែង ពិសេស​គឺ​បងប្រុស​អភិបាលខេត្ត​តាកែវ ឈ្មោះ ឡាយ ធា​រិទ្ធ ជា​ស្នងកា​រង​ខេត្ត ក្រៅពីនោះ មាន​មេ​ប៉ូលិស មេ​ប៉េអឹម​ទៀត​”​។​តែ​ការចោទប្រកាន់​ទាំងនេះ ត្រូវបាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ លោក ឡា ឡៃ ច្រានចោល ដោយ​លោក​បញ្ជាក់ថា លោក​មិន​បាន​ពាក់ព័ន្ធ​រឿងនេះ​ទេ​(​គេ​ថា​ប្រកែក​យក​សម​តែប៉ុណ្ណោះ​)​។​

​ស្រដៀង​គ្នា​នេះ អភិបាលខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​បដិសេធ​ផងដែរ ដោយ​បញ្ជាក់​ថា បងប្រុស​របស់​លោក ឈ្មោះ ឡាយ ធា​រិទ្ធ មិន​បាន​ពាក់ព័ន្ធ​រឿង​នេះ​ទេ ពីព្រោះ​គាត់​ជា​ស្នងការរង​ទទួលបន្ទុក​សេដ្ឋកិច្ច មិនមែន​ព្រហ្មទណ្ឌ​នោះទេ​។​ក្រោយ​ពី​បែកធ្លាយ​ព​តិមាន​សមត្តកិច្ច​ខេត្ត​តាកែវ​ស៊ីលុយ​ម្ចាស់​សង្វៀនមាន់​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេជោ​ហ៊ុនសែន​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ធ្នូ​ដែរ​តាមរយៈ​គេហ​ទំ​ពរ័​ហ្វ្រេស​នីវ​បាន​បញ្ចា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​មក​ផ្តន្ទាទោស​មិន​ឱ្យ​រួច​ខ្លួន មេក្លោង​បើក​ល្បែងស៊ីសង​ខុសច្បាប់​ករណី​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្ត​កណ្តាល​និង​បញ្ជា​ឲ្យ​ប្រគល់​ខ្លួន ខ្លួន​ឲ្យ​សមត្ថកិច្ច​ជា​បន្ទាន់​។​

​តែជោ​សែន​៖ បើ​ពួកគេ​មិន​ប្រគល់​ខ្លួន​ទេ ខ្ញុំ​នឹង​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឲ្យខាងតែបាន ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន ការលើកលែង ឬ​បន្ធូ​បន្ថយ បើ​ទោះ​អ្នក​ទាំងនោះ​ជា​ក្មួយ​ឬក៏​ក្មួយ​ប្រសា​របស់ខ្ញុំ​ក៏ដោយ​។​ភ្លាមៗ​នោះ​គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តកណ្តាល​ប្រមាណ​ជិត​២០០​នាក់ ចុះ​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​ដ៏​ធំ និង​បើក​លេង​ដុះ​ស្លែ​យូរ​ឆ្នាំ​មកហើយ នៅលើ​ទឹកដី​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ដែល​គេ​ដឹងថា​ជា​របស់​ផ្កាយ​២​ឈ្មោះ​ថៃ ផានី​ហៅ​ម៉ាប់​អូស្ត្រាលី​កូនប្រសារ​លោក​ហ៊ុន​សាន​ត្រូវ​ជា​បង​ប្រុស​បង្កើត​នាយករដ្ធមន្ត្រី​កម្ពុជា​នោះ​ដែរ​។​

​ក្នុង​ការចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ចំនួន​ជាង​១៥០​នាក់ ដែល​កំពុង​ចូល​លេង​ល្បែង​មួយ​នេះ និង​ដកហូត​រថយន្ដ​ជាង​៥០​គ្រឿង និង​ម៉ូតូ​ជិត​២០០​គ្រឿង​ផង​ដែរ ។ ឯ​លោក ថៃ ផានី ហៅ ម៉ាប់ ក៏​បាន​ចូល​ខ្លួន​ឲ្យ​ចាប់ដែរ ។ ចឹង​បានដឹង​ថា​ស្រុក​ខ្មែរ​យើង​នេះ​បើ​គ្មាន​បញ្ជាតេ​ជោ​សែន​ទេ​គ្មាន​សមត្តកិច្ច​ណា​ហ៊ាន​ធើ​អី​នោះ​ទេ​បើ​មិន​សំងំ​ស៊ី​ឡាក​តេ​កោត !!

 

Filed in: ព័ត៌មានជាតិ