សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់ខ្លួន​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ជើង​ខ្លាំង​វាយ​យុវជន​៣​នាក់ និង​បាញ់បោះ​តាម​អំពើ​ចិត្ត

​ចាប់ខ្លួន​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ជើង​ខ្លាំង​វាយ​យុវជន​៣​នាក់ និង​បាញ់បោះ​តាម​អំពើ​ចិត្ត

​រាជធានី​ភ្នំពេញ ៖ ករណី​គួរឲ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​តែ​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ​ម្នាក់​ជិះ​រថយន្ត ទំនើប​មួយ​គ្រឿង​ម៉ាក BMW ស្លាក​លេខ​ភ្នំពេញ 2AG-7898 បើក​គៀរ​ជនរងគ្រោះ​ហើយ ហើយ​ដក​កាំភ្លើង​វាយ និង​បាញ់កាំភ្លើង​គំរាម​គេ​ទៀត​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាមផ្លវ​៥៩៨ ជិត​ស្នងការ​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

​ជនរងគ្រោះ​ឲ្យដឹង​ថា មុន​កើតហេតុ គឺ​យុវជន​៣​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង មិន​ចាំ​ម៉ាក តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្រាប់តែ​កំពុង​ជិះ​តាម​ផ្លូវ ក៏​មាន​រថយន្ត​មួយ​គ្រឿង ជា​របស់​មន្ត្រីនគរបាល​ដែល​ជា​ជន​បង្ក​ខាងលើ បាន​ជិះ​គៀរ​ម៉ូតូ​របស់​បុរស​ទាំង​៣ រួច​បន្ត​ដំណើរ​មក​មុខ​បាត់ ។

​បុរស​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ បន្តដំណើរ​មក​មុខ​ក៏​ឃើញ រថយន្ត​ដែល​គៀរ​ម៉ូតូ​របស់​ខ្លួន​កំពុង​ឈប់​ភ្លាមនោះ បុរស​ទាំង​៣ បាន​ឃើញ​មន្ត្រីនគរបាល​ដែល​ជា​ម្ចាស់​រថយន្ត កំពុងតែ​ឈ​នោម​រូបគេ​ទាំង​៣​បាន​ចុះ​ពី​ម៉ូតូ ដើរ​មក​សួ​នាំ​តែ មន្ត្រីនគរបាល​ដែល​ជា​ម្ចាស់​រថយន្ត បាន​យក​កាំភ្លើង​វាយ​ក្បាល​បុរស​ម្នាក់​ក្នុងចំណោម​បុរស​ទាំង​៣ បណ្តាល​ឲ្យ បែកក្បាល​ឈាម​ពេញមុខ បន្ទាប់ពី​វាយ​មិន​អស់ចិត្ត​ក៏​ដក​កាំភ្លើង បាញ់​សំឡុត​១​គ្រាប់​ទៀត​។ បន្ទាប់ពី​បាញ់​ហើយ​មន្ត្រី​ប៉ូលីស ដែល​ជា​ជន​បង្ក​ខាងលើ​ព្យាយាម​រត់​ដែរ តែ​រត់​មិន​រួច​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​។​

​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា មន្ត្រីនគរបាល​នោះ​មានឈ្មោះ កេត ផា​រ៉ែ​ន ថ្នាក់​ជា​អនុសេនីយ៍ទោ​៕

 

Filed in: ព័ត៌មានជាតិ