សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឃួង ស្រេង ជំរុញ​ឲ្យ​ក្រុមហ៊ុន​ខ្សែកាប​ត្រូវ​ពន្លឿន​ការងារ​ជីកកប់​ខ្សែកាប​ក្រោម​ដី​ឲ្យបាន​លឿន បើ​ពុំនោះ​ទេ និង​ធ្វើ​ការផាកពិន័យ

លោក​ឃួង ស្រេង ជំរុញ​ឲ្យ​ក្រុមហ៊ុន​ខ្សែកាប​ត្រូវ​ពន្លឿន​ការងារ​ជីកកប់​ខ្សែកាប​ក្រោម​ដី​ឲ្យបាន​លឿន បើ​ពុំនោះ​ទេ និង​ធ្វើ​ការផាកពិន័យ

ភ្នំពេញ​៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន ជំរុញ ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ទំលាក់​ខ្សែកាប​ទៅក្នុង​ដី អនុវត្ត​ការងារ​ឲ្យបាន​លឿន និង​ទាន់​ពេលវេលា ដើម្បី​កាត់បន្ថយ​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​។ ក្រុមហ៊ុន​ខ្សែកាប​ទាំងអស់​ត្រូវ​ពន្លឿន​ការងារ​ជីកកប់​ខ្សែកាប​ក្រោម​ដី​ឲ្យបាន​លឿន បើ​ពុំនោះ​ទេ និង​ធ្វើ​ការផាកពិន័យ  ។​

​ការ​ជម្រុញ​បែបនេះ របស់​លោក​ឃួង ស្រេង បាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៣​វិច្ឆិកា​ក្នុង​កិច្ចប្រជុំ​ជាមួយ មន្ត្រីរដ្ឋបាល​រាជធានី ភ្នំពេញ មន្ទីរ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯកជន ខ្សែកាប ត្រូវ​ជីក​កប់​ខ្សែកាប ទៅក្នុង​ដី ដើម្បី​ជម្រុញ​អោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នោះ​ត្រូវ​អនុវត្ត​ការងារ​នេះ​អោយបាន​លឿន ទាន់ពេលវេលា​និង​កាត់បន្ថយ​បាន​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​។​

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ម៉េត មាស​ភក្តី បាន​អោយដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា​៖ កន្លងមកនេះ​មាន​ក្រុមហ៊ុន​ខ្សែកាប​មួយចំនួន ខណៈ​ទំលាក់​ខ្សែកាប​ចូលទៅ​ក្រោម​ដី​វិញ ឃើញ​ថា​បាន​បំពេញការងារ​បាន​ល្អ តែ​ក្នុងនោះ​ក៏​មាន​ក្រុមហ៊ុន​ឯកជន​នេះ​មួយ​ចំនួន​អនុវត្ត​ការងារ​មិនទាន់​បាន​ល្អ​ផង​ដែរ ដែល​ជា​ហេតុ​បង្ក​អោយ​មាន​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បើក​អោយមាន​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នេះ​ឡើង ដើម្បី​ធ្វើ​យ៉ាងណា​អោយ​មន្ត្រី​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ទំលាក់​ខ្សែកាប​ទៅក្នុង​ដី អនុវត្ត​ការងារ​អោយ​បាន​លឿន និង​ទាន់​ពេលវេលា ជៀសវាង​អោយ​បាន​នូវ​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។​

​លោក​បន្តថា ការ​ថ្នាំងថ្នាក់​នោះ​ដោយសារតែ​ពួកគាត់​ជីកដី​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​ទុក​រយៈពេល​យូរ​ពេក​និង​ជីកដី​មាន​ប្រវែង វែង​ពេក មុន​នៃ​ការ​កប់​វិញ ហើយ​ការជីក​កប់​នោះ​មាន​ចំណុច​ខ្លះ​ក៏​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ផងដែរ ។ ដូច្នេះហើយ​ទើប​លោក​អភិបាល​រាជធានី​ភ្នំពេញ​ជម្រុញ​អោយ​ពង្រឹង​ការងារ​នេះ​ឡើង​វិញ ដោយ​ស្នើ​អោយ​ក្រុមហ៊ុន​ធ្វើ​ការកែលម្អ​ឡើងវិញ ពិសេស​នៅ​កំណាត់​ផ្លូវ​ព្រះ​នរោត្តម ។ ចំណែក​ផ្លូវ​ផ្សេងៗ​ទៀត​ក៏​ត្រូវតែ​អនុវត្ត​ការងារ​នេះ​អោយបាន​ល្អ​ផងដែរ ។​

​លោក ឃូ​ង ស្រេង ក្នុងឱកាស​នោះ ក៏​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ក្រុមហ៊ុន​ខ្សែកាប​ទាំងអស់​ផងដែរ ដែល​បាន​អនុវត្ត​តាម​ការណែនាំរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​កាត់​ទំលាក់​ខ្សែកាប​ទៅ​ក្រោម​ដី ដែល​ធ្វើអោយ​ភ្នំពេញ​របស់​យើង​មាន​សោ​ភណ្ឌ​ភាពល្អប្រសើរ​មួយ​កម្រិត​ថែមទៀត ៕

 

 

Filed in: ព័ត៌មានជាតិ