មណ្ឌលគីរី៖ដើម្បីចូលរួមនូវកិច្ចការងារសង្គម និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត លោក តែ គឹមសាន្ត ប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ នឹងលោកមេឃុំ រួមទាំងសមាជិកសហគមន៍បានរួមគ្នា ធ្វើជាតុអង្គុយចំនួន២០តុ ដើម្បីឧបត្ថម្ភដល់អនុវិទ្យាល័យម៉េម៉ង់ ឃុំម៉េម៉ង់ ស្រុកកែវសីមា។ ក្នុងនោះដែរ លោកតែគឹមសាន បានផ្តល់ថវិកាជូនដល់លោកគ្រូ អ្នកគ្រូ០៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៨ម៉ឺនរៀល និងជូនសិស្សចំនួន១៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥ពាន់រៀលផងដែរ ២៤.១១.២០១៧។អំណោយនេះបានរួមចំណែកក្នុងការជួយសម្រួលដល់សិស្សបានកន្លែងអង្គយចូលរៀនគ្រប់ៗគ្នា៕