សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សភា​នឹង​ប្រកាស​សុពលភាព​សមាជិក​សភា​បន្ថែម​១៦​រូប និង​សមាជិក​គ​.​ជ​.​ប​ថ្មី​៣​រូប​នៅ​ថ្ងៃ​៧​ធ្នូ​

សភា​នឹង​ប្រកាស​សុពលភាព​សមាជិក​សភា​បន្ថែម​១៦​រូប និង​សមាជិក​គ​.​ជ​.​ប​ថ្មី​៣​រូប​នៅ​ថ្ងៃ​៧​ធ្នូ​

​រាជធានី​ភ្នំពេញ ៖ យោង​តាម​ការឲ្យដឹងថា ពី​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បានបញ្ជាក់​ថា សភា​នឹង​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៧​ខាងមុខ ដើម្បី​ប្រកាស​ផ្តល់​សុពលភាព សមាជិក​រដ្ឋសភា​បន្ថែ​ម​ទាំង​១៦​រូប​និង​សមាជិក​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ថ្មី​ចំនួន​៣​រូប ។​

​សមាជិក​សភា​ចំនួន ១៦​រូប ដែល​រដ្ឋសភា​ប្រកាស​សុពលភាព នៅ​ថ្ងៃ​ទី​៧ ធ្នូ ខាង​មុខ​នឹង​ត្រូវ​ចូល​ធ្វើ​ពិធី​សម្បថ នៅ​ព្រះបរមរាជវាំង នា​រសៀល​ថ្ងៃ​៧​ធ្នូ នោះ​ផង​ដែរ ។​

​សូមជម្រាបថា សមាជិក​សភា​ថ្មី​ចំនួន​១១​រូប គឺជា​សំណល់​អស​នៈ​ដែល​បែងចែក​ឲ្យ​គណបក្ស​ផ្សេងៗ ហើយ​ទាំង​១១​អសនៈនោះ​ត្រូវបាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ។ ចំណែក​សភា​ថ្មី​៤​នាក់​ទៀត គឺ​ចូល​ជំនួស​តំណែង​សភា​របស់ CPP ដែល​បាន​លាលែង​ពី​តំណែង​សភា ។ ចំណែក​សមាជិក គ​.​ជ​.​ប ចំនួន​៣​រូប រួមមាន លោក​នុត សុខុម លោក ឌឹ​ម សា​វណ្ណារ៉ុម និង​លោក​ហែល សារ៉ាត់ ជំនួស​សមាជិក គ​.​ជ​.​ប ៣​រូប​ដែល​បាន​លាលែង គឺ​លោក គួ​យ ប៊ុន​រឿន , លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង​” ៕

 

 

Filed in: ព័ត៌មានជាតិ