សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​សម្ពោធិ​សមិទ្ធិផល​នានា ស្រុក​បាណន់ ខេត្ត​បាត់ដំបង​

ពិធី​សម្ពោធិ​សមិទ្ធិផល​នានា ស្រុក​បាណន់ ខេត្ត​បាត់ដំបង​

ខេត្ត​បាត់ដំបង ៖ ពិធី​សម្ពោធិ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាគារ​សាលប្រជុំ​សាលា​ស្រុក​ព្រមទាំង​សមិទ្ធិ ផល​នានា និង​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោ​ម ស ខេង នាយក រដ្ឋមន្ត្រី​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​របាយការណ៍​របស់លោក ឈាន តឿ​ន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បាន​គូសបញ្ជាក់​ពី សកម្មភាព នៃ​ការអភិវឌ្ឍន៍ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ ពិសេស ក្រុមការងារ​ថ្នាក់ជាតិ រួម​ជាមួយ​មូលនិធិ​ស្រុក ឃុំ ឆ្នាំ​២០១៥ សម្រេច​លទ្ធផល​ច្រើន ជូន​ដល់ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន មាន​ដូចជា​ប្រព័ន្ធ​ផ្លូវ​ក្រាល​គ្រួស​ក្រហម ផ្លូវ​ចាក់​ដី​ជា​ច្រើន​ខ្សែរ​រាប់ រយ​គីឡូម៉ែត្រ​ខ្វាត់ខ្វែង​ត​ភ្ជាប់​ពី​ស្រុក​ទៅ​ឃុំ ពី​ឃុំ​មួយ​ទៅ ឃុំ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ លើក​កំពស់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន ភាពល្អប្រសើរ មាន​ផ្លូវ​គឺ​មាន​សង្ឃឹម​។ ក្រៅពី​នោះ​ក៏​នៅ​មាន​សមិទ្ធិផល​ជាច្រើន​ទៀត ក្រោម ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​សម្រេចបាន មាន​សាលារៀន​ជីក ស្រះ អណ្តូងស្នប់​ទឹកស្អាត ធ្វើ​របង​សាលារៀន ខ្លោងទ្វារ​វត្ត​ចាក់ដី បំពេញ​ទីធ្លា​សាលា​ជាដើម ដែល​ជា​សេចក្តីត្រូវកា​រា​ចំ​បាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ដោយឡែក អាគារ​សាលប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ ដែល​មាន​ទំហំ ១៩.៥០ x ២៦.៨០​ម ចំណាយ​ថវិការ​សរុប​អស់​ជាង​១២​ម៉ឺន​ដុល្លារ អាគារ​រដ្ឋបាល អធិការដ្ឋាន​នគរបាល​ស្រុក អស់ ថវិការ​ជាង​២​ម៉ឺន​៣​ពាន់​ដុល្លារ អាគារ​បឋមសិក្សា​ពាក់​ស្បែក ៤​ជូន​ឃុំ​ស្នឹង អាគារ​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំ​សំពៅ សរុប​ថវិការ​ទាំងអស់​ជាង ១២ ម៉ឺន​ដុល្លារ​។ ហើយ​ក៏​នៅ​មាន​ការ ងារ មូលនិធិ​សម្តេច​ក្រឡាហោម​ជួយ​ដល់​មរណៈជន ស្ត្រី​សម្រាលកូន​និង​ការផ្តល់​អាហា រូបករណ៍​ដល់​និស្សិត​ក្រីក្រ​ជា​ច្រើន​ទៀត​ផង​ដែរ​។​

​ក្នុង​ប្រសាសន៍​សំណេះសំណាល សម្តេច​ក្រឡាហោម ស ខេង អបអរសាទរ​ចំពោះ សមិទ្ធិផល ដែល​អាជ្ញាធរ​ក្រុមការងារ​ថ្នាក់ជាតិ​សម្រេច​បាន​នាពេលនេះ​។​ឯកឧត្តម​បាន​វាយ តម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​បាន​យ៉ាង​ល្អ​ការអនុវត្ត​គោ​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ដោយ ធានា​បាន​យ៉ាង​ភាពសុខសាន្ត ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​កាន់តែ​មាន​ជំនឿ​មក លើ​សមត្ថភាព​និង​កាន់តែ​មាន​ជំនឿ​មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាលយើង មួយកំរិត​ថែម ទៀត​។

​ពិធី​នេះ​ត្រូវបាន​បញ្ចប់ ក្រោយ​ពី​គណអធិបតី កាត់​ខ្សែបូ បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ​រួច មក ៕

 

2015_11_27a (1) 2015_11_27a (2) 2015_11_27a (3) 2015_11_27a (4)

Filed in: ព័ត៌មានជាតិ