សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទីតាំង​បន​ល្បែង​លោក តុង និង​អតីត​ហាង​៨៨៨​មាន​បៀ​អាប៉ោង បាន​និង​កំពុងតែ​បើក​លេង យ៉ាង​គគ្រឹកគគ្រេង​

​ទីតាំង​បន​ល្បែង​លោក តុង និង​អតីត​ហាង​៨៨៨​មាន​បៀ​អាប៉ោង បាន​និង​កំពុងតែ​បើក​លេង យ៉ាង​គគ្រឹកគគ្រេង​

ខេត្តសៀមរាប ៖ ល្បែងស៊ីសង​ត្រូវបាន​គេ​រាយការណ៍​ថា បាននិងកំពុង​បើ​កលេ​ង​ដោយ​មិន​ញញើត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច​ដែល​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ឡើយ ។ ជាក់ស្តែង សម្លេង​ស្រែក​ហ៊ោកញ្ជ្រៀវ​លេងល្បែង​ស្ថិតនៅ មិន​ឆ្ងាយ​ពី​ប៉ុស្តិ៍​រដ្ឌបាល​ស្លក្រាម ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង ខេត្ត​សៀមរាប​ឡើយ​។ គេ​មិន​ដែល​ឃើញ មេ​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម និង​អធិការ​ក្រុង​សៀមរាប មក​អើត ឈ្ងោក​ឫ​ក៏​ធ្វើ​ការបង្ក្រាប ក្រុម​អ្នក​ញៀន​ល្បែង ទាំងនោះ​សោះឡើយ ធ្វើឲ្យ​គេ​ជឿថា មេ​ប៉ុស្តិ៍​ស្លក្រាម និង អធិការ​ក្រុង ប្រហែល​ជា​ទទួលបាន​លាភសក្ការៈ​ពី​ក្រុម​អ្នកលេង​ល្បែង​ទាំងនោះ​ហើយ ។​

​ក្រៅ​ពី​បន​ល្បែង​ម្សៀតុ​ង​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម​ក៏ មាន​សេចក្តីរាយការណ៍​ថា ! ទីតាំង ល្បែងស៊ីសង បៀ​រ អាប៉ោង និង ក្តាម​ឃ្លោក មួយកន្លែង​ទៀត​មាន​យីហោ អតីត​ហាង​៨៨៨៨ ស្ថិតនៅ​ខាងក្រោយ​ស្តា​ត ចាស់ ក្នុង​តារាង​បាល់ កណ្តាល ក្រុង សៀមរាប​ក៏​បាន​និង​កំពុង ដំណើរការ​យ៉ាង​រលូន គេ​សង្ស័យថា ! លោក ដេត មេ​ប៉ុស្តិ៍ ស្វាយដង្គំ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន នៅ​ពីក្រោយ​ខ្នង​បញ្ហា​នេះ បើកភ្លើង​ខៀវ​ឲ្យ​ហ្ម៉ង ទើប​ដំណើរការ​រលូន​រហូត​ដល់​សព្វថ្ងៃ​មិន​មាន​ការបង្ក្រាប​បែប​នេះ ។​

​សូមបញ្ជាក់​ថា លោក ហូ វ៉ាន់​នី បាន​ឡើងកាន់​ជា​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​តែ​មួយ​ចំ​អឹន​កំពឹស​តែប៉ុណ្ណោះ​ត្រូវបនាដ​កចោល​ដូច​ស្ពៃ កាល ពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៧ ដែល​អ្នកខ្លះ​និយយ​ថា​គឺ​ដោយសាតែ​លោក ធ្វើការ​បង្ក្រាប​ល្បែង ស៊ីសង យ៉ាង​ក្តៅគគុក ប៉ះ​ចំ​ខ្សែរ​អ្នកធំ​ទើប លោក​ត្រូវ​ខ្ទាត់​ចេញ​ពី​ដំណែង យ៉ាង​តក់​ក្រហុល​បែបនេះ ។​

​ករណី​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ ក៍​ដូចជា​មជ្ឈដ្ឋាន​ទូទៅ កំពុង​ទន្ទឹង​ចាំមើល លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​ខេត្ត​សៀមរាប​ដែល​ធ្លាប់​ជា​អថិការ​ក្រុង ធ្វើការ​បង្ក្រាប​បានដែរ ឫ​អត់ ព្រោះ​ក្រុង​សៀមរាប សំបូរ​ខ្លា​កំណាច​ច្រើនណាស់ ។​

 

Filed in: ព័ត៌មានជាតិ