សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដឹក​កូនចៅ​មក​សាលាស្រុក​ព្រោះ​នៅ​សុខៗ​គេ​ប្តឹង​យក​ដី​

​ដឹក​កូនចៅ​មក​សាលាស្រុក​ព្រោះ​នៅ​សុខៗ​គេ​ប្តឹង​យក​ដី​

ក្រចេះ ​៖ ​ពលរដ្ឋ​មកពី​ភូមិ​អូរ​កណ្តៀរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​មក​ដោះស្រាយ​ដីធ្លី​កាលពី​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នៅ​សាលាស្រុក​សំបូរ​មាន​ការខកចិត្ត​យ៉ាងខ្លាំង​ខណៈ​ដែល​លឺ​សំដី​មេ​សុ​យោ​ដី​ស្រុក​ឈ្មោះ លោក​ឃ​ន​សុឃាង​ថា​៖ រំលាយ​ដី​មានច្បាប់​កម្ម​សិទ្ធ​ចោល​ព្រោះ​សម្បី​តែ​អត្តសញ្ញាណ​បណ្ណ័ក៏​គេ​រំលាយ​លប់​ចោល​បានដែរ ។ ចំណេ​កលោក​គង់​សេង​ត្រូវជា​ឪពុក​គង់​សុ​ខៃ​មិន​យល់​ទៅ​និង​ការសំរេច​ដោយ​សុរិយោដី​ស្រុក​រូប​នេះ​ឡើយ​ព្រោះថា​៖​ដី​កូនស្រី​គាត់​មាន​ឯកសារ​ត្រឹមត្រូវ​មាន​ទាំង​ដាំ​ស្វាយ​ចាន់ទី​៩៥០​ដើម​ត្រូវ​គេ​លួច​បាញ់​ថ្នាំ​ចោល​អស់​មួយចំនួន​មាន​បង្កាន់ដៃ​កាន់កាប់​ក្បាលដី​ដែល​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ​ទទួល​ស្គាល់​បែរជា អ្នក​គ្មាន​លិខិត​អី​សោះ​មកប្តឹង​យក​ដី​ហើយ​ត្រូវ​គេ​កាត់​សំរបសំរួល​បដិសេធន៍​កម្ម​សិទ្ធ​ដី​របស់​គាត់​ចោល​ទៅ​វី​ញ​។​

​បញ្ហា​នេះ​កំពុង​ធ្វើឲ្យ​ពលរដ្ឋ​ឈ្លោះ​ទាស់​គ្នា​ថែម​ទាំ​បង្ករ​ងាយស្រួល​ឲ្យ​ភាគ្គី​ម្ខាង​យក​អាត្រាក់​ឈូសឆាយយក​ដី​របស់គាត់​។​លោក​គង់​សេង​ចាត់ទុកថា​៖​ទង្វើ​អមនុស្ស​ធម័នេះ​ធ្វើឲ្យ​គ្រួសារ​រងគ្រោះ​ឈ្មោះ​គង់​សុខ​មិន​អស់ចិត្ត​ព្រោះ​សំរួល​បែបនេះ​ដូចជា​ន់ក​ដកស្លាប​តែម្តង​ហើយ ទង្វើ​បែប​ឃុបឃិត​ប្រើ​មធ្យ​បាយ​កាច់​ស៊ី​ឆៅៗ​តែម្តង ព្រោះថា​៖​ដីចំការ​កូនស្រី​គាត់​មាន​លិខិត​កាន់កាប់​ស្របច្បាប់​នង​បញ្ជាក់​ដោយ​អាជ្ញាធរ​ខ្លួនឯង​ផ្ទាល់​ទទួល​ស្គាល់​ត្រឹមត្រូវ​ដែល​មាន​ក្បាល​បញ្ជីរ​លេខ​១៦០/១៥​ឃ​.​អ​.​គ​.​ផ្ទៃដី​៨៤៣៥០​មែត្រ​ការ៉េ​មានណ្តោ​យ​៣៥០​មែត្រ​ទទឹង​២៤១​មែត្រ​ខាងជើង​ទល់​និង​ង៉ោ​ក​សម្បត្តិ​,​ខាងត្បូង​ទល់​និង​ទៀម​ម៉ៅ​,​ខាងកើត​ទល់​និង​អូរ​,​ខាងលិច​ទល់​និង​គង់​ង​ន់​,​តាំ​ពី​ឆ្នាំ​២០១៥​មក​ម្លេះ​។​

នៅ​មាន​ទៀត​ថ្លៃ​បង្គោល​អង់​តែ​ន​បញ្ជាក់ឲ្យ​ឈ្មោះ​គង់​ខុ​ខៃ​តម្លៃ​១៥០​ដុល្លារ​ក៏​មេឃុំ​ផ្អិប​ទុក​ដែរ​ ។ ​ប៉ុណ្ណឹង​ហើយ​ មិន​អស់ចិត្ត​ទៀត បែរ​ជា​បច្ចុ​ប្បន្ន​បែរ​លេច​មានឈ្មោះ​សាច់ថ្លៃ​ស៊ីចង្វាក់​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​លេច​មានឈ្មោះ​ព្រំ​សុធា​,​ប៊ិន​ន​អ៊ួន ,​ឡាំ​ជុំ​រ៉េ​ន ប្តឹង​ចង់​យក​ដី​កូនស្រី​គាត់​ឈ្មោះ​គង់​សុ​ខៃ​ទៅវិញ​។​ព្រោះតែ​គេ​មើលឃើញ​គ្រួសារ​គាត់​ក្រីក្រ​ណាស់​ប្តី​នាង​ស្លាប់ចោល​។​

​ប្រជាពលរដ្ឋ​ដែល​ដឹង​រឿង​និយាយថា​៖​ប្រហែល​ដោយ​ឃើញ​ភាព​ឯក​កោ​នេះ​ហើយ​ទើប​ក្រុម​ទាំងនោះ​ឆ្លៀត​ប្រើ​ទង្វើ​អមនុស្ស​ធម័​ធ្វើបា​បប្រជាពលរដ្ឋ​តែង​កើត​ចេញពី​អាជ្ញាធរ​តែ​ម្តង​ដូចជា​ការដោះស្រាយ​ដល់​គ្រួសារ​លោក​គឹម​សេង​ក្នុង​រូបភាព​នេះ​ស្រាប់​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ស្អប់ដ​ល់​រដ្ឋាភិបាលជាពិ​សេស​ដឹកនាំ​ដោយ​សម្តេច​តេជោ​ហ៊ុន​សែន​បីតា​សុខសន្តិភា​ព​តែងតែ​អាណិតអាសូរ​ដល់​ពលរដ្ឋ​ក្រីក្រ ធ្វើឲ្យ​ពលរដ្ឋ​អស់​ជុំនឿ​លើ​រដ្ឋាភិបាល ។​
​ករណី​នេះ​អ្នក​សា​រពត័​មាន​បានសូរ​លោក​ឃន​សុខ​ឃាងតែ​លោក​បង្វែឲ​សួរ​ចុងចោទ​វិញ​។​អ្នក​យក​ពត័មាន​យើង នៅតែ​រង់ចាំ​មើល​តើ​ការ​រ​ដោះស្រាយ​របៀប​សុរិយោដី​ស្រុក​សំបូរ​នេះ​ទៅជា​យ៉ាងណា​វិញ​។​

 

Filed in: ព័ត៌មានជាតិ