សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្ទុះអាវុធ​បង្ក​របួសស្នាម​ក្នុង​ជ្ឈ​មណ្ឌល​កំសាន្ត​រ៉ុក​សន្តិសុខ សម្លុត​គំរាមកំហែង​យក​ទូរស័ព្ទ​អ្នក សារ ព័ត៌មាន​បោក​កម្ទេចចោល ពេល​ចុះ​យក​ព​តិមាន​!!

ផ្ទុះអាវុធ​បង្ក​របួសស្នាម​ក្នុង​ជ្ឈ​មណ្ឌល​កំសាន្ត​រ៉ុក​សន្តិសុខ សម្លុត​គំរាមកំហែង​យក​ទូរស័ព្ទ​អ្នក សារ ព័ត៌មាន​បោក​កម្ទេចចោល ពេល​ចុះ​យក​ព​តិមាន​!!

​ភ្នំពេញ ៖ អ្នកសារព័ត៌មាន​ម្នាក់ បាន​រង​នូវ​ការ​គម្រាមកំហែង និង​ចាប់​បោក​ទូរស័ព្ទ​ចោល រួម​និង​ដក​អាយ​ឌី​ពី​សន្តិសុខ ខណៈ​អ្នកសារព័ត៌មាន​រូបនេះ បាន​ចុះ​យក​ព័ត៌មាន​ករណី​បាញ់​ជា​ច្រើន​គ្រាប់ បង្ក​ឲ្យ​ឌី​ជេ​ចាក់​ភ្លេង​ម្នាក់​រង​របួស​ជើង​ស្តាំ ។ ជនសង្ស័យ​ម្នាក​ជា​បក្ខពួក​ត្រូវ​បាន​ម្នាក់ យក​ទៅ​សាកសួរ​ផងដែរ កាល​វេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ក្នុង​មជ្ឈមណ្ឌល រ៉ុក តាម​បណ្ដោយ ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សមត្តកិច្ច​ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ បៀ សំអឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ DJ ប​ប្រចាំ​ម​ជ្ឈ មណ្ឌល កម្សាន្ត រ៉ុក​។ ចំណែក​ជនដៃដល់​កំពុង​រត់គេច​ខ្លួន​មាន​ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត ហៅ កែវ ភារុណ ជា​កូនប្រុស របស់លោក ឌុ​ច សុ​វណ្ណា​រី រដ្ឋលេខាធិការ នៃ​ក្រសួង​ទំនាក់ទំនង រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ។ មន្ត្រី​អាវុធហត្ថ និយាយថា ក្នុងករណីនេះ ជនល្មើស បាន​រត់គេចខ្លួន ក្រោយ​បាញ់​៤​គ្រាប់ ហើយ​សមត្ថកិច្ច បាន​រកឃើញ កាំភ្លើងខ្លី ១​ដើម ម៉ាក​កា​៥៩ នៅ​កន្លែងកើតហេតុ​។​

​ប្រភព​ទួល​ស្គាល់​ថា មាន​ករណី ផ្ទុះអាវុធ​មែន តែ​មិន​ទាន់​ដឹងថា ជា​ករណី​គំនុំ ឬ​ករណី​ទំនាស់​គ្នា​នោះទេ ហើយ​ច​ន​រងគ្រោះ​ត្រូវ​របួស ត្រង់​ជើង​មួយ​គ្រាប់ និង​គូទ​មួយ​គ្រាប់ ត្រូវបាន​បញ្ជូន ទៅ​មនី្ទរពេទ្យ មិត្តភាព​ខ្មែរ សូ​វៀត ដើម្បី​ព្យាបាល​ភ្លាមៗ​ផងដែរ​។ ប្រភព​បន្តថា កម្លាំង​អាវុធហត្ថ​ថ ខណ្ឌចំការមន បាន​ឃាត់ខ្លួន មនុស្ស​ម្នាក់ ចេញពី​ក្នុង មជ្ឈមណ្ឌល​កម្សាន្ត រ៉ុក យក​មក​កាន់ មូលដ្ឋាន​អាវុធហត្ថ ដើម្បី​សាកសួរ​នាំ តែ​អាវុធហត្ថ បញ្ជាក់ថា បុរស​ដែល ឃាត់​នោះ មិន​ជាប់ ពាក់ព័ន្ធ​ឡើយ គ្រាន់​តែ​ហៅ មក​សាកសួរ​នាំ ក្នុងនាម​សាក្សី ។​

​ដោយឡែក លោក ជុន សុឃា អ្នកយក​ព័ត៌មាន​អង្គភាព BBN-TV បានឱ្យដឹងថា នៅវេលា​ព្រលឹម​ស្រា​ងៗ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា​នេះ លោក​បាន​ទទួលដំណឹង​ថា មាន​ករណី​បាញ់​ជា​ច្រើន​គ្រាប់ នៅ​មជ្ឈមណ្ឌល កំសាន្ត Rock ប៉ុន្តែ​មិនដឹង​មាន​មនុស្ស​របួស ឬ​ស្លាប់​នោះទេ ។​ពេល​លោក​ទៅ​ដល់​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី ដោយ​ឈរ​សាកសួរ​ព័ត៌មាន នៅ​កន្លែង​ចត​ឡាន​ម៉ូតូ របស់​មជ្ឈមណ្ឌល​កំសាន្ត Rock ដោយ​មាន​កម្លាំង​កង​រាជ អាវុធ ហត្ថ​ជាច្រើន​នាក់ កំពុង​ចុះ​ប្រតិបត្តិការ​នៅ​កន្លែង​កើតហេតុ​នេះ​ដែរ ។​

​ពេលនោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល មាន​កាំភ្លើងខ្លី​សៀត​នៅ​ចង្កេះ បាន​ដើរមក សម្លុត​គំរាមកំហែង​យក​ទូរស័ព្ទ​អ្នក​សារ ព័ត៌មាន​បោក​កម្ទេចចោល​តែម្តង ។​ ​ជន​នោះ​ប្រាប់ថា ខ្លួន​ជា​មេ​ប៉េអឹម ប៉ុន្តែ​មិន​ប្រាប់​ឈ្មោះ​នោះទេ ដោយនិយាយ​ខ្លាំងៗ​ថា ហៅ​មេ​លោក​ឯង​មក​ជួប​ខ្ញុំ ចង់​ប្តឹង​ដល់​ណា​ក៏បាន ឬ​មិន​ស្គាល់​ម្ចាស់ Rock ជា​នរណា​?

​ក្រៅពី សម្លុត​គំរាមកំហែង​យក​ទូរស័ព្ទ​អ្នក សារ ព័ត៌មាន​បោក​កម្ទេចចោល​ហើយ ជន​នោះ​បាន​ចាប់ដក​អាយ​ឌី​របស់ អ្នកសារព័ត៌មាន​ដែល​ទុក​គ្រាន់​ដំណឹង​គ្រោះថ្នាក់​ចរាចរ យក​ទៅ​បាត់ ដោយ​បញ្ជាក់​ខ្លី​ថា បើ​ចង់បាន​វិញ ឱ្យ​មេ​លោក​ឯង​ទៅ​យក​នៅ​ប៉េអឹម​ខណ្ឌ​ចំការមន ។​

​សូម​បញ្ជាក់​ដែរ​ថា​នៅក្នុង​មជ្ឈមណ្ឌល​រ៉ុក ដែល​គេ​ដឹងថា ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា គិត ធាង បងប្រុស​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​នេះ មាន​រឿងអាស្រូវ​បាញ់បោះ​សេរី និង​មាន​មនុស្ស​ស្លាប់​នា​ពេល​ថ្មីៗ​ដោយសារ​ការប្រើប្រាស​គ្រឿងញៀន​ហួស​កំ​រឹតពេ​ល​ចូល​រាំ​កំសាន្ត​តែ​មិន​ត្រូវបាន​អាជ្ញាធរ​មាន​សមត្តកិច្ច​រាជធានិ​ភ្នំពេញ​មាន​ចំណាត់ការ​សោះឡើយ បើ​ទោះបីជា​គេ​បានឃើញ​មាន​សមត្តកិច្ច​ខណ្ឌចមការម​ន​ចុះ​ពិនិត្យដ​ល់​កន្លែង​ក្រោយពេល​កើតហេតុ​ក៏​ដោយ ។ ​គឺ​ខុស​ពី​ក្លឹប​កំសាន្ត ឬ​ផ្ទះសំណាក់​តូចតាច ប្រសិនបើ​មាន​រឿង​បាញ់បោះ ឬ​ប្រើប្រាស់​គ្រឿងញៀន គឺ​ត្រូវបាន​បិទ​ភ្លាម ៕

 

 

Filed in: ព័ត៌មានជាតិ