សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយ​ចើម​អួត​ថា​យ៉ាងយូ​រ១​ឆ្នាំ​នឹង​ឈរ​ទីតាំង​លោក​ខេមរៈ​សេរី​មន្ត​

នាយ​ចើម​អួត​ថា​យ៉ាងយូ​រ១​ឆ្នាំ​នឹង​ឈរ​ទីតាំង​លោក​ខេមរៈ​សេរី​មន្ត​

ភ្នំពេញ ៖ នាយ​ចឺម ដែល​មានឈ្មោះ​ដើម​ថា សុខ មេសា​ក្មួយប្រុស​នាយ​ក្រូច​និង​នាង​អ៊ី​ត​ដែល​ដើរចេញ​ពី​កន្លែង​ដែល​ខ្លួន​បាន​កសាង​កេរ្តិឈ្មោះ​តាំងពី​កុមារភាព​ក្នុង អាជីព​កំប្លែង នៅ CTN ថ្មីៗ​នេះ​បាន​អះអាង​ដោយ​ភាព​ក្រអឺតគ្រទម​ថា​យ៉ាងយូ​១​ឆ្នាំ​ខ្លួន​នឹង​ឈរ​ទី​តតាំង​លោក​ខេមរៈ​សេរី​មន្ត​អតី​តារាចម្រៀង​រៀមច្បង​ក្នុង​ផលិតកម្ម​សាន់​ដេរ​។​

​កាលពី​ពេល​ថ្មីៗ​នេះ តារាចម្រៀង​ថ្មី​នស​ផលិតកម្ម​សាន់ដេ រូបនេះ បាន​ថ្លែង​ប្រាប់​កាសែត​ដោយ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា គេ​ប្រាកដជា​អាច​គ្រប់គ្រង​តំណែង​ខេមរៈ​សិរីមន្ដ ដែល​នៅ​ទំនេរ​នោះ​បាន​សម្រេច ហើយ​មិន​យូរ​ទេ គេ​នឹង​ដើរ​ទាន់​សិរីមន្ដ ជាមិនខាន​។​”​ខ្ញុំ​គិតថា បើ​ខ្ញុំ​នៅតែ​មាន​ការគាំទ្រ​ដូច​ពេលនេះ​តទៅ​ទៀត គឺ​ត្រឹមតែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ខ្ញុំ​នឹង​តាម​ទាន់​ស្មើ​គ្នា​ជាមួយ​លោក​ខេមរៈ សិរី​មន្ដ ជាមិនខាន​បង​!​។ រាល់ថ្ងៃ​ពេល​ខ្ញុំ​ចុះ​ទៅ​ច្រៀង​តាម​ខេត្ត គឺ​មាន​បងប្អូន​គាំទ្រ​ខ្ញុំ​ច្រើនណាស់ គឺ​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ខ្លួនឯង​ផង ព្រោះ​មើលទៅ​ការគាំទ្រ​នោះ ប្រៀប​ដូច​ខ្ញុំ​ជា Super Star ម្នាក់​អីចឹង​។ បទ​ចម្រៀង​ខ្ញុំ​ចេញមក មាន​ការគាំទ្រ​ច្រើន​តែ​ម្ដង ហើយ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​ឆ្នាំនេះ គឺ​ទទួល​បាន​ការ​ច្រៀង Concert ធំៗ ទាក់ទង​មក​ច្រើនណាស់​”​។​

​ក្រោយពី​លោក​ខេមរៈ​សេរី​មន្ត​ត្រូវបាន​ដេញ​ចេញ​ពី​ផលិតកម្ម​សាន់ដេរ​ទាំង​បងប្អូន​៣​នាក់​(​ខេរៈ​ស្រី​ពៅ​និន​ខេម​រៈ​ភារុណ​)​ជំនួស​វិញ​ដោយ​នាយ​ចើម​ធ្វើឲ្យ​មាន​មន្ទិលសង្ស័យ​របស់ទ​ស្ស​និក​ជន​ថា​៖  ក្នុងចំណោម​អ្នកចម្រៀង​ប្រុស​៣​រូប នាំមុខ​គេ​របស់​សាន់ដេ មាន​ឆាយ វីរៈ​យុទ្ធ​, ខាន់ ជេ​មស៍ និង​នាយ​ចឺម មិនដឹង​អ្នកណា​អាច​លេចធ្លោ​?​។​អា​ឡូ​វ​នាយ​ចើម​និយាយថា​គេ​ត្រូវការ​ពេលវេលា​តែ​ត្រឹម​១​ឆ្នាំ​ទៀត គឺ​គ្រប់គ្រាន់​ល្មម​តាម​ស្មើ​កំណត់​ត្រា​របស់​ខេមរៈ​សិរីមន្ដ ដែរ ព្រោះ​ពេល​នេះ នាយ​ចឺម មិនមែន​ជា​អ្នកកំប្លែង​ទៀតឡើយ គឺ​លោក​ចឺម ជា​តារា​ចម្រៀង​របស់​សាន់ដេ ដែល​សាមីខ្លួន​ថា​នឹង​ល្បីល្បាញ​ខ្លាំង​នៅ​ឆ្នាំ​២០១៨ ដូច​ខេមរៈ សិរី​មន្ដ ដែរ​។​

​លោក​សុខ មេសា​ហៅ​នាយ​ចើម បន្ថែមថា ”​មូលហេតុ​ដែល​ខ្ញុំ​ចាកចេញ​ពី​ក្រុម​កំប្លែង​របស់ CTN ដែល​ជា​ទ្រនំ​ធ្លាប់​ផ្ដល់កំណើត​ដល់​រូប​ខ្ញុំ​នោះ ព្រោះ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្ញុំ​នៅ​ពេល​ដែល​តែងខ្លួន​គូ​មុខមាត់​ស្លៀកពាក់​ជា​អ្នកកំប្លែង ចេះ​តែ​មាន​អារម្មណ៍​ថា​អៀនៗ​ខ្លួនឯង ព្រោះ​ថា​ពេល​ដែល​ខ្ញុំ​ស្លៀកពាក់​ឡើង​ច្រៀង ធ្វើខ្លួន​ស្អាត​សង្ហា​រ ឡូយ​ណាស់​… (​សើច​)​។ ខ្ញុំ​អៀនៗ​មែន​ចុងក្រោយ​នេះ ។​

លោកតា​វិចទ័រ ដែលជា​អ្នក​គ្រប់គ្រង​ក្រុម​កំប្លែង CTN ប្រៀប​បាន​ដូច​ជា​ឪពុក​របស់​ខ្ញុំ​នោះ​ថា គួរតែ​បែងចែក​ឲ្យដាច់​ថា គួរ​ច្រៀង ឬ​លេង​កំប្លែង​។ ចំណែក​លោក​ថៅកែ​ផលិតកម្ម​សាន់ដេ គាត់​មិន​បង្ខំ​ឲ្យ​ខ្ញុំបោះបង់​អាជីព​កំប្លែង​ទេ គ្រាន់តែ​ថា តើ​អាច​បែងចែក​ឲ្យដាច់​បានទេ រវាង​កំប្លែង និង​ចម្រៀង​? ពូ​ខ្ញុំ (​នាយ​ក្រូច​) មីង​ខ្ញុំ (​អ៊ី​ត​) អី​គាត់​ថា​ចង់​ឲ្យ​ច្រៀង​ដាច់​អីចឹង ខ្ញុំ​ក៏​សម្រេចចិត្ត​ផ្អាក​មួយរយៈ​សិន​ទៅ​។ ប៉ុន្ដែ​ខាង CTN គាត់​នឹង​បើកទ្វារ​២៤​ម៉ោង​សម្រាប់​ខ្ញុំ ដែល​ខ្ញុំ​អាច​ចូល​វិញ​ពេល​ណា​ក៏​បាន​ដែរ​ឲ្យតែ​ខ្ញុំ​ចង់​។​

តាមពិតទៅ ការលេង​កំប្លែង​បាន​លុយ​តិច​ដែរ​ហ្នឹង មិន​បាន​ប៉ុន្មាន​ទេ មិន​ដូច​ច្រៀង​ទេ អីចឹង​ខ្ញុំ​ក៏​មក​ពង្រឹង​ខាង​ចម្រៀង​ឲ្យបាន​ល្អ​ជាង​នេះ​ទៀត ហើយ​យើង​សិក្សារ​នៅ​លើ​ទីផ្សារ​ដែរ​ថា នឹង​មាន​ការគាំទ្រ​កម្រិតណា​ពេល​ដែល​ខ្ញុំ​ឈប់​កំប្លែង​មក​ច្រៀង​ដាច់​នាពេលនេះ គឺ​ខ្ញុំ​នឹង​ប្រឹង​បញ្ចេញ​សមត្ថភាព​ដែល​មាន​ឲ្យអស់​”​។​

សូមបញ្ជាក់​ថា​៖​ពេលនេះ នាយ​ចឺម ធ្លាប់​ច្រៀង​១​កម្មវិធី ស៊ី​ថ្លៃ​៧០០​ដុល្លារ ហើយ​បទ​ចម្រៀង​ដែល​រូបគេ​ទទួលបាន​ការគាំទ្រ​ច្រើន មាន​ដូចជា​បទ ”​ពុក​អើយ​ម៉ែអើយ នាង​ការ​ចោល​ខ្ញុំ​ហើយ​”, ”​រាត្រី​ឯកា​”, ”​អា​រហាម​”, ”​លួច​ស្រលាញ់​សុខ ពិសី​”, ”​នឹក​អូន​ឡើង​សរសៃប្រសាទ​”, ”​ក្បត់​បង​ទៅ បង​អង្វរ​”, ”​អា​ប្ដី​ប្រមឹក​”, ”​ន​រក​១៨​ជាន់​” ជាដើម​។​ក្រៅ​ពី​ទទួលបាន​ចំណូល​ខ្ពស់​នាយ​ចើមក៏​រក​បានស្រី​ស្រស់ៗ​ជា​បន្តបន្ទាប់​មក​ឱប​ផងដែរ​។​ជាក់ស្តែង​បន្ទាប់ពី​បោះចោល​ហ្វ្រេ​ស៊ី​លេខ​១(Freshie  Girl) ក​ញ្ញ​ពុធ ស្រី​ខួច នាយ​ចើម​រក​បាន​ស្រី​ថ្មី​មួយទៀត​មក​អោប​គឺ​ក​ញ្ញ​អៀ​ម៉ូ​លី​។​

 

Filed in: សិល្បៈ កំសាន្ត