សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​សំង​ណង់​រោងស្នាក់នៅ​បណ្តោះអាសន្ន ជូន​ប្រជាពលរដ្ឋ​១៥៣ គ្រួសារ​ចេញពី​មាត់ ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​ធ្វើ​ការអភិវឌ្ឍ​

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​សំង​ណង់​រោងស្នាក់នៅ​បណ្តោះអាសន្ន ជូន​ប្រជាពលរដ្ឋ​១៥៣ គ្រួសារ​ចេញពី​មាត់ ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​ធ្វើ​ការអភិវឌ្ឍ​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​ដំណើរ​ដោយ​មន្ត្រី​ជំនាញ មន្ត្រី​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​រដ្ឋា​ន សំណង់ រោងស្នាក់នៅ បណ្តោះអាសន្ន​របស់​ប្រជាពលរដ្ឋ ១៥៣​គ្រួសារ ដែល​ត្រូវ​រុះរើ​លំនៅឋាន ចេញ​ពី​មាត់​ប្រ ឡាយ ស្ទឹងមានជ័យ ដើម្បី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើ​ការអភិវឌ្ឍ ប្រឡាយ​នេះ ឲ្យមាន​សោភណ្ឌ័ភាព និង​រំដោះ​ទឹក បាន​លឿន នូវ​រដូវវស្សា កុំឲ្យ​លិចលុង​ដូច​កាល​មុន​ទៀត ។

​ពិធី​ចុះ​ពិនិត្យ សំណង់​រោងស្នាក់នៅ​បណ្ដោះអាសន្ន​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ​២០១៧ ។

​សូមបញ្ជាក់​ថា​៖ ប្រជាពលរដ្ឋ​រស់ នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ​ចំនួន​១៥៣​គ្រួសារ ក្នុង​ជំហាន​ទី​១ បាន​ស្មាគ្រ័ចិត្ដ ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគាត់ ដែល​កំពុង​រស់នៅ តាម​មាត់​ប្រឡាយ​មក​ស្នាក់នៅ ក្រោម​ស្ពាន​អាកាស​ស្ទឹង មានជ័យ ក្រោម​ការរៀបចំ​កន្លែង​ស្នាក់នៅ ជា​បណ្ណោះ អាសន្ន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក​ឃួង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖ សូម​បងប្អូន​មក​ស្នាក់​នៅ​រោង​បណ្ដោះអាសន្ន នៅទីនេះ កុំ​បា​រម្ម​ណ៏ រឿង ទឹក ភ្លើង និង​បង្គុណ​អនាម័យ​ឲ្យសោះ អាជ្ញាធរ រាជធានី​ភ្នំពេញ ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង ទម្រាំ យើង​ធ្វើ​ការអភិវឌ្ឍ​ប្រឡាយ រយៈពេល​ខ្លី មួយ​នេះ រួចរាល់ បងប្អូន និង​បាន​ចូល​ទៅ​ស្នាក់នៅ វិញ​ដោយ​ស្រប ច្បាប់ ដោយ​ថែម​ទាំង បាន​បណ្ណ័​កម្មសិទ្ធ​ស្របច្បាប់  ចេញ​ដោយ​រដ្ឋាភិបាល ជូន​បងប្អូន ថែមទៀត​ផង ។

​លោក ឃួ​ង ស្រេង  បានបញ្ជាក់​ថា​៖ ការអភិវឌ្ឍ ប្រ​ឡា យ​ស្ទឹង​មានជ័យ​របស់​យើង​នេះ នឹង​ទទួលបាន​ផល ប្រយោ ជ​ន៏​២​យ៉ាង​គឺ ទី​១ ប្រជាពលរដ្ឋ​ទទួលបាន​ប្លង់​កម្ម​សិទ្ធ​ស្រប ច្បាប់​,​ទី​២​យើង បាន​បើក​មុខ​ទឹក​ឲ្យបាន​ទូលាយ ធ្វើឲ្យ​ទឹក​ហូរ​បាន​លឿន និង​ឈប់​ទឹក​លិចលុង​នៅ​រដូវវស្សា​ដូច​ឆ្នាំមុនៗ​ទៀត ៕

 

Filed in: ព័ត៌មានជាតិ