សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី ម៉ែន​សំអន​៖ អាចារ្យ អាចារិនី មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការថែរក្សា វប្បធម៌ និង​ពង្រឹង​ក្រម​សី​លធ​ម៏ សង្គម

លោកស្រី ម៉ែន​សំអន​៖ អាចារ្យ   អាចារិនី មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការថែរក្សា វប្បធម៌ និង​ពង្រឹង​ក្រម​សី​លធ​ម៏ សង្គម

​ភ្នំពេញ​៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច  តំណាង សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយ​យក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ថា​៖ អាចារ្យ អាចារិនី បាន​ដើរតួនាទី ដ៏​សំខាន់ ក្នុង​ការជួយ​ពង្រឹង អប់រំ​សី​លធ​ម៏ ចរិយា​ធ​ម៏​សង្គម រស់នៅ​ប្រកប​ដោយ សុខដុមរមនា​ជាមួយគ្នា ។

​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​និង​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម ឲ្យ​មនុស្ស​គ្រប់រូប ដើរ​តាម​ផ្លូវ​ល្អ  មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៍​ត្រូវ​ចូលរួម​បំពេញ​កុសល​ទាំងឡាយ ដើម្បី​ជា​គុណ ប្រយោជន៍​ដល់​ការថែរក្សា ការពារ សេចក្តី​សុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាង​ជាតិ​ឆ្ពោះទៅ​រក​សេចក្តី​ថ្កុំថ្កើង​រុងរឿង សម្បូរ សប្បាយ​។  លោកស្រី​ម៉ែន សំអន បាន​បញ្ជាក់​បែប​នេះ ខណៈ​លោកស្រី ចូលរួម ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​តំណាង​អាចារ្យ   អាចារិនី មក​ពី​ទូទាំងប្រទេស​ចំនួន​១០០០ រូប នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ​២០១៧ ។

​លោកស្រី ម៉ែន សំអន  បានបញ្ជាក់​ថា​៖ ពិធី​ជួប​សំណេះសំណាល ជាមួយ​អាចារ្យ  អាចារិនី នៅ​ទូទាំង​ប្រទេស​ចំនួន​១០០០​រូប​នា​ពេល​នេះ គឺ​ស្រប​ទៅនឹង​ការរីកចម្រើន​របស់​ប្រទេសជាតិ តែ​នៅ​មាន​បញ្ហា​ជាច្រើន ដែល​ត្រូវ ដោះស្រាយ ដោយ​ឈរ​លើ​ទស្សនៈ​ព្រះពុទ្ធសាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម​។​

​លោកស្រី​បាន​ធ្វើ​ការអំពាវនាវ ដល់​អាចារ្យ   អាចារិនី ទាំងអស់ មេត្តា​ចូលរួម​បំពេញ តួនាទី និង​ភារកិច្ច ទាំងឡាយ ដើម្បី​ជា​គុណ ប្រយោជន៍​ដល់​ការថែរក្សា ការពារ សេចក្តី សុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាង​ជាតិ ឆ្ពោះទៅ​រក​សេចក្តី​ថ្កុំថ្កើង​រុងរឿង សម្បូរ សប្បាយ​។

​ទន្ទឹមនឹងនេះ អាចារ្យ   អាចារិនី ខ្លួនឯង​ក៏​ត្រូវ​ពង្រឹង គុណភាព​លើ​អភិបាលកិច្ច​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ជួរ​
​អាចារ្យ  អាចារិនី  ត្រូវ​ផ្សាភ្ជាប់​នឹង​បច្ចេកវិទ្យា​ទំនើប ដើម្បី​កិច្ចការ​សាសនា សណ្តាប់ធ្នាប់​ល្អ ធានាបាន​នូវ​សាមគ្គីភាព​ក្នុង​ជួរ​ពុទ្ធ​សាសនា ជា​ប្រការ​សំខាន់​បំផុត​។  តាមរយៈ​ការ សិក្សា ប្រទេសជាតិ​យើង​ទទួល បាន នូវ​អ្នកមានចំណេះដឹង​ជាច្រើន ជា​ពហុស្សូត ដែល​ជា​សសរទ្រូង​ដ៏​រឹងមាំ​រួមចំណែក ថែរក្សា ការពារ​វប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាម​គន្លង​ព្រះធម៌ ដែល​ជា​អត្តសញ្ញាណ​ជាតិ​កម្ពុជា​យើង ហើយ​ការយកចិត្តទុកដាក់ ចំពោះ ការសិក្សាអប់រំ ជាការ ចាំបាច់​ដែល​ត្រូវ​ពង្រឹង ពង្រីក ពី​ទីក្រុង រហូត​ដល់​ជនបទ​។

​លោក ហ៊ឹម  ឆែម ទេសរដ្ឋមន្ដ្រី  រដ្ឋមន្ដ្រី​ក្រសួង​ធម្មា​ការ និង​សាសនា បានបញ្ជាក់​ថា ៖ ចាប់ពី​ពេលនេះ​ទៅ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជាជាតិ​កម្ពុជា​យើង​រួម​គ្នា​យ៉ាង​ជិតស្និទ្ធ រក្សា​ការពារ ដើម្បី​សេចក្តីសុខសាន្ត​ជូន​សង្គមជាតិ ដោយ​ប្រកាន់យក​ព្រះពុទ្ធ​ឱវាទ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​សម្រាប់​អប់រំ​ចរិយា​ធម៌ និង​ស្មារតី ជម្រុះ​ចោល​នូវ​ការ​លោភលន់ ការ​ច្រណែន​និន្ទា គំនុំ និង​អំពើរ​ហិង្សា​ជា​ដើម​។​

​ព្រះពុទ្ធសាសនា និង​បុព្វ​ជិត ទាំង​គ្រហស្ថ ដែល​ខិតខំ​ប្រតិបត្តិ​ខ្លួនឯង​ផង ជួយ​អប់រំ ពុទ្ធបរិស័ទ សមស្រប​តាម​លំ​អាន​ខ្លឹមសារ​ក្នុង​ព្រះ​ត្រៃ​បិដក ដែល​ជា​ព្រះធម៌​របស់​ព្រះ​សម្មាស ម្ពុ​ទ្ធ​។ ទន្ទឹម​នេះ​ជនរួមជាតិ​ខិតខំ​សំអាត​កាយវាចា​ជម្រះ​នូវ​សេចក្តី​សៅហ្មង​ទាំងឡាយ​ធ្វើ​ដំណើរ​តាម​គន្លង​ព្រះធម៌ មាន​សេចក្តី​ជ្រះថ្លា ប្រមូលផ្តុំ​កម្លាំង​កសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរី​ពហុបក្ស តាម​គោលការណ៍ នីតិរដ្ឋ​។​

​លោក ហ៊ឹម ឆែម បានបញ្ជាក់​ថា ៖​រហូតមកដល់​បច្ចុប្បន្ន ការពង្រឹង​ធនធានមនុស្ស​វិញ ក្រសួង ធម្មការ និង​សាសនា បាន​បណ្តុះបណ្តាល អាចារ្យ  អាចារិនី តាំងពី​ថ្នាក់ បឋមសិក្សា រហូតដល់​ថ្នាក់​ឧត្តមសិក្សា មកទល់ពេលនេះ មាន​អាចារ្យ  អាចារិនី ទូទាំង​ប្រទេស​ចំនួន ៨៩៨៤ អង្គ /​នាក់ ។

​តាមរយៈ​ការរីកចំរើន​លើ​វិស័យ​សាសនា​រហូត មកដល់​បច្ចុប្បន្ន នៅ​ទូទាំង ប្រទេស​មាន​វត្ត​ចំនួន ៤៧៥៥​វត្ត និង​មាន​ព្រះសង្ឃ​ចំនួន ៥៩៥១៦​អង្គ ក្នុងនោះ​មាន​គណៈមហានិកាយ​មាន​៤៥៥១​វត្ត ព្រះសង្ឃ​មាន​ចំនួន ៥៤៧៦២ អង្គ  និង​គណៈធម្មយុត្តិកនិកាយ​មាន​២០៤​វត្ត ព្រះសង្ឃ​មាន​ចំនួន​៤៧៥៤​អង្គ ។

​ក្នុងឱកាស​នោះ លោកស្រី ម៉ែន សំអន ក៏បាន​នាំយក​អំណោយ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី  នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ថវិកា​ជូន អាចារ្យ   អាចារិនី ចំនួន ១០០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា ៥​ម៉ឺន​រៀល ជូន​គណៈកម្មាធិការ​រៀប​ចំ​កម្មវិធី ចំនួន ១០​លាន​រៀល និង​សម្រាប់​វិទ្យាស្ថាន​ជាតិ​អប់រំ ៥​លាន​រៀល ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ