សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ស៊ុយ​សែម​៖​កម្ពុជា​ចាប់ផ្តើម​ផលិត​ប្រេងកាត​នៅ​ឆ្នាំ​២០១៩

លោក​ស៊ុយ​សែម​៖​កម្ពុជា​ចាប់ផ្តើម​ផលិត​ប្រេងកាត​នៅ​ឆ្នាំ​២០១៩

ភ្នំពេញ​៖ លោក ស៊ុយ សែម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា កម្ពុជា​នឹង​ចាប់ផ្តើម​ផលិត​ប្រេង​នៅ​ឆ្នាំ ២០១៩ ខាងមុខ​នេះ​ដោយ​ក្រុមហ៊ុន​សិង្ហបូរី ដែល​អាច​ផលិត​ប្រេងកាត​បាន ៣១ លាន​បារ៉ែល នៅ​ដំណាក់កាល​ទី ១ ក្នុង​ប្លុក​A និង​ប្លុក​B ខណៈ​ប្លុក C ក្រុមហ៊ុន​ម៉ាឡេស៊ី កំពុង​សិក្សា​ស្រាវជ្រាវ និង​ប្លុក​ផ្សេង​ទៀត​មាន​ក្រុមហ៊ុន​បរទេស​កំពុង​ដាក់​ពាក្យសុំ​រុករក​បន្ថែម ។ បើ​តាម​លោក​ស៊ុយ​សែម​កម្ពុជា​មាន​ប្រេងកាត​ទាំង​នៅក្នុង​សមុទ្រ​និង​លើ​គោក​មាន​ចំនួន ២៥ ប្លុក ដែល​អាច​ផលិត​ប្រេង​បាន​ចំនួន​៥​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ ។​

ធ្វើ​បឋាក​ថា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​លើ​ប្រធានបទ​ស្តីពី​”​យន្ត​ការគ្រប់គ្រង​វិស័យ​រ៉ែ និង​ឋាម​ពល​នៅ​កម្ពុជា​និង​ការបង្ការ​ទប់ស្កាត់​ផលប៉ះពាល់​ធនធានធម្មជាតិ​” ជូន​គ្រូ​នគរបាលជាតិ​មន្ត្រីនគរបាល​ជាតិ និង និស្សិត សិក្ខាកាម នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា លោក​រដ្ឋមន្ត្រី​បាន​បន្តថា​តំបន់​ប្រេង​នៅ​សមុទ្រ​គឺ​មាន​ចំនួន​៦​ប្លុក គឺ​ប្លុក A.B.C.D.E និង​ប្លុក​F​។​

​ប្លុក​A និង​ប្លុក​B​នឹង​ចាប់ផ្តើម​ផលិត​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ ដោយ​ក្រុមហ៊ុន​គ្រីស អេ​នើ​ជី របស់​ប្រទេស​សិង្ហបូរី​ដែល​អាច​ផលិត​បាន​នៅ​ដំណាក់កាល​ទី​១ បាន​ចំនួន ៣១ លាន​បារ៉ែល ហើយ​ប្លុក C​មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​កំពុង​សិក្សា​ស្រាវជ្រាវ​និង​ប្លុក​មួយ​ចំនួន​ទៀត​មាន​ក្រុមហ៊ុន​ផ្សេង​កំពុង​ដាក់​ពាក្យសុំ​រុករក​ស្រាវជ្រាវ​នា​ពេល​ឆាប់ៗ​នេះ​ផង​ដែរ​។​
សម្រាប់​តំបន់​ប្រេង​នៅ​លើ​គោក​វិញ គឺ​បាន​រកឃើញ​នៅ​ខេត្ត​កំពង់ធំ ដោយ​មាន​ចំនួន ១៩ ប្លុក ។​

​ក៏ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ភី​ត្រូ របស់​វៀតណាម​កំពុង​បាន​ដាក់​ពាក្យ​សុំ​សិក្សា​ស្រាវជ្រាវ ។ ចំនួន​១៨​ប្លុក​ទៀត​គឺ​ពុំទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​ស្ម័គ្រចិត្ត​ទាន់​ចូល​នោះឡើយ​។ នៅ​ដើមឆ្នាំ​២០១៨ ខាងមុខនេះ ក្រសួង​រ៉ែ​និង​ថា​ម ពល នឹង​ដាក់​សេចក្តីព្រៀងច្បាប់​ស្តីពី​ប្រេ​ង​កាត​នៅ​កម្ពុជា ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​និង​អនុម័ត ៕

 

Filed in: ព័ត៌មានជាតិ