សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ជំរុញ ឲ្យ​ជំនាញ ចុះ​ត្រួតពិនិត្យ​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ​ការបោះបង្គោល​កំណត់ ព្រំ​,​ក្នុង​គម្រោង​អភិវឌ្ឍន៍​បឹងទំពុន និង​បឹង​ជើងឯក​

លោក ឃួ​ង ស្រេង ជំរុញ ឲ្យ​ជំនាញ ចុះ​ត្រួតពិនិត្យ​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ​ការបោះបង្គោល​កំណត់ ព្រំ​,​ក្នុង​គម្រោង​អភិវឌ្ឍន៍​បឹងទំពុន និង​បឹង​ជើងឯក​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង បាន​ជំរុញ ឲ្យ​ជំនាញ ពាក់ព័ន្ធ​ក្រោឱ​វាទ រួមជាមួយ និង​រដ្ឋបាល​រាជធានី​ត្រូវ​ចុះ ត្រួតពិនិត្យ​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ការបោះ បង្គោល​កំណត់​ព្រំ ក្នុង​គម្រោង​អភិវឌ្ឍន៍​បឹងទំពុន និង​បឹង​ជើងឯក​ស្ថិត ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​ដង្កោ និង​ខេត្ដ​កណ្ដាល ឱ្យបាន​ច្បាស់លាស់​ជាមួយ​ក្រុមហ៊ុន ពាក់ព័ន្ធ​ដែល​បាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​តំបន់​ទាំងពីរ​ខាងលើ​ឲ្យមាន​ប្រសិទ្ធភាព ។​

​លោក បាន​បញ្ជាក់​បែប​នេះ ខណៈ​លោក​កោះប្រជុំ​ជាមួយ​មន្ដ្រី​ជំនាញ ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា  ឆ្នាំ ២០១៧​នៅ​សាលា​រាជធានី​ភ្នំពេញ ។

​លោក ម៉េត មាស​ភ័ក្ដី  អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ ក្នុង​អង្គប្រជុំ​ខាងលើ​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​អង្គប្រជុំ​បាន​ជំរុញ​ឱ្យ​ក្រុម​មន្ត្រី​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការអនុវត្តន៍​កិច្ចការ​បោះបង្គោល​ឱ្យមាន​ប្រសិទ្ធភាព និង​ត្រូវ​កំណត់​ព្រំប្រទល់​និង​អាង​ស្ដុក​ទឹក​បឹងទំពុន និង​បឹង​ជើងឯក​ទុកជា​សម្បត្តិ​រដ្ឋ​។​

​អ្នកនាំពាក្យ​បាន​បន្តថា​៖ ក្នុង​ការងារ​នោះ​ដែរ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការណែនាំ​ដល់​ជំ​ន​ញ​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជា​ពិសេស​ខាង​ក្រុមហ៊ុន​វិនិយោគ​និង​អ្នក ដែល មាន​កម្មសិទ្ធិ​ដីធ្លី​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ខាងលើ​មុនពេល​ដែល​ត្រូវ​ធ្វើ​ការសាងសង់​ដូចជា​រៀបចំ​ជា​គម្រោង​អភិវឌ្ឍន៍​ឬ​ក៏​ជា​សំណង់​ផ្សេងៗ​នោះ​ត្រូវ​គោរព​ឱ្យបាន​ទៅតាម​ប្លង់​គោល​ដែល​បាន​ឯកភាពគ្នា​និង​ផ្ដល់​ជូន​រួចមកហើយ សំដៅ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ធ្វើ​ការសាងសង់​ខុស​អំពី​ប្លង់គោល ដែល សាលា​រាជធានី​ភ្នំពេញ បានសម្រេច រួច បើ​យើង​មិនបាន​កំណត់​ឲ្យបាន​ត្រឹមត្រូវ តាម​ការណែនាំ ច្បាប់ទម្លាប់​ច្បាស់​លោះ​នោះទេ វា​និង ឈាន​ទៅ​ដល់​មាន​បញ្ហា​ដល់​ថ្ងៃ​ក្រោយ ៕

 

Filed in: ព័ត៌មានជាតិ