សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍ ចុះ​ដំណើរការ​ត្រួតពិនិត្យ និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស កំពុង​កាន់កាប់​និង​ប្រើប្រាស់​នៅ​កំពង់ឆ្នាំង​!

អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍ ចុះ​ដំណើរការ​ត្រួតពិនិត្យ និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស កំពុង​កាន់កាប់​និង​ប្រើប្រាស់​នៅ​កំពង់ឆ្នាំង​!

កំពង់ឆ្នាំង​៖​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ពិនិត្យ​សកម្មភាព​របស់​មន្ត្រីនគរបាល ក្រសួងមហាផ្ទៃ និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ឆ្នាំង ក្នុងការ​ដំណើរការ​ពិនិត្យ ចុះបញ្ជី​និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ដែល​ជា​ជនបរទេស កំពុង​កាន់កាប់​ប្រើប្រាស់​រស់នៅ​បច្ចុប្បន្ន​ ​ក្នុង​ទឹកដី​ខេត្ត​កំពង់​ឆ្នាំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិការ ឆ្នាំ​២០១៧​។​-​ក្នុង​ការចុះពិនិត្យ  នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​ជនជាតិ​វៀតណាម ដែល​បាន​យក​ឯកសារ​មកឲ្យ​មន្ត្រីនគរបាល​ធ្វើការ​ត្រួតពិនិត្យ​នោះ​ដោយ​បាន​បញ្ជាក់ថា ការត្រួត​ពិន​ត្យ និង​ការដកហូត ឯកសារ​រដ្ឋបាល​កម្ពុ​ជា មួយចំនួន​ដែល​មាន​ភាពមិនប្រក្រតី របស់​ជនបរទេស ដែល​កំពុង​កាន់កាប់​និង​ប្រើប្រាស់​សព្វថ្ងៃ​នោះ​គឺ​ធ្វើ​ទូទាំង​ប្រទេស ដោយយោង​អនុក្រិត្រ លេខ ១២៩ អនក្រ ប្រក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​នូវ​ជន​បទេស​ទាំងអស់​ដែល​បាន​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​សព្វថ្ងៃ ។​

លោក​ប៉ាន់​ឡៃ​ឃាង​ប្រធាន​ការិយាល័ជន​អន្តោប្រវេស៍នៃ​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​បាន​អោយ​ដឹងថា​៖-​ការចុះពិនិត្យ​ឯកសារ​រដ្ឋា​បាល​នេះ ដោយយោង​អនុក្រិត្រ លេខ ១២៩ អនក្រ ប្រក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល​និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ដែល​ជនបរទេស កំពុង​កាន់កាប់​និង​ប្រើប្រាស់​សព្វថ្ងៃ ។

​លោក ប៉ាល់ សូត្រ ស្នងការរង ទទួលបន្ទុក​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា​៖ ​ការអនុវត្តន៍ ចំពោះ​ជន​បរទេស ដែល​មាន​ឯកសារ​មិន​ប្រក្រតី មានដូចជា​(​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្ត​សញ្ណា​ញ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ សំបុត្រកំណើត សេចក្តីចំលង​សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតឆ្លងដែន ) ឯកសារ​ទាំងនេះ​និង​ត្រូវ​ដកហូត​វិញ បន្ទាប់មក​បាន​អោយ​ដាក់​ពាក្យសុំ ជា​ជនអន្តោប្រវេសន៍ និង​បំពេញ​សំណុំ​បែបបទ​មួយចំនួន​ថែម​ទៀត ដើម្បី​បាន​ក្លាយជា​ជន​អន្តោ​ប្រទេស​ន៍​ស្រប់ច្បាប់​របស់​ប្រទេស​កម្ពុជា ។​ ​ក្រោយ​ពី​ក្លាយជា​ជន​អន្តោ​ប្រទេស​ន៍​ស្រប់ច្បាប់​របស់​ប្រទេស​កម្ពុជា​ហើយ​អ្នក​ទាំងនោះ​ត្រូវ​បង់​ពន្ធអាករ រយះពេល​០៧​ឆ្នាំ បន្ទាប់មក​ទើប​អាច​ដាក់​ពាក្យ​សុំ​ចូល​សញ្ញា​តិក​ម្ពុ​ជា ។​

​លោក ប៉ាន់ ឡៃ​ឃាង នាយការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា ៖​សម្រាប់​ខេត្ត​កំពង់ឆ្នាំង មាន​ជនជាតិ​វៀតណាម​ចំនួន ២៣៩៣​គ្រួសារ ស្មើ​និង​១០០៨៧​នាក់ ក្នុង​រយៈពេល​ដំណើរការ​ចុះ​ត្រួតពិនិត្យ​នេះ បាន​ធ្វើ​ការដកហូត​ឯកសារ​មិន​ប្រក​ក្រតី​បាន​ចំនួន ១៧៣៣​ច្បាប់ ក្នុងនោះ​មាន​(​សៀវភៅ​ក​៤ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្ត​សញ្ណា​ញ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​)​ផងដែរ​។​លោក​បាន​បញ្ជាក់​អោយដឹង​ផង​ដែរ​ថា ការចុះ​ត្រួតពិនិត្យ​ឯកសារ​រដ្ឋបាល​នេះ​លោក​នឹង​បន្តធ្វើ​រហូតដល់​អស់​ជ​ន​បរទេស​ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​៕
——————–

 

 

Filed in: ព័ត៌មានជាតិ