សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ប្រមាន​ដក់តំណែង​ស្មៀន​សង្កាត់​ចោល ប្រសិនបើ​មិន​ស្ដាប់​ការណែនាំ​ពី​ចៅ​សង្កាត់​របស់​ខ្លួន​

លោក ឃួ​ង ស្រេង ប្រមាន​ដក់តំណែង​ស្មៀន​សង្កាត់​ចោល ប្រសិនបើ​មិន​ស្ដាប់​ការណែនាំ​ពី​ចៅ​សង្កាត់​របស់​ខ្លួន​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​អោយ​ស្មៀន​សង្កាត់​ទាំងអស់​ត្រូវតែ​ស្តាប់​តាម​ការណែនាំ​ការងារ​ពី​លោក​ចៅសង្កាត់ បើ​មិន​ដូច្នេះ​ទេ លោក​ជា​ស្មៀន នឹង​ប្រឈម​នៃ​កា​សុំ​ដក​តំណែង​ពី​ក្រសួង​មហាផ្ទៃ ដោយ​មិន​ទុក​អោយ​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា សាធារណៈ នៅ​មូលដ្ឋាន​នោះ​ទៀត​ទេ ។​

​តាម​ព័ត៌មាន ដែល​លោក​ទទួលបាន នោះ​គឺ​មាន​ស្មៀន​សង្កាត់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​យើង​នេះ​មិនសូវ ស្តាប់​ចៅសង្កាត់​នោះទេ ដោយ​អាង​ថា ខ្លួន​ជា​មន្ត្រី​មាន​ក្រប ខណ្ឌ​របស់​ក្រសួង​មហាផ្ទៃ​។ តែ​បើ​តាម​ពិត​ទៅ​ស្មៀន​មាន​តួនាទី​គ្រាន់តែ​ជា​អ្នក​កាន់​ត្រា អ្នកសរសេរ បំរើ​ការងារ​អោយ​លោក​ចៅ សង្កាត់​តែ​ប៉ុណ្ណោះ ដូច្នេះ​ទេ​ត្រូវ​តែ​ស្តាប់​ការណែនាំ​របស់​ចៅសង្កាត់ ធ្វើយ៉ាងណា កុំ​ធ្វើ​អោយ​សង្កាត់​មាន​បញ្ហា​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ ។​ដូច្នេះ​ស្មៀន​ត្រូវ​បំពេញ​ការងារ​អោយបាន​ល្អ​ទៅ​តាម​តួនាទី​របស់​ខ្លួន ពិសេស​ត្រូវ​រួមគ្នា​ដើម្បី​បំរើ​ប្រជាពលរដ្ឋ អោយ​សម​ទៅ​ហ្នឹង​អ្វីដែល​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា បើ ស្មៀន​មិន​ស្តាប់​ចៅសង្កាត់​ទេ ស្មៀន​អាច​ប្រឈម​នឹង​ការដកតំណែង ដោយហេតុ​ថា រដ្ឋបាល​ខណ្ឌ រដ្ឋបាល​រាជធានី​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ដក​តំណែង​និង​តួនាទី​នេះ ដូច្នេះ​ស្មៀន​មិន​អាច​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​ស្រេច​តែ​ចិត្ត​នោះ​ទេ​។ ដោយឡែក​លោក​មេ​ប៉ុស្តិ៍​ក៏​ត្រូវ​ស្តាប់​ចៅ​សង្កាត់​ដែរ​ដោយ​លោក​មេ​ប៉ុស្តិ៍​ស្ថិតក្រោម​គណៈបញ្ជាការ​ឯកភាព​សង្កាត់ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ចៅសង្កាត់​ត្រូវតែ​ស្អាតស្អំ​ដែរ​។​

​លោក ឃួ​ង ស្រេង​បាន​មានប្រសាសន៍​បែប​នេះ​ក្នុង ពិធី​សំណេះសំណាល​ជាមួយ​អភិបាល អភិបាលរងខណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ ប្រធាន​មន្ទីរ ចៅសង្កាត់​និង​ស្មៀន​សង្កាត់​នៅ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២៩​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង   ក៏​បាន​ជម្រុញ​អោយ​ចៅសង្កាត់ និង​មេ​ប៉ុស្តិ៍​យកចិត្ត​ទុក​លើ​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព និង​ការសម្រួល​ចរាចរណ៍​ជូន​ប្រជាព​រដ្ឋ​អោយ​បានល្អ​ផងដែរ ដោយ​លោក​បាន​ជម្រុញ​អោយ​បង្កើត​វេន​យាម​ជាប្រចាំ​នៅក្នុង​ភូមិ ចលនា​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​អោយជួយ​ចូលរួម ។ លោក​បញ្ជាក់ថា ការងារ​ការពារ​សន្តិ​សុខ សុវត្ថិភាព និង​ការសម្រួល​ចរាច​រណ៍ ជា​ការងារ​សំខាន់​ខ្លាំងណាស់​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ជាប្រចាំ មិន​ថា​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​អ្នក​មាន​នោះទេ ដូច្នេះ​ទេ​ត្រូវតែ​ប្រឹងប្រែង​ដើម្បី​អោយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ៕

 

 

Filed in: Uncategorized, ព័ត៌មានជាតិ