ភ្នំពេញ៖ ក្រោមការរៀបចំពីលោកជំទាវវណ្ណ លុយនិងការជួយឧបត្ថម្ភពីពីក្រុមហ៊ុនទឹកពិសារអេរ៉ូទិច បវរកញ្ញាពិភពលោក លេខ១ Miss Global 2017 កញ្ញាBarbara Vitorelli និងបវរកញ្ញាពិភពលោកលេខ៣កញ្ញាGeri Donchera មកពីប្រទេសប៊ុលហ្គារី ដែលទើបតែទទួលជ័យលាភី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ បានចុះទៅធ្វើសកម្មភាពមនុស្សធម៌ នាអង្គការលើកស្ទួយប្រជាពលរដ្ឋ អតីតតំបន់ចាក់សម្រាម ចាស់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ជា។
កញ្ញាBarbara Vitorelli បវរកញ្ញាពិភពលោក ឆ្នាំ២០១៧បានឲ្យដឹងថា៖ នាងសប្បាយចិត្តដែលបានចុះជួបប្អូនៗ កុមារដែលក្រីក្រអាណាព្យា បាលជាអ្នករើស សម្រាមហើយខ្លះទៀតគ្មានឳពុកម្តាយ គួរអោយអាណិត។
កញ្ញាបញ្ជាក់ថា៖ក្រោយជាប់ឈ្មោះបវរកញ្ញាឯក មកនាងពិតជាដក់អារម្មណ៍ បន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា អោយបានយូរទៀត ដើម្បីបង្កើតសកម្មភាពមនុស្សធម៌ បានច្រើនរូបភាព ៕