សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​វៀតណាម កំពុង​សម្រុក​កាប់​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ តាម​ច្រក​ប៉ុស្តិ៍ ៥ និង ប៉ុស្តិ៍ ៤ ស្រុក​ពេជ្រា​ដា ទៅ​ប្រទេស​វៀតណាម​ទាំង​យប់​ទាំង​ថ្ងៃ​

ឈ្មួញ​វៀតណាម កំពុង​សម្រុក​កាប់​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ តាម​ច្រក​ប៉ុស្តិ៍ ៥ និង ប៉ុស្តិ៍ ៤ ស្រុក​ពេជ្រា​ដា ទៅ​ប្រទេស​វៀតណាម​ទាំង​យប់​ទាំង​ថ្ងៃ​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អោយដឹងថា​ក្នុង​មួយ​ថ្ងៃ​គេ​សង្កេតឃើញ​មាន​គោយន្ត​កន្ត្រៃ​និង​គោយន្ត​ឆ្នៃ​របស់​ជនជាតិ​វៀតណាម​ចូល​មក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ព្រុំដែន​ប្រទេស​កម្ពុជា​ត្រង់​ចំណុច​ប៉ុស្ត៍​៤​នឹង​ប៉ុស្ត៍​៥​ដែល​គ្រប់គ្រង​ដោយ​លោក ផល សំណាង​និង​លោក​នៀវ សារុន​ដោយ​ក្នុង​មួយ​ថ្ងៃ​មិន​ក្រោម​ពីរ​៤០​ទៅ​៥០​គ្រឿង​ឡើយ ដោយ​ឈើ​ទាំងនោះ​ត្រូវបាន​ជន​ខិលខូច​មួយចំនួន​អារ​ផ្តួល​ជ្រៀក​ជា​បួន​ជ្រុង មានដូចជា​ធ្នង់​បេង នាងនួន​ហើយ​ឈើ​ទាំង​នោះ​សុទ្ធសឹងតែ​កាត់​រំលំ​នៅក្នុង​ព្រៃ​ការពារ ដែល​ស្ថិត​នៅក្នុង​ស្រុក​ពេជ្រា​ដា​ខេត្តមណ្ឌលគិរី ហើយ​ប្រជាពលរដ្ឋ​នាំគ្នា​លើក​ឡើង​ថា ហេតុ​អ្វី​មន្ត្រី​ជំនាញ​ឬ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត មិន​ដែល​មាន​ចំណាត់ការ​អ្វី​សោះ​ទៅលើ​មន្ត្រី​របស់​ខ្លួន​ដែល​ប្រចាំការ​នៅ​ទីនោះ ឬ​មួយ​ជំនាញ​ទាំងនោះ​ដាក់​កូនចៅ​ដើម្បី​តែ​ទទួល​សំណែន​របស់គេ​ទេ​ដឹង បាន​ជា​មិន​ធ្វើការ​បង្ក្រាប​ទុកអោយ​ជនជាតិ​វៀតណាម​ទាំងអស់​នោះ​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​ខ្មែរ​អស់​ទើប​បង្ក្រាប ?​។

​ប្រភព​ដដែល​អោយដឹងថា ការដឹក​ជញ្ជូល​ប្រណីត​ចេញ​ទៅ​ប្រទេស​វៀ​ត​ណាម​បាន​យ៉ាង​រលូន​បែបនេះ​ដោយសារតែ​មាន​មនុស្ស​មាន​អំណាច​ម្នាក់​នៅ​ពីក្រោយ​ព្រមទាំង​រត់​ការ​អោយ​ជំនាញ​គ្រប់​ស្ថាប័ន​ទាំងអស់​ដែល​មាន​តួនាទី​បង្ក្រាប​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ​អ្នកឆ្លើយឆ្លង​ព័ត៍មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក  ផល សំណាង បាន​ទេ​ថ្ងៃនេះ ចំនែក​លោក​នៀវ សារុន ក៍​មិន​អាច​សុំ​ការពន្យល់​បាន​ដែរ​ថ្ងៃ​នេះ​ដោយសារ​តែ​ពុំ​ស្គាល់​លេខ​ទូរស័ព្ទ  ៕

 

2015_11_24kk

Filed in: ព័ត៌មានជាតិ