សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តាម​ចាប់​គ្រូ​សីល​ដល់​អសនៈ ករណី​ឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារ​អាមេរិក !

តាម​ចាប់​គ្រូ​សីល​ដល់​អសនៈ ករណី​ឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារ​អាមេរិក !

ភ្នំពេញ ៖ គ្រូមន្តអាគម​ពីរ​នាក​ប្តី​ប្រពន្ធ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ម្សិល​នៅក្នុង​ភូមិគ្រឹះ​លេខ​០៦ ផ្លូវ​Q០១ ភូមិ​កោះ​អណ្តែត សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ​ទាក់ទង​នឹង​ការ​ស៊ីដាច់​លុយ​គេ​ជិត​១​លាន​ដុល្លារ​អាមេរិក​។​ប្រភព​ពី​ហ្វេ​សប៊ុក​នគរបាល​បាន​ឲ្យដឹង​ថា​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​ឃាត់ខ្លួន​គ្រូមន្តអាគម​អូមអាម​ប្ដី​ប្រពន្ធ​២​នាក់ ដែលជា​អ្នក​ស្នង​រូប​លោកយាយ​ម៉ៅ ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត និង​ញុះញង់​រៀប​គម្រោង​ឆបោក អ្នករកស៊ី​សង់​ផ្ទះល្វែង យក​ប្រាក់​អស់​ប្រមាណ​ជិត​១​លាន​ដុល្លារ​។​

​ជនរងគ្រោះ​គឺជា​អតីត​ចៅសង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត​ឈ្មោះ អាំង គី​ហេង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ពាណិជ្ជករ និង​ប្រពន្ធ​ឈ្មោះ ទិ​ត្យ ផល្លា អាយុ​៣៣​ឆ្នាំ ជា​ពាណិជ្ជករ អ្នក​ទាំង​ពីរ​មាន​លំនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​រីឯ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ សុន ឆ័យ អាយុ​៤៤​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ ដែល​ជា​គ្រូទាយ​ធ្វើ​មន្តអាគម​ស្នង​រូប​យាយ​ម៉ៅ​ឈ្មោះ លី ម៉ា​ណា (​ហៅ លី ហ្គិ​ចហៀក​) អាយុ​២៦​ឆ្នាំ​។​

​បើ​តាម​លោក អាំង គី​ហេង និង​លោកស្រី ទិ​ត្យ ផល្លា ដែល​ជា​ជនរងគ្រោះ​បាន​រៀបរាប់​យ៉ាង​លម្អិត​ប្រាប់​សមត្ថកិច្ច និង​អ្នកសារព័ត៌មាន​ដឹងថា​៖ គាត់​បាន​ស្គាល់ និង​មាន​ការ​ទំនាក់ទំនង​ជា​មួយ​គ្រូទាយ តាំងពី​ឆ្នាំ​២០១៥​មក រហូត​មាន​ការ​លួងលោម​អូសទាញ​ឲ្យ​រៀបចំ​គ្រឿង​ដង្វាយ​ដាក់​លើ​អាសនៈ មានដូចជា ក្រដាសប្រាក់​២០​ដុល្លារ​ចំនួន​៣២​សន្លឹក​, ស្ករ​គ្រាប់​៣២​កំប៉ុង និង​ផ្លែឈើ​តម្លៃ​១៣៥​ដុល្លារ ទៀនធូប ស្លា​ម្លូ​ចំនួន​១២​ដុល្លារ ក្នុង​មួយ​លើក​អស់​ចំនួន​៨១១​ដុល្លារ ដោយ​ក្នុង​មួយ​សប្តាហ៍​អស់​ចំនួន​២៤៣៣​ដុល្លារ ព្រមទាំង​ឲ្យ​នាំ​ដើរលេង​ទៅ​ប្រទេស​ថៃ ជា​ញឹកញាប់​ផងដែរ ដើម្បី​លើក​រាសី​នៅ​ថ្ងៃ​សុក្រ សៅ​រី និង​ថ្ងៃ​អាទិត្យ ជា​រៀង​រាល់​សប្តាហ៍​។​

​ចាប់តាំងពី​ខែ​មករា ក្នុង​ឆ្នាំ​២០១៥ មកទល់​បច្ចុប្បន្ន គ្រាន់​តែ​ថ្លៃ​ធ្វើ​កិច្ច «​ពោល​គឺ​រៀបចំ​គ្រឿង​សំណែន​» គាត់​ចាញ់បោក​លោកយាយ​គ្រូ លី ម៉ា​ណា (​ហៅ លី ហ្គិ​ចហៀក​) និង​ប្តី​ឈ្មោះ សុន ឆ័យ អស់​ទឹកប្រាក់​ចំនួន​ជាង​៣៥​ម៉ឺន​ដុល្លារ​ឯណោះ ជាពិសេស​នៅពេល​ធ្វើ​កិច្ច​ម្តងៗ លោកយាយ​គ្រូអូមអាម​បាន​ញុះញង់ ឲ្យ​គាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ ដោយ​ឲ្យ​ចោទ​ថា​ប្រពន្ធ​កូន​ជា​បី​សាច​កាន់​ផ្កាឈូក​ខ្មៅ គឺជា​មនុស្ស​អាក្រក់ ហើយ​គ្រូ​បោក បាន​បញ្ចុះបញ្ចូល​ឲ្យ​យក​ប្លង់​ដី​ផ្ទះ​ទាំងអស់​ទៅ​ឲ្យ​គាត់​រត់​ការ​ដាក់បញ្ចាំ យក​ប្រាក់​ទៅ​វិនិយោគ ធ្វើ​បុរី​នៅ​ខេត្ត​កំពង់ស្ពឺ ថែមទៀត​ផង​។​
​ដើមបណ្តឹង​បាន​បញ្ជាក់ថា ចំនួន​ទឹកប្រាក់ ដែល​យាយ​គ្រូ​បោក សរុប​ទាំងអស់​ចំនួន ប្រមាណ​ជិត​១​លាន​ដុល្លារ ដែល​ក្នុងនោះ​ថ្លៃ​រៀបចំ​ធ្វើ​កិច្ច​ចំនួន ជាង​៣៥​ម៉ឺន​ដុល្លារ ថ្លៃ​ជើងសារ​១០​ភាគរយ​ជាង​៤២​ម៉ឺន​ដុល្លារ ព្រមទាំង​ថ្លៃ​នាំ​ដើរលេង ហើយ​រៀបចំ​គម្រោង​ឲ្យធ្វើ​វិឡា អស​នៈ​មានតម្លៃ ប្រមាណ​ជាង​១​លាន​ដុល្លារ ក្នុង​ទំហំ​ផ្ទៃ​ដី​ជាង​២​ពាន់​ម៉ែត្រការ៉េ នៅ​ប៉ោយប៉ែត មានតម្លៃ​ប្រមាណ​២​លាន​ដុល្លារ និង​ផ្ទះ​៤​ល្វែង មានតម្លៃ​ប្រមាណ​ជាង​៤០​ម៉ឺន​ដុល្លារ និង​ក្រុមហ៊ុន​ផងដែរ ដែល​សរុប​ទាំងអស់​ប្រមាណ​៥​លាន​ដុល្លារ​ទៀត តែ មិនបាន​សម្រេច ដោយសារតែ​គាត់​ដឹងខ្លួន និង​បែក​ការណ៍​ទៅហើយ​។​

​លោកយាយ​គ្រូ លី ម៉ា​ណា (​ហៅ លី ហ្គិ​ចហៀក​) បាន​ណែនាំ​ប្តី​ឈ្មោះ សុន ឆ័យ ដែល​មាន​ជំនាញ​ខាង​រកស៊ី​នៅ​សហរដ្ឋអាមេរិក ឲ្យទទួល​យក​តំណែង​ធ្វើ​ជា​នាយក​ប្រតិបត្តិ គ្រប់គ្រង​បុរី​នៅ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​រៀបចំ​គម្រោង​ធ្វើ​កិច្ចសន្យា​ផ្តល់​កម្រៃជើងសារ ពី​ចន្លោះ​៥​ភាគរយ ទៅ​១០​ភាគរយ ក្នុង​ការលក់​ផ្ទះមួយ​ល្វែង​ជំនួស​ជនរងគ្រោះ ក្នុង​បំណង​លេប​ត្របាក់​ក្រុមហ៊ុន​ទាំងមូល​តែម្ដង​។​
​ប្រភព​បានឲ្យដឹងថា ក្រៅ​ពី​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ត្រូវ​ចាញ់បោក​លោកយាយ​គ្រូ​អូមអាម លី ម៉ា​ណា (​ហៅ លី ហ្គិ​ចហៀក​) ដែលជា​អ្នក​ស្នង​រូប​យាយ​ម៉ៅ និង​ប្តី​ឈ្មោះ សុន ឆ័យ នៅ​មាន​មនុស្ស​ជាច្រើន​ទៀត ដែល​បាន​ទៅរក​គ្រូមន្ដអាគម​ឲ្យជួយ និង​ចាញ់បោក​ជា​ហូរហែ​ផងដែរ​។​
​ក្រោយ​ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​លោកយាយ​គ្រូ​អូមអាម លី ម៉ា​ណា (​ហៅ លី ហ្គិ​ចហៀក​) និង​ប្តី​ឈ្មោះ សុន ឆ័យ នៅ​ព្រឹកស្អែក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​ស្អែក​នេះ ជនសង្ស័យ​ទាំង​២​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​និតិ​វិធី​ហើយ ៕

 

Filed in: ព័ត៌មានជាតិ