សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ខណ្ឌ​ព្រែក​ព្នៅ ស្នើឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ជួយ​ដោះស្រាយ​រឿង ក្មេង​លក់​គ្រឿងញៀន អ្នកមាន​អំណាច​រំលោភ​យក​ដី​សាធារណៈ សុំ​ផ្លូវ ទឹកស្អាត និង​សំរាម ក្នុង​វេទិការ​សាធារណៈ

​ប្រជាពលរដ្ឋ​ខណ្ឌ​ព្រែក​ព្នៅ ស្នើឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ជួយ​ដោះស្រាយ​រឿង ក្មេង​លក់​គ្រឿងញៀន អ្នកមាន​អំណាច​រំលោភ​យក​ដី​សាធារណៈ សុំ​ផ្លូវ ទឹកស្អាត និង​សំរាម ក្នុង​វេទិការ​សាធារណៈ

ភ្នំពេញ​៖  ក្នុង​វេទិការ ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី នៅ​បរិវេណ​វត្តភ្នំ​រាប សង្កាត់​ព​ន្សាំ​ង​ខណ្ឌ​ច្បារ​ព្រែក​ព្នៅ ជាមួយ​ប្រជាពលរដ្ឋ ជាង​៦០០​គ្រួសារ ដើម្បី​ស្តាប់​ពី​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ លើ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់  បញ្ហា​បរិស្ថាន ទឹកស្អាត  ផ្លូវ លូ គ្រឿងញៀន ក្មេង​ទំនើង  និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​

​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី បាន​ប្រព្រឹត្ដ ថ្ងៃទី​៣០ វិច្ឆិកា​នេះ​បាន​ធ្វើឡើង ក្រោម​អធិបតីភាព​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​នួន ផា​រ័ត្ន​អភិបាលរង​រាជធានី​ភ្នំពេញ និង លោក លោករ​ស់ សុផាន់ ប្រធាន​ការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ព្រមទាំង​មាន​ការចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​ជាច្រើន ផងដែរ ។​

​លោក ឡូ យុយ  សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖  វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៦​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ សាធារណៈ បញ្ហា​សំរាម ផ្លូវ លូ ទឹកស្អាត គ្រឿងញៀន  និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។

​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការចូលរួម​មតិយោបល់ និង​លើក​ឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​ពេលកន្លងមក ដើម្បី​អោយ​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​ស្វែងរក​នូវ​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​នាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។​

​លោក នួន ថារ​ត្ន័ អភិបាលរង​រា​ធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖
​ថ្ងៃ​នេះ​អាជ្ញាធរ និង​យក​សុំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ស្នើរ​សុំ ក្នុង​វេទិការ​សាធារណៈ​នេះ​ទៅ ដោះស្រាយ​ជួន​បងប្អូន នៅ​ពេល​ដ៏​ឆាប់ៗ ខាងមុខ នេះ ។  វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ត្រូវបាន​ធ្វើឡើង ក្នុង​១​ឆ្នាំ​ម្តង​សម្រាប់​មួយ​ខណ្ឌៗ មានន័យ​ថា ទាំង​១២​ខណ្ឌ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ធ្វើ​ឡើង​ចំនួន​១២​ដង​ផងដែរ​ស្របពេល​ដែល​ឆ្នាំ​២០១៧​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​វេទិកា​នេះ​បាន​ចំនួន​១០​ខណ្ឌ​រួចមកហើយ​នោះ ក្នុងនោះ​រួមមាន​ខណ្ឌ​ជូន ពេញ ខណ្ឌ​៧​មករា ខណ្ឌ​ទួលគោក ខណ្ឌ​ឬ​ស្សី​កែវ ខណ្ឌ​សែន សុខ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌ​ពោធិ​សែន​ជ័យ​ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ ព្រែក​ព្នៅ​សម្រាប់​ព្រឹក​ថ្ងៃ​៣០​វិច្ឆិកា​នេះ​៕

 

Filed in: ព័ត៌មានជាតិ