សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី ម៉ែន សំអន ដឹកនាំ​គណៈប្រតិភូ​ទៅសួរសុខទុក្ខ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​លើក​ទី​២​តាម​ការណែនាំ​របស់​ស​ម្តេច​អគ្គ មហា​សេនាបតី​តេជោ​ហ៊ុន សែន​

លោកស្រី ម៉ែន សំអន  ដឹកនាំ​គណៈប្រតិភូ​ទៅសួរសុខទុក្ខ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​លើក​ទី​២​តាម​ការណែនាំ​របស់​ស​ម្តេច​អគ្គ មហា​សេនាបតី​តេជោ​ហ៊ុន សែន​

ភ្នំពេញ ៖ លោក ស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ សភា និង​អធិការកិច្ច បាន​ដឹកនាំ​គណៈ ប្រតិភូ​អញ្ជើញ​ទៅ ប្រទេស​ថៃ ដើម្បី​សួរ សុខទុក្ខ ផ្ដល់​ការលើក​ទឹកចិត្ដ ពលករ ពល​ការិនី​ខ្មែរ ដែល​កំពុង​បំរើការ​នៅ​ប្រទេ​ថៃ​។​

​គណៈប្រតិភូ​អមដំណើរ​លោក​ស្រី ឧបនាយក​រដ្ឋមន្ត្រី​ម៉ែន សំអន មាន លោក នួន ផា​រ័ត្ន អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ,​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច មួយចំនួន និង​លោកស្រី  បាន ស្រីមុំ សមាជិកសភា មណ្ឌល​ខេត្ត​ប៉ៃលិន​និង​មន្ត្រី​ក្រុម​ការ ងារ​គណបក្ស នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ​២០១៧​។

​លោក ចាប សុថា​រិទ្ធ នាយក​ខុ​ទ្ទ​ការ ល័យ​លោកស្រី ឧបនាយក​រដ្ឋមន្ត្រី​ម៉ែន សំអន បានបញ្ជាក់​ថា​៖ លោក ស្រី ឧបនាយករដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈ ប្រតិភូ ទៅ​ប្រទេស​ថៃ​ដើម្បី សួរសុខទុក្ខ និង​ផ្ដល់​ការលើក​ទឹកចិត្ដ ជូន​ដល់ ពលករ ពល​ការិនី​កម្ពុជា ដែល​កំពុង​បំរើការ នៅ​រោងចក្រ​ស៊ីន​តា​កូ ផលិត​តុ​ក្តា ស្ថិតនៅ​ខេត្ត​ផា​ធុំ​ថា​នី នៅ​ភាគ ខាងលិច​ទីក្រុង​បាងកក ដែល​មាន​ពលករ​ខ្មែរ កំពុង​បំរើ​មាន​ចំនួន​ជាង​១០០០ នាក់ ទៅ​ពី​ខេត្ត​មួយចំនួន​រួម​មាន​ខេត្ត តាកែវ​, រាជ ធានី​ភ្នំពេញ ,​កណ្តាល​,​និង​ខេត្ត​បន្ទាយ មានជ័យ​។​

​គណៈប្រតិភូ​អញ្ជើញ​ទៅកាន់​ប្រទេស​ថៃ មាន​គោលបំណង សួរសុខទុក្ខ​និង​ផ្ដល់​ការលើក​ទឹកចិត្ដ​ជូន​ដល់  ពលករ ពល​ការិនី និង​ជួយ​សម្រួល​ទុក្ខលំបាក​ជូន​ដល់​ពលករ ដែល​កំពុង​បំរើការ​នៅ​ប្រទេស​ថៃ ក្នុងនាម តំណាង​ដ៏​ខ្ពង់ខ្ពស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ពុំ​ដែល​ព្រងើយ កន្តើយ​ទេ ខណៈ​ដែល​ប្រជាពលរដ្ឋ​បំរើ​ការងារ​មានទុក្ខ​លំ បាក សម្តេច​តេជោ​តែងតែបាន​ណែនាំ​មន្ត្រី​ក្រុមការងារ​គណបក្ស​ឲ្យ​ចុះ​ទៅ​ប្រទេស​ថៃ ដើម្បី ជួយ​សម្រួល​ឲ្យ​ពលករ​កម្ពុជា ទាំងអស់​មាន​ឱកាស​ស្នាក់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់ និង​ជំរុញ​រដ្ឋាភិបាល​ថៃ​ឲ្យទទួល​ស្គាល់​និង​សិទ្ធិ​ស្របច្បាប់​របស់​ពលករ​កម្ពុជា ទាំង អស់​កំពុង​បំរើការ​នៅ​ព្រះរាជណាចក្រ​ថៃ​លើ​គ្រប់​វិស័យ​។​

​នេះ​ជា​ការ​សកម្មភាព​លើក​ទី​២​ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ ឧបនាយក​រដ្ឋមន្ត្រី​ម៉ែន សំអន បាន​ដឹកនាំ​ក្រុមការងារ ទៅ​ប្រទេស​ថៃ ដើម្បី​ជួយ​ដោះស្រាយ​នូវ ទុក្ខលំបាក​របស់​ពល​ក​រ ពល​ការិនី​កម្ពុជា  មួយចំនួន​ដែល​ទៅ​ស្វែងរក​ការងារ​ធ្វើ នៅ ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ឲ្យទៅ​ជា​ពលករ​បរទេ​ស​បំពេញការងារ​នៅ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​និង​ទទួលបាន​នូវ​ការ​មើលថែ​និង​ការពារ​អត្ថប្រយោជន៌​ស្រប ច្បាប់​នានា​ពី​សំណាក់​រដ្ឋាភិបាល​ថៃ​
​ជា​ការយកចិត្តទុកដាក់​ពី​សំណាក់​រាជ រដ្ឋាភិបាល ។​

​សូមបញ្ជាក់​ថា​៖  កាលពី​ខែ​តុលា​ឆ្នាំ ២០១៧ កន្លងទៅ លោកជំទាវឩ​បនាយ​ករដ្ឋមន្ត្រី​ម៉ែន សំអន ដែល​ជា​ប្រធាន​ក្រុមការងារ​ទី​៥​បាន​ទទួល​នូវ​ការណែនាំ ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ប្រទេស​ថៃ​សួរសុខទុក្ខ​និង​ជួយ​សម្រួល​បែបបទ​ការងារ​ជូន​ពលករ ខ្មែរ​ជាង​៣០០០​នាក់​ដែល​បំរើការ​នៅក្នុង​រោង​ផលិត​សាច់​មាន់​ក្នុង​ខេត្ត​ឈុន​បុរី​។ រាជរដ្ឋាភិបាល បាន​ចាត់តាំង​ប្រតិភូ​ជា ច្រើន​ក្រុម កន្លង​មក​ហើយ​ទៅ​សួរ សុខទុក្ខ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទស​ថៃ​គ្រប់​វិស័យ​ដែល​ប្រតិភូ​ទាំងនោះ​ដឹកនាំ​ដោយ​ឯកឧត្តម​អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​,​ឯកឧត្តម ហ៊ុន ម៉ា​នី សមាជិក សភា​និង​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ចុះ​ទៅ​ជួយ​ដោះ​ស្រា យ​បញ្ហាលំបាក​នានា​របស់​ព​លករ​ខ្មែរ​នៅ​ប្រទេស​។​

​ក្រុមការងារ​និង​មាន​គំរោង​ចុះ​ទៅ​សួ​សុខទុក្ខ​ពលករ​ខ្មែរ​បំរើការ​នៅ​ក្រៅ​ប្រទេស​ដូចជា​នៅ​ប្រទេស​កូរ៉េ ជប៉ុន ម៉ាឡេស៊ី សឹង្ហ​បុរី ជាដើម​នាពេល​ខាងមុខ​នេះ​៕

 

 

Filed in: ព័ត៌មានជាតិ