សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក យូ ហុកគ្រី នឹង​ក្លាយជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​

លោក យូ ហុកគ្រី នឹង​ក្លាយជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​

រាជធានី​ភ្នំពេញ ៖ យោងតាម​ព្រះរាជបន្ទូល​របស់​សម្តេច​ក្រុមព្រះ ន​.​រណឫទ្ធិ ព្រះប្រធាន​គណ បក្ស​ហ្ទ៊ុនស៊ិនប៉ិច បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​នេះ​ថា គណបក្ស​នេះ​បាន​ដាក់​បេក្ខភាព លោក យូ ហុកគ្រី ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ។ ចំណែក​លោក នុត សា​ខុម ជា​អនុប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប ) ។​

​សម្តេចក្រុមព្រះ​បាន​បង្ហាញថា “​ខ្ញុំ​បាន​ដាក់​លោក នុត សុខុម ជា​អនុប្រធាន គ​.​ជ​.​ប មាន​តួនាទី​ធំ​។ មុន​ដំបូង​យើង​បានជ្រើសរើស លោក យូ ហុកគ្រី ប៉ុន្តែ​ច្បាប់​មិន​អនុញ្ញាត ព្រោះ​គាត់​មាន​សញ្ជាតិ​ពី​រ គេ​មិន​អនុញ្ញាត​ទេ​។ ប៉ុន្តែ​លោក យូ ហុកគ្រី បាន​ជា​អនុប្រធាន​រដ្ឋសភា​ទី​១​។ ខ្ញុំ​ធ្លាប់ធ្វើ​ជា​ប្រធានរដ្ឋសភា​ខ្ញុំ​អត់​ធ្វើ​ទេ​”​។​

​សម្តេចក្រុមព្រះ បាន​បញ្ជាក់​ជា​ថ្មី​ថា ក្នុង​ការ​ចូល​ជា​សមាជិក​សភា គឺ​ស្រប​តាម​ការកំណត់ របស់​តុលាការ​កំពូល ដែល​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ កន្លងមក ហើយ​សមាជិក គណបក្ស​ទាំងអស់ នឹង​ចុះ​ធ្វើការ​តាម​មូលដ្ឋាន​របស់​ខ្លួន នី​មួយៗ ដើម្បី​ឲ្យបាន​ជាប់ឆ្នោត នៅពេល​ខាងមុខ ៕

 

Filed in: ព័ត៌មានជាតិ