សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រវល់​តែ​បង្ក្រាប​គណបក្ស​សង្រោះជាតិ​ភ្លេច​មើល​បទល្មើស​ព្រៃឈើ​នៅ​ខេត្តរតនគិរី​ឬ​បង្កើត​បទល្មើស​ដើម្បី​ឆ្នាំងបាយ​?

រវល់​តែ​បង្ក្រាប​គណបក្ស​សង្រោះជាតិ​ភ្លេច​មើល​បទល្មើស​ព្រៃឈើ​នៅ​ខេត្តរតនគិរី​ឬ​បង្កើត​បទល្មើស​ដើម្បី​ឆ្នាំងបាយ​?

រតនៈគីរី​ ៖ ​ដោយសារ​តែ​ឈ្មួញ​គ្រា​ក់ៗ​ធំៗ​ថ្នាក់​ឧកញ៉ា​នៅ​នៅតែ​មាន​សិទ្ធ​ក្នុងការ​ជួញ​ឈើប្រណិត​ក្នុង​អាណាចក្រ​ណៅ​ភូមិភាគឥ​សាន្ត​ក្រោមលេ​ស​មាន​អាជ្ញា​បណ្ណ័​ដោយ​គ្មាន​ការទប់ស្កាត់ នៅ​ដើម​រដូវប្រាំង​នេះ​គេ​បានឃើញ​បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត​យ៉ាង​អាណាធិបតេយ្យ​តាម​ម៉ូតូ និង​រថយន្ត​ឡង់​គ្រីស័​រ​កាត់ទ្រុង​កើតឡើង​វិញ​នៅ​ក្នុង​អាណាចក្រ​ខេត្តរតនៈគិរី​ពិសេស​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​ដែល​គេ​ជឿ​ថា​ក្រៅ​ពី​មន្ត្រី​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន គឺ​ពិតជា​មាន​ចំណែក​ទទួលបាន​លាភសក្ការៈ​ពី​បទល្មើស​។​ជាក់ស្តែង​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញថា​មាន​បទល្មើស​ដែឡ​ដឹក​ឈើប្រណិត​ដោយ​ខុសច្បាប់​តាមរយៈ​ម៉ូតូ​មាន​រាប់រយ​គ្រឿងក្នុង​១​ថ្ងៃៗ រួម​និង​រថយន្ត​ប្រភេទ​ឡង់​គ្រីស័​រ​កាត់ទ្រុង​ជាច្រើន​គ្រឿង​ផ្សេង​ទៀត​កាត់មុខ​សមត្តកិច្ច​តាម​ដងផ្លូវ​ដោយរ​លូ​ន​។​

​ដោយសារ​ភូមិសាស្ត្រ​ឃុំ​ញ៉ាង​ក្នុងស្រុក​អណ្តូងមាស​នេះ​ជា​តំបន់​ដែល​នៅ​ឆ្ងាយ​ដាច់ស្រយាល​ជាងគេ​ពី​ទី​រួម​ខេត្តរតនគិរី ដែល​មួយ​ភាគ​នៃ​ឃុំ​ញ៉ាង​នេះ​ដាក់​ទៅ​និង​តំបន់​កន្ទុយ​នា​គជា​តំបន់សមត្ថកិច្ច​ខ​ហើយ​អ្នក​យក​ពត៌មាន​ពិបាក​និង​ទៅ​យក​ពត៌មាន​នៅ​ទីនោះ​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បានអោយដឹងថា​៖​ក្រុម​ដឹក​តាម​រថយន្ត​អាន​នឹងមាន​មេ​ឈ្មួញ​ធំៗ​២-៣​ក្រុម​ជា​អ្នក​រត់​ការ​តាម​ផ្លូវ​នៅ​តំបន់​នោះ ដែល​មាន​សមត្ថកិច្ច​ជិត​១០​ស្ថាប័ន រួម​ទាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង​ក៏​មាន​ឈរជើង​នៅ​ទីនោះ​ផងដែរ​។​

ពួក​ក្រុម​ម៉ូតូ​ឡាន​ទាំងអស់​នោះ​ដឹក​ចេញពី​តំបន់​ព្រៃ​ភូមិ​មុយ ព្រៃ​ភូមិ​តាំង​ជិ ព្រៃ​ភូមិ​តាំង​ស៊េ និង​មួយ​ផ្នែក​ចេញពី​ស្រុក​តា​វែង​ឆ្លងកាត់ អណ្តូង​មាស ញ៉ាង ចូល​យកទៅលក់​នៅ​វៀតណាម​តាម​ច្រករបៀង​តូចៗ​ដូចជា​ច្រក​តា​ឡាវ ច្រក​អូរ​សា​ជី ច្រក​អូរ​ពាម​សៀវ​…​។​ល​។​ដោយ​រលូន​។​សូមបញ្ជាក់ថា​នៅក្នុង​អាណាចក្រ​ខេត្តំណ្ដល​គីរី​នេះ​ឈ្មួញ​ល្បីឈ្មោះ​ដែល​បាន​និង​កំពុង​ថ្វើ​សកម្មភាព​ដឹកជញ្ជូន​នាំចេញ​ឈើ​ទៅ​ស្រុក​យួន​មាន​ជា​អា​អាទិ៍​ម្សៀ​ហូ​ជី​វ៉ៃ​ដេល​មាន​ខ្នងបង្អែក​ជា​សមត្តកិច្ច​និង​ថ្មីៗ​នេះ​មាន​ឧកញ៉ា​ទ្រី​ភាព​ផងដែរ​។​

​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​វ៉ើន​សៃ រតនគិរី បានឲ្យដឹង​ថា​មួយរយៈ​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់ រួម​ទាំង​មេការ​របស់​ឧកញ៉ា ទ្រី ភាព ឈ្មោះ​លោក សាល កំពុង​សម្រុក​ដឹកឈើ​តាម​រថយន្ត​ធំៗ​ចេញពី​ស្រុក​វ៉ើន​សៃ យ៉ាង​អនាធិបតេយ្យ​។ ឈ្មួញ​ខ្លះ​បាន​អះអាង​ថា​ឈើ​ដែល​ពួក​គេ​ដឹក​ចេញ​បច្ចុប្បន្ន​គឺជា​ឈើ​ចាស់ និង​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ក៏​ប៉ុន្តែ​ជាក់ស្ដែង​ឈើ​ទាំង​នោះ​ទើប​នឹង​កាប់រំលំ​អារច្រៀក​ថ្មីៗ​ក្នុងព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​ឈ្មួញ​បាន​ប្រើ​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​រាប់សិប​តោន​ដឹកឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ដោយ​មាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច​លើ​ផ្លូវជាតិ​លេខ​៧៨ និង​សមត្ថកិច្ច​នៅ​ច្រក​ព្រំដែន​យ៉ាង​រលូន​តែម្តង​។​

 

Filed in: ព័ត៌មានជាតិ