សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្ទុះអាវុធ​កណ្តាល​ក្រុង​សៀមរាប​ឌឺ​ពិធី​បួងសួង​សុំ​សន្តិភាព​នៅ​អង្គរ​?

ផ្ទុះអាវុធ​កណ្តាល​ក្រុង​សៀមរាប​ឌឺ​ពិធី​បួងសួង​សុំ​សន្តិភាព​នៅ​អង្គរ​?

ខេត្តសៀមរាប ៖ កាលពី​យប់​ថ្ងៃ​ទី​២៤​វិច្ឆិកា​នៅ​កណ្ដាល ក្រុង​សៀមរាប មាន​ករណី​ផ្ទុះអាវុធ ហើយ​ជន​បង្ករ ជា​សមត្ថកិច្ច មួយរូប នៅ​ខេត្ត​សៀមរាប​ទៀតផង​។​

​ប្រភព​ពី​សមត្តកិច្ច​បានឲ្យដឹងថា ករណី​នេះ​កើតឡើង នៅ​មុខ​ភោជនីយដ្ឋាន សែន​សប្បាយ​២ ស្ថិត​ភូមិ​ជន្ល​ង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ចុះ​ទៅ​ដល់​ទីតាំង ខាងលើ ដើម្បី​រក​ចាប់ខ្លួន ជនដៃដល់  បាន​ត្រឹម​រើស​សំបក​គ្រាប់ យក​មក​ទុក​ធ្វើ​កំណត់ហេតុ តែ​ប៉ុណ្ណោះ​ព្រោះ​ច​ន​បង្ក​បិទ​សាប៊ូ​បាត់​។​

​ទោះជា​យ៉ាងណា​ម្ត្រី​ចុះ​បង្ក្រា​បនិយាយ​សម្រាល​ថា​៖​មុន​កើតហេតុ នៅ​ហាង​សែន​សប្បាយ​២ មាន​ក្រុមក្មេងស្ទាវ មាន​ជន្លោះ​នឹង​គ្នា ពេលនោះ​សមត្ថកិច្ច បាន​ចុះ​បង្ក្រាប តែ​ក្មេង​ភាគី​បង្ករ បាន​បើក​ម៉ូតូ​រត់ ពេលនោះ​សមត្ថកិច្ច បើក​ដេញ​តាម​ពីក្រោយ នឹង​បាន​កាក់​ពីមុខ ហើយ​ក្មេង​បង្ករ​នោះ បាន​រក​បុក​ម៉ូតូ​សមត្ថកិច្ច ហើយ​បើក​ទៅមុខទៀត ទើប​សមត្ថកិច្ច សម្រេច​បាញ់ ២​គ្រាប់​ដើម្បី​ឲ្យ​ឈប់ តែ​ពួកគេ​មិន​ឈប់ រហូត​គេចខ្លួនបាត់​តែម្ដង​។​

​ស្នងការ​នគរបាល ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ត្រី​ទិត្យ ណា​រ៉ុង បាន ប្រាប់ ថា​ករណី​ហ្នឹង គឺ​សមត្ថកិច្ច បាន​ចុះ​បង្ក្រាប​ក្រុមក្មេងស្ទាវ ដោយ​ពួកគេ​មាន​គ្នា​ច្រើន ចង់​វាយបក​មកលើ សមត្ថកិច្ច​វិញ ទើប​សមត្ថកិច្ច សម្រេចចិត្ត​បាញ់ ឡើង​លើ​២​គ្រាប់​ដើម្បី​ការពារ​ខ្លួន​(​ស៊ិក​)​។​ដោយសារ​គ្មាន​អ្នកទទួលខុសត្រូវ​ការ​បាញ់​បោះ​នេះ ជំ​ហ៊ាន​ដំបូង ប្រជាពលរដ្ឋ សង្ស័យ​ថា​អាច ជា​ការស្វាគមន៍ តេជោ​ហ៊ុនសែន​ដែល​នឹង មក​បួងសួង សូម​សេចក្ដីសុខ សន្តិភាព នៅ​មុខ​អង្គ​វត្ត នៅ​ថ្ងៃ​ទី​២​ធ្នូ​ខាងមុខនេះ​៕

 

Filed in: ព័ត៌មានជាតិ