សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​យួន​លួច​ចូល​ជីក​ណ្ដៅ​រុករក​រ៉ែ​មាស​ជាង​១០ កន្លែង​នៅ​ស្រុក​សម្បូរ​ខេត្តក្រចេះ !!!

​យួន​លួច​ចូល​ជីក​ណ្ដៅ​រុករក​រ៉ែ​មាស​ជាង​១០ កន្លែង​នៅ​ស្រុក​សម្បូរ​ខេត្តក្រចេះ !!!

ខេត្ដ​ក្រចេះ ៖ មាន​សេចក្តីរាយការណ៍​ថា​នៅ​ចំណុច​ភូមិ​អូរ​ត្រូន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​មាន​កម្មករ​យួន​ខុស​ច្បាប់​កំពុង​លួច​ធ្វើ​សកម្មភាព​ជីក​រុករក​រ៉ែ​មាស​យ៉ាង​អណាធិបតេយ្យ​មាន​រណ្តៅ​រ៉ែ​មាស​ប្រមាណ​ជាង​១០​កន្លែង​ដោយ​មិនឃើញ​មាន​សមត្តកិច្ច​មក​ពិនិត្យ​ហាមឃាត់​ឡើយ​!​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​បានឲ្យដឹងថា រណ្តៅ​រ៉ែ​មាស ជាច្រើន​កន្លែង​ដែល​បានធ្វើ​សកម្មភាព ជីក​រុករក​រ៉ែ​មាស ក្នុងនោះ​មាន រណ្តៅ​ខ្នាត​ធំៗ​ចំនួន​១១​រណ្តៅ​ដែល​បាន​បំពាក់​គ្រឿង​ម៉ាស៊ីន រួម​និង សំភារៈ​ប្រើប្រាស់​នៅ​ធ្វើ​សកម្មភាព​រាល់ថ្ងៃ ។​

​ពួក​គាត់​បន្តរ​ថា នៅក្នុង​សកម្មភាព​ជីក​រុករក​រ៉ែ​មាស​នៅ​ចំណុច​ខាងលើ មាន​ការប្រើប្រាស់​នូវ​សា​រ​ធាតុ​គី​ម៉ី និង​មាន​គ្រាប់រំសេវ​សម្រាប់​បំផ្ទុះ ដើម្បី​បំបែក​ថ្មរ​ក្នុង​រណ្តៅ​រ៉ែ មិនតែប៉ុណ្ណោះ​មាន​ទាំង​ជនជាតិ​វៀត ណា​ម​ជាច្រើន​នាក់​មក​រស់​ខុស​ច្បាប់​នៅ​តំបន់​នោះ ហើយ​កំពង់​ធ្វើ សកម្មភាព​ដោយ​មាន​បំពាក់​គ្រឿង​ម៉ាស៊ីន​ថ្មីៗ​ទំនើបៗ​ថែមទៀត​ផង ។​

​ប៉ុន្តែ​គេ​មិន ដែល​ឃើញ​មាន​វត្តមាន​មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​មាន​សមត្តកិច្ច​មក​ហាមឃាំត់​អ្វ​ទេ​ដែល​គេ​ជឿ​ថា​មាន​ការឃុបឃឺត​គ្នា​ដោយ​រលូន​ទៅ​ហើយ​។​ករណី​មាន​ជនជាតិ​យួន​មក​រុករក​រ៉ែ​មាស​ក្នុង​ត្រង់​ត្រាយ​ធំ​នេះ​ប្រជាពលរដ្ឋ​និយាយថា​៖ មាន​មេខ្សល់​ជនជាតិខ្មែរ​២​នាក់​ប្តី​ប្រពន្ឋ ឈ្មោះ គា ឈ្មោះ ចែ​រូ​ន ជា​អ្នក​នាំ​ជនជាតិ​វៀតណាម​ដែល​ជា​អ្នកជំនាញ​នៅ​ក្នុង​ការកែឆ្នៃ​ជីក រុករក​មាស មក​ស្នាក់នៅ​ខុសច្បាប់​ដោយ​មាន​ការសម្របសម្រួល បើក ដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​នៃ​មន្ទី​រ៉ែ និង​ថាមពល​ខេត្ត​ក្រចេះ រួម​និង​មន្ត្រី ជំនាញ ពាក់​ព​ន្ឋ័​ផងដែរ ។​

​គួ​រំលឹក​ថា​មួយ​រយៈកាល​កន្លង​ទៅ​ថ្មីៗ​នេះ សកម្មភាព​ជីក​រុករក រ៉ែ​មាស​នៅ​តំបន់​នោះ ហាក់​មាន​សភាព​ស្ងប់ស្ងាត់ បន្ទាប់ពី​មាន​ហេតុ ការណ៍​បាក់​រណ្តៅ​រ៉ែ​មាស ចំនួន​២​ទីតាំង​បង្ករ​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្តរ​បន្ទាប់ កាលពី​ខែ​កញ្ញា​កន្លងទៅនេះ ត្រូវបាន​ស្ថាបន័ឯក​យ្យ​កា ចេញ​លិខិត​បិទ​អាជីវកម្ម តែ​បច្ចុប្បន្ន​នេះ​ត្រូវបាន​ចាប់ផ្តើម​ដំណើរ កា​ឡើង​វី​ញ​យ៉ាង​រលូន​ដោយ​មានកា​សម្របសម្រួល​ប​បើកផ្លូវ​ពី​សំណាក់​មន្ត្រី​ពាក់​ព​ន្ឋ័ ។​

​ករណីនេះ លោក ខាន់ ប៊ុន​សេង អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​ក្រចេះ​បានឲ្យ ដឹងថា លោក​មិន​បាន​ទទួល​ពត៌មាន​រឿង​យួន​ចូលមក​រុករក​រ៉ែ​នេះ​ទេ​តែ​លោក ថា​បើ​មាន​ដូច​ការលើកឡើង​បែបនេះ មានន័យ​ថា​វា​ខុសច្បាប់ ហើយ​ពី​ព្រោះ​កាលណា​បើ​ក្រុមហ៊ុន​ឯកជន​ក៍ដោយ បើ​គាត់​ទទួល​ជនបរទេស​មក​ស្នាក់​នៅ​បម្រើ​ការងារ​ក្នុង​អង្គភាព​ខ្លួន​គឺ​ត្រូវ​មក​សុំ​ចុះបញ្ជី​ឬ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ទើប​ស្របច្បាប់​។ ចំណែក​លោក សុខ គី​រី​រត្ន ប្រធាន​មន្ទី​រ៉ែ​ថាមពល​ខេត្ត​ក្រចេះ ក៍​មិន​អាច​សុំ​ការបញ្ជាក់​បានដែរ ដោយសា​រទូរ​សព្ទ័​ខ​ល​ចូល​ដាក់​ជាប់រវល់ ។​

​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ឆ្លើយតប​យ៉ាងខ្លី​ថា លោក​កំពង់​ជាប់រវល់​នៅ​ប្រទេស​ថៃ ។ ដោយឡែក​លោក ជា សុភ​ក្រ័ ព្រះរាជអាជ្ញារង​ដែល​ធ្លាប់បាន ចុះ​ដល់​គោលដៅ​ខាង​លើ បាន​បញ្ជាក់​ប្រាប់​ឲ្យ ដឹងថា លោក​មិន​ទាន់​បាន​ទទួល​ពត៌មាន​នេះ​ទេ​។ ដោយសារ​ឥឡូវ​លោក​ព្រះរាជ អាជ្ញារ​គាត់​អត់​នៅ ចាំ​គាត់​ត្រឡប់​មក​វី​ញ​លោក​និង​សុំ​គោលការណ៍ ចុះ​ពិនិត្យ​មើល​ជាក់ស្តែង នឹង​បន្ត​ទៀត​?!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់