សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្ក្រាប​ទីតាំង​ផលិត​សំបក​សាច់ក្រក​មួយកន្លែង ដែល​ប្រើ​ជាតិគីមី និង​គ្មាន​ច្បាប់​អនុញ្ញាត​

បង្ក្រាប​ទីតាំង​ផលិត​សំបក​សាច់ក្រក​មួយកន្លែង ដែល​ប្រើ​ជាតិគីមី និង​គ្មាន​ច្បាប់​អនុញ្ញាត​

​ខេត្ត​កំពង់ស្ពឺ ៖ ទីតាំង​ផលិត​សំបក​សាច់ក្រក​មួយកន្លែង ដែល​ផលិត​ដាក់​ជាតិគីមី និង​គ្មាន​ច្បាប់​អនុញ្ញាត ស្ថិត​នៅ​ចំណុច​ដីឡូត៍​មួយ​កន្លែង នៅ​ភូមិ​ថ្មី​ពីងពង់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ត្រូវបាន​កម្លាំង​ចម្រុះ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ ក្លែងក្លាយ ក្រសួង​មហាផ្ទៃ​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រកឃើញ ធុង​ប្រើ​រួច​ចំណុះ​១៥០​គីឡូក្រាម ចំនួន​១៣០០​ធុង​, ធុង​ប្រើ​រួច​ចំណុះ​២៥០​គីឡូក្រាម ចំនួន​១០០​ធុង​, ធុង​អំបិល​ចំណុះ​១៥០​គីឡូក្រាម ចំនួន​១០០០​ធុង​, ហី​ត្រូ​សែន ៥០% ចំណុះ​៣៥​លីត្រ ចំនួន​២៩​ធុង​ស្មើ​១០០០​លីត្រ​, ធុង​ពោះវៀន ប្រើប្រាស់​បាន​៣​ធុង ប្រភេទ​២៥០​គីឡូក្រាម ស្មើ​៧៥០​គីឡូក្រាម​, ធុង​ពោះវៀន​ប្រើប្រាស់​បាន​១៥​ធុង​ប្រភេទ ១០០​គីឡូក្រាម​ស្មើ​១៥០០​គីឡូក្រាម​, ធុង​ខ្លាញ់​សរ​សម្រាប់​លៀប​លើ​ក្រណាត់​ច្រក​ស្រោម ១៣​ធុង ចំណុះ​២៥​លីត្រ​ស្មើ ៣២៥​លីត្រ​, ថ្នាំលៀប​ឲ្យ​រអិល ៣​ប៉ាវ ៧៥​គីឡូក្រាម​, ទឹក​ពង្រីក​ពោះវៀន ២០​ធុង​ស្មើ​៧០០​គីឡូក្រាម​, អី​ធឺ​រ៉ុក​st50 ៥​ធុង​ស្មើ ១,៧៥០​គីឡូក្រាម​, ធុង​ពោះវៀន​ចំនួន​៦៥០​ធុង ស្មើ​៩០០០​គីឡូក្រាម​, ស្រោម​សាច់ក្រក​ស្ងួត ៦៤​កេស​តូច ស្មើ ៨០០​គីឡូក្រាម​, ស្រោម​សាច់ក្រក​ស្ងួត ១៤​កេស​ធំ ស្មើ​១៨២​គីឡូក្រាម​, ស្រោម​សាច់ក្រក​ផលិត​រួច​២០​ដុំ ស្មើ ៤០​គីឡូក្រាម​, ស្រោម​សាច់ក្រក​ផលិត​រួច​៤​ថង់ ស្មើ ១២​គីឡូក្រាម​។​

​សមត្ថកិច្ច​បញ្ជាក់ថា ទីតាំង​ដែល​មាន​ម្ចាស់​ឈ្មោះ កែប ប៊ុនធឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ បាន​យក​ផលិតផល​ដែល​គាត់​ផលិត​បាន​នោះ​មក​លក់​នៅ​ផ្សារ​អូ​ឫស្សី​រៀងរាល់ថ្ងៃ និង​ផ្សារ​មួយចំនួន​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​សារធាតុ​នាំចូល​មកពី​ប្រទេស​ចិន​។ សិប្បកម្ម​មួយ​នេះ​គ្មាន​ច្បាប់​អនុញ្ញាតិ ហើយ​ការផលិត​មាន​ជាតិគីមី​ហាមឃាត់ និង​ទីតាំង​គ្មាន​អនាម័យ​ប៉ះពាល់​បរិស្ថាន​។​

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់ ចំពោះ​សិប្បកម្ម​មួយ​នេះ​៕

 

Filed in: ព័ត៌មានជាតិ