មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ លោកស្នងការ ស្នងការរង លោកនាយ នាយរង ចំណុះឲ្យស្នងការរដ្ឋានខេត្តមណ្ឌលគិរីទាំងមូល រួមជាមួយគណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ព្រមទាំងឧបាសក ឧបាសិកា បានមូលតិគ្នាជាឯកច្ឆ័ន ផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គី នៅស្នងការ នៃស្នរងការរដ្ឋានខេត្តមណ្ឌលគិរី ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដើម្បីដង្ហែរទៅកាន់វត្ត មណ្ឌលជលសារមហាសែនជ័យ (ហៅវត្តជីមៀត) ស្ថិតនៅភូមិជីមៀត ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
លោកស្នងការ ស្នងការង លោកនាយ នាយរង ព្រមទាំងគណៈកម្មាធិកាអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ឧបាសក ឧបាសិកា បានដង្ហែអង្គកឋិនទាន ប្រទក្សិណជុំវិញព្រះវិហារចំនួន៣ជុំ រួចវេរប្រគេនបច្ច័យ គ្រឿងបរិក្ខា និងទេយ្យទានផ្សេងៗ ដល់ព្រះសង្ឃ ដែលគង់រងចាំព្រះវស្សាអស់កាល់ត្រីមាសក្នុងពទ្ធិសីមាវត្ត មណ្ឌលជលសារសែនជ័យ (ហៅវត្តជីមៀត) ។
បន្ទាប់មកលោកស្នងការ ស្នងការង លោកនាយ នាយរង ព្រមទាំងពុទ្ធបរិស័ទចូលរួមស្តាប់ធម៍ទេសនាពីព្រះសង្ឃ ដោយបំពេញសទ្ធា និងការគោរពប្រណិប័ត ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លាតាមកន្លងពុទ្ធឪវាទទំនៀមទំលាប់ប្រពៃណី នៃព្រះពុទ្ធសាសនាខ្មែរ។
បច្ច័យចំនួនជាង១៦លានរៀល និង៣ពាន់ដុល្លា បានមកពីការចូលរួម ក្នុងបុណ្យអង្គកឋិនទានសាមគ្គី ត្រូវបានប្រគល់ទៅឲ្យគណៈកម្មាធិកាអាចារ្យវត្ត ទុកចាត់ចែងធ្វើការសាងសង់នូវសាលាបុណ្យ និងសមិទ្ធផលផ្សេងៗ ទៀតក្នុងវត្តផងដែរ ៕
ហ៊ិន សុគន់