សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើក​ម៉ូតូ​ជែង​រថយន្ត​ទេសចរណ៍​ជ្រុល​ទៅបុក និង​រថយន្ត​សាំ​យ៉ុង​យ៉ាង​ពេញទំហឹង​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​

បើក​ម៉ូតូ​ជែង​រថយន្ត​ទេសចរណ៍​ជ្រុល​ទៅបុក និង​រថយន្ត​សាំ​យ៉ុង​យ៉ាង​ពេញទំហឹង​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​

​មណ្ឌលគិរី ៖ ចៅសង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆកា​នេះ ត្រូវ​និង​ថ្ងៃទី​២​នៃ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក  ត្រង់​ចំណុច​មុខ​រមណីយដ្ឋាន​ចំការ​កាហ្វេ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦A ស្ថិតក្នុង​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ    ខេត្ត​មណ្ឌលគិរី ។​

​បើ​តាម​សមត្ថកិច្ច​នៅ​ទីនោះ​បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ​លោក​ចៅសង្កាត់​បាន​បើក​ម៉ូតូ​ម៉ាក​C100​សង់​កូរ៉េ ពណ៍​ក្រហម ពាក់​ស្លាក​លេខៈ​1A2139 របស់​ខ្លួន​ចេញពី​ទី​រួម​ខេត្ត​មណ្ឌលគិរី បំណង​យក​គុយទាវ​ទៅ​ឲ្យ​កូន​នៅផ្ទះ លុះ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ លោក​ចៅសង្កាត់​ក៏​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ដោយ​ជែង និង​រថយន្ត​ទេសចរណ៍ ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង​ព​ណ៍ស ពាក់​ស្លាក់​លេខៈ ភ្នំពេញ 2A5114 ដោយ​បើក​បញ្ច្រាស់ទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​លោក​ចៅសង្កាត់​បាក់ក និង​បាក់ជើង​ទាំងសងខាង​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែ​ម្តង ។​

​លោក វ៉ាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឲ្យដឹងថា លោក​ចៅសង្កាត់រ​មនា ដែល​បាន ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឈ្មោះ រ៉​យ ត្រើ​ន ជា​ជនជាតិដើម​ភាគតិច​ព្នង អាយុ​៤៨​ឆ្នាំ ចំណែក​ម្ចាស់​រថយន្ត​សាំ​យ៉ុង​ឈ្មោះ តឹម សុខ​ខេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​។ ហើយ​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ដើម្បី​ស្រាវជ្រាវ​បន្ត ៕
​ហ៊ិ​ន សុគ​ន់​

 

2015_11_26dp1 (1) 2015_11_26dp1 (2) 2015_11_26dp1 (3)

Filed in: ព័ត៌មានជាតិ