សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តាមរយៈ​កិច្ចប្រជុំ​អន្ដរជាតិ ហា​ឡាល់​ថៃ កម្ពុជា​មាន​លទ្ធិ​ផល​៣​ចំណុច ដែល​ភាគី​ថៃ​នឹង​ជួយ​ដល់​ការ​ពន្លឿ​ន​កិច្ចការហាឡា​ល់​នៅ​កម្ពុជា

​តាមរយៈ​កិច្ចប្រជុំ​អន្ដរជាតិ ហា​ឡាល់​ថៃ កម្ពុជា​មាន​លទ្ធិ​ផល​៣​ចំណុច ដែល​ភាគី​ថៃ​នឹង​ជួយ​ដល់​ការ​ពន្លឿ​ន​កិច្ចការហាឡា​ល់​នៅ​កម្ពុជា

បាងកក​៖  ក្រោយ​ពី​កិច្ចប្រជុំ​អន្ដរជាតិ​ហា​ឡាល់​ថៃ ដែល មាន​តំណាង​ក្រុមហ៊ុន ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ស្ដង់ដា​ហា​ឡាល់​ជាង​១០០ ស្ថាប័ន និង​មាន​ប្រទេស​ជា​សមាជិក ចំនួន​២៥​ប្រទេស​ចូលរួម​ផង​នោះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​អនុ ប្រធាន​គណៈកម្មាធិការ​ផលិត​ហា​ឡាល់​កម្ពុជា ក្នុងឱកាស ទទួល​ជួប ពិភាក្សា​ការងារ ជាមួយ​អ្នកវិនិយោគ​ហា​ឡាល់​ដ៏​ធំ​នៅ​ប្រទេស​ថៃ ដើម្បី​ពិសារ​អាហារ​សាគ្គី និង​ផ្លាស់ប្ដូរ​បទពិសោធ​ន៏ ពី​គ្នា​ទៅវិញទៅមក កាលពី​រាត្រី​ថ្ងៃទី ០១ ធ្នូ ឆ្នាំ​២០១៧ នៅ​ទីក្រុង​បាងកក ។

​លោក អូស្មាន ហាស្សាន់ បានបញ្ជាក់​ថា​៖ លទ្ធផល​ការងារ​សំខាន់ៗ​៣​ចំនុច សំរាប់​កម្ពុជា​នៅក្នុង​សន្និសីទ​ហា​ឡា​ល​អន្តរជាតិ​ប្រទេស​ថៃ ដែល​បាន​ធ្វើឡើង ដោយ កំណត់​យក​គោល​ជំ​ហ៊រ​សម្រាប់​កម្ពុជា ទី​១ ក្រុម ប្រឹក្សា​កណ្តាល​ឥស្លាម​ប្រទេស​ថៃ ប្តេជ្ញា​គាំទ្រ​គ្រប់​លក្ខណ្ឌ​បច្ចេកទេស​នានា ដល់​គណៈកម្មាធិការ​ផលិត​ផល​ហា​ឡា​ល​កម្ពុជា ជាពិសេស​ក្រុម​ឯកទេស​ហា​ឡា​ល​កម្ពុជា ដែល មាន​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ជា​អ្នកដឹកនាំ​។  ទី​២- វិទ្យាស្ថាន​ស្តង់ដា​ហា​ឡា​ល​ថៃ  សន្យា​នឹង​ផ្តល់​អាហារ​រូបករណ៍​លើ​វិទ្យាសាស្ត្រ​ហា​ឡាល់ ដល់​គណៈកម្មកា​រឯក​ទេ​សហា​ឡាល់ កម្ពុជា​ប្រមាណ​១០ ទៅ ២០​រូប ដើម្បី​យក​មក​អភិវឌ្ឍន៍​ស្តង់ដារ​ហា​ឡាល់​នៅ​កម្ពុជា
និង​ទី​៣- ដេ​ី​ម្បី​ពន្លឿន​ការ​ចេញ​វិញ្ញាបនបត្រ​ដល់​បណ្តា​ក្រុមហ៊ុន សហគ្រាស​មួយ​ចំនួន ដែល​បាន​ដាក់​ពាក្យស្នេី​សុំ​ការអនុញ្ញាតិ​ប្រេី​ស្លាកស​ញ្ញា​ហា​ឡាល របស់​គណៈ កម្មា​ធិ​ការ​ផលិត​ផលហា​ឡាល់​កម្ពុជា ដំណាក់កាល​ដំបូង​ដែល មិនទាន់​បាន​ទទួល គឺ​គណៈកម្មការ​ឯកទេស​ហា​ឡាល់ ថៃ នឹង​បញ្ជូន​ក្រុម​ជំនាញ​៤​ទៅ​៥​រូប ចុះមក​ជួយ​ល​ក្ខណ្ឌ បច្ចេក ទេស​ដល់​ល​ក្រុម​ឯកទេស​ហា​ឡាល់​កម្ពុជា រហូត​បាន សម្រេចការ​ចេញ​វិញ្ញាបនបត្រ​ជា​ស្ថាពរ  ។

​សូមបញ្ជាក់​ថា​៖ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ចាប់​យក​ការទាក់ទាញ​វិនិយោគិន ឲ្យមក​វិនិយោគ​លើ​វិស័យ​ឧស្សា​ហ​កម្ម​ហា​ឡាល់​នៅ​កម្ពុជា  ឲ្យ កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​នោះ ។ លោក អូស្មាន ហាស្សាន់ ក៏​បាន​ដឹកនាំ​ប្រតិភូ​ក្រុម​ឯកទេស​ហា​ឡាល់ កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ហា​ឡាល់​កម្ពុជា ក្រោម​ប្រធានបទ (​ឧត្តមភាព​ហា​ឡា​ល​ការរួម​បញ្ចូល​គ្នា រវាង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ទេព្យកោស្យ ឥស្លាម​) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី ថ្ងៃទី​៣០ ខែវិច្ឆិកា​ដល់ ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​ពិធី​នេះ ធ្វើឡើង​ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក H.E. Somkid Jatusripitak, ឧបនាយក​រដ្ឋមន្ត្រី​ថៃ តំណាង ដ៏​ខ្ពង់ខ្ពស់ របស់លោក នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ថៃ​ផង​ដែរ ៕

 

 

Filed in: ព័ត៌មានជាតិ