សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកពាក់ព័ន្ធ​សង្វៀន​ជល់​មាន់នៅ​ស្រុក​ល្វាឯម​ចំនួន​៦៤​នាក់​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​

អ្នកពាក់ព័ន្ធ​សង្វៀន​ជល់​មាន់នៅ​ស្រុក​ល្វាឯម​ចំនួន​៦៤​នាក់​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​

ខេត្ត​កណ្តាល ៖ មន្ដ្រី​តុលាការ​ជាន់ខ្ពស់​ខេត្ត​កណ្ដាល​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ល្ងាចម្សិលមិញ​ថា មនុស្ស​ទាំង​៦៤​នាក់ ដែល​ចូល​លេង​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ខែ ប៉ុន្ដែ​ទោស​នេះ​ត្រូវបាន​តុលាការ​សម្រេច​ព្យួរ ដូច្នេះ​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ ទាំងអស់​តែ​ម្ដង​។​

​មន្ដ្រី​រូប​នោះ​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ប្រធាន​តុលាការខេត្ត​កណ្ដាល លោក ហុក វ៉ាន់​ធី​ណា បាន​ចេញ​ដីកា​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ឈ្មោះ ម៉ាប់ កូនប្រសា​លោក ហ៊ុន សាន ដាក់​ពន្ធនាគារ​ដែល​ជា​ម្ចាស់​ទីតាំង​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ​នេះ​។ ការសម្រេច​នេះ​បន្ទាប់ពី​សវនាការ​ត្រូវបាន​បញ្ចប់ និង​យោង​តាម​មាត្រា​៤ នៃ​ច្បាប់​ល្បែងស៊ីសង​។​

​លោក​ឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការ​ខេត្ត​កណ្តាល​បាន​ប្រាប់​អ្នកកាសែត​ថា ដំបូង​ឡើយ​មនុស្ស​ជាង​១៥០​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ជា​បណ្តោះ អាសន្ន ប៉ុន្តែ​ដោយ​អ្នក​ខ្លះ​ជា​ជាងសំណង់ ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ ។ ដូច្នេះ​នៅ​សល់​តែ​មនុស្ស​៦៤​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ ។ ចំណែក​វត្ថុតាង​ដែល ត្រូវបាន​រឹបអូស​វិញ រួមមាន រថយន្ត​មាន​ចំនួន​ជិត​៦០​គ្រឿង ម៉ូតូ​ជាង​១០០​គ្រឿង ព្រម​ទាំង​មាន់​ជល់​ជាង​១០០​ក្បាល​៕

 

Filed in: ព័ត៌មានជាតិ