សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សកល​វិទ្យាល័យ​UME​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ចំនួន ១៨០៧​នាក់​ក្រោម​អធិបតីភាព​ ​ក្រោម​អធិបតី​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត​

សកល​វិទ្យាល័យ​UME​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ចំនួន ១៨០៧​នាក់​ក្រោម​អធិបតីភាព​ ​ក្រោម​អធិបតី​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត​

(​ក្រចេះ​)៖ សកល​វិឡា​ល័យ​គ្រប់​គ្រង់​និង​សេដ្ឋកិច្ច ខេត្តក្រចេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ដល់​និស្សិត​ជ័យលាភី​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​បរិញ្ញាបត្ររង​និង​កម្រិត​បរិញ្ញាបត្រ ចំនួន​១៨០៧ ក្រោម​អធិបតីភាព​លោក បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ប្រធាន​កណះក​ម្ម​ធិ​ការ អាហារ​រូបករណ៍​សិស្ស និស្សិត​ក្រីក្រ និង លោក សរ ចំ​រ៉ុង អភិបាល​ខេត្ត​ក្រចេះ លោក ទុន ភក្តី ទីប្រឹក្សា ផ្ទាល់​សម្ដេច ពញា​ចក្រី ហេង សំរិន និង​ជា​សក​វិឡាធិ​ការ នៃ​សក​វិឡា​ល័យ គ្រប់​គ្រង់​និង​សេដ្ឋកិច្ច ព្រមទាំង​អស់លោក លោកស្រី មន្ទីរ​ពាក់​ពន្ធ​ក្នុង​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ អាណាព្យាបាល សិស្ស និង​សិស្សានុសិស្ស ជិត​៦០០០​នាក់​ស្ថិតក្នុង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ក្នុង​សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​។​

​លោក ទេព វាសនា សកល​វិឡាធិ​ការងទទួល​បន្ទុក សាខា សកល​វិឡា​ល័យ​(UME)​ខេត្ត​ក្រចេះ បាន​លេីក​ឡេ​ី​ង​ថា ស្ថិតិ​និស្សិត​កំពុង​សិក្សា ឆ្នាំ​២០១៧ -២០១៨ នេះ​សលក​វិឡា​ល័យ បាន​កំពុង​បណ្ដុះបណ្ដាល​និស្សិត​ដែល​មាន​កម្រិត បរុញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ ជាន់ខ្ពស់​សរុប​មាន​ចំនួន ២៥១១​នាក់​ក្នុងនោះ​ស្រី​មាន​ចំនួន​១១១១​នាក់ ហេ​ី​យ​និស្សិត ទាំងនោះ​មក​ពី​ខេត្ត​ក្រចេះ ស្ទឹងត្តែង រតនគីរី​និង​មណ្ឌល​គី​រី​។​ហេ​ី​យ​និស្សិត​ដែល​កំពុង​សិក្សា ឆ្នំ​ទី​២;៣;៤​និង​និស្សិត បានបញ្ចប់​កា​សិក្សា ភាគច្រេីន មាន​ឱកាស​ទទួល​ការងារ នៅតាម​ស្ថាប​ប័ន​ផ្សេងៗ ដូចជា​មីក្រូហិរញ្ញវត្ថុ ធនាគា អង្គការគ្រៅរដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ​។​

​លោក​បាន​បន្ដទៀតថា ស្ថិតិ​និស្សិត​ជ័យលាភី ត្រូវ​ទទួល​សញ្ញាបត្រ​ព្រឹក​នេះ​គិត​ចាប់ពី​ឆ្នាំ​សិក្សា ២០១១-២០១៧ សំរាប់​សាខា​ខេត្ត​ក្រចេះ បាន​បណ្ដុះបណ្ដាល​និស្សិត បញ្ចប់​ក្នុង​កម្រិត បរិញ្ញារ​ង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ សរុប​ចំនួន​១៨០៧ (​ស្រី​៦៣៣​នាក់​)​ក្នុងនោះ​ចែកចេញជា​និស្សិត​តាម​កម្រិត ដូចខាងក្រោម​
១៖​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាន់​ទី​៣;៤’៥​ចំនួន​២០៨​ក្នុងនោះ​ស្រី​មាន​(៣៥​នាក់​)
២៖​បរិញ្ញាបត្រ ជំនាន់ ៥;៦​និង​ទី​៧ ចំនួន​១២២៦ (​ស្រី​ចំនួន ៤៧៧​នាក់​)
៣៖​បរិញ្ញាបត្ររង ជំនាន់ ទី​៩ ‘១០​និង​ទី​១១ ចំនួន​៣៧៣ នាក់ (​ស្រី​១២១)​។​

​ក្នុង​នោះ​ផង​ដែរ ​សាកល​វិឡា​ល័យ​(UME)​សាខា​ខេត្ត​ក្រចេះ បាន​ចូល​រួមចំណែក​កសាង​ធនធានមនុស្ស នង​ដេ​ី​ម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ដោយ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត ដែល​មាន​ជីវភាព​ក្រីក្រ និស្សិត​រៀន​ពូកែ ព្រះសង្ឃ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​អាហារូបករណ៍​ជូន សម្ដេច នាយករដ្ឋមន្ត្រី ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង ចំនួន​៥០​នាក់​ក្នុង មួយ​ឆ្នាំ​អស់​រយះពេល​៥​ឆ្នាំ​រួច​មក​ហេ​ី​យ (​បានបញ្ចប់​កា​សិក្សា ចំនួន​៥០​នាក់​) សរុប​ចំនួន​៤៥០​នាក់​តាមរយះ លោក បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណកម្មាធិការ​អាហារ​រូបករណ៍​សិស្ស​និស្សិត​ក្រីក្រ​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ដែរ​លោក បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​អំណោយ​របស់​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ចែកជូន​ដល់​សកល​វិទ្យាល័យ​UME សាស្ត្រ​ចារ និស្សិត សិស្ស​វិទ្យាល័យ​ចំនួន​៣​វិទ្យាល័យ​នឹង  យុវជន​កាកបាទក្រហម សស និង​កាយរិ​ទ្ធ​ផង​ដែរ​៕
​ដោយ​៖​កិះ​ខន​

Filed in: ព័ត៌មានជាតិ