សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នក​អធិប្បាយ​ព័ត៌មាន​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

​អ្នក​អធិប្បាយ​ព័ត៌មាន​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

​ខេត្ត​កំពង់ស្ពឺ ៖ អ្នក​អធិប្បាយ​ព័ត៌មាន​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ លោក ស ងួន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ដ​របស់​លោក បុក​ជាមួយ​រថយន្ដ​កុង​ទី​ន័រ ពេល​ធ្វើដំណើរ​មកពី​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ប្រពន្ធ​របស់​លោក​ស្លាប់​ភ្លាមៗ​ ​និង​កូនស្រី​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។​

​មន្ដ្រី​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា​ឲ្យដឹងថា នៅ​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង ដោយ​ឡាន​រថយន្ដ​លើ​បើកបរ​ក្នុង​ទិសដៅ​មក​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ លុះ​មកដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​រថយន្ដ​កុង​ទី​ន័រ ដែល​ធ្វើដំណើរ​ក្នុង​ទិស​ច្រាស​គ្នា​ពេញទំហឹង​តែ​ម្ដង​។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ភរិយា​របស់​លោក ស ងួន បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ដ ហើយ​កូនស្រី​របស់​លោក​រងរ​បួស​ធ្ងន់ ដោយឡែក​លោក ស ងួន ផ្ទាល់​មិន​ទាន់​ដឹងថា ស្ថានភាព​រងគ្រោះ​យ៉ាង​ណា​នោះទេ​៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍