សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក អូស្មាន ហាស្សាន់ ជំរុញ​ឲ្យ​លោកគ្រូ អ្នកគ្រូ ខ្មែរឥស្លាម​គ្រប់​ខេត្ដ រាជធានី ត្រូវ​ពង្រឹង​គុណភាព​អប់រំ​នៅ​មូលដ្ឋាន

លោក អូស្មាន  ហាស្សាន់ ជំរុញ​ឲ្យ​លោកគ្រូ អ្នកគ្រូ ខ្មែរឥស្លាម​គ្រប់​ខេត្ដ  រាជធានី  ត្រូវ​ពង្រឹង​គុណភាព​អប់រំ​នៅ​មូលដ្ឋាន

ភ្នំពេញ​៖ ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​ថ្នាក់ដឹកនាំ និង លើក​កំពស់​គុណភាព​កម្រិត​អប់រំ​ឥស្លាម ទូទាំង​ប្រទេស លោ​អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន ជំរុញ ឲ្យ​លោក គ្រូ អ្នកគ្រូ រាជធានី ខេត្ត /​ក្រុង និង​តំណាង លោកគ្រូ​ជើងចាស់ ខ្មែរឥស្លាម​គ្រប់​ខេត្ត​/​ក្រុង ស្រុក ទូទាំង​ប្រទេស​មក​ទទួល​អនុសាសន៍ និង​ទទួល​នូវ​បទពិសោធ​ន៏​ល្អៗ ដើម្បី​ពង្រឹង​កម្រិត​អប់រំ នៅ​មូលដ្ឋាន​សហគម​ន៏​ខ្មែរឥស្លាម​ព្រោះ​ពួកគាត់​ភាគច្រើន​ជា​គ្រូ​ដែរ តែ​នៅមានកម្រិត ដើម្បី​យក​បទពិសោធ​ន៏​ទាំងនេះ​ទៅ​បង្ហាត់បង្រៀន​បន្ដ ឲ្យមាន​គុណភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​មូលដ្ឋាន  ។

​ពិធី​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ស្នាក់ការ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា ឥស្លាម​កម្ពុជា ពិធី​នេះ​ក៏​មាន​ការចូលរួម លោក សុះ កំ​រ៉ី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។

​លោក អូស្មាន ហាស្សាន់  បាន​បន្តថា​៖ សូម​ថ្នាក់ដឹកនាំ​តាម​ខេត្ត​និង​តំណាង​គ្រូៗ​ជា​អ្នកជំនួយ​ចាត់ចែង​កិច្ចការ​អប់រំ​មក​ពី​បណ្តា​ខេត្ត ស្រុក មេត្តា​បង្កើន​ការលះបង់​ពេលវេលា ដើម្បី​ពង្រឹង កិច្ចការ​អប់រំ​ឥស្លាម​កាន់តែ​មាន​ប្រសិទ្ឋភាព  ព្រោះ​ថ្នាក់លើ ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ លោក​អ្នក​ទាំង អស់​គ្នា​ដែល​នៅ​មូលដ្ឋាន​នេះ​ហើយ​។

​តាមពិត​ទោះបី​ពី​ដើម​មក ទម្រាំ​បាន​មក​លទ្ឋផល​ប៉ុណ្ណេះ គឺថា បន្ទាប់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ គឺ​ថ្នាក់​ដឹកនាំ​ឥស្លាម​ដែល​មាន​គណៈ​អ៊ី​ម៉ាំ​ខេត្ត ស្រុក  បាន​ជួយ​សហកា​រលើ​ភារកិច្ច​នេះ​យ៉ាងច្រេីន តែ​ទោះ​យ៉ាងណា ជំនួសមុខ​អោយ​រាជរដ្ឋាភិបាល​និង ក្រសួង ក៏​សូម​ជម្រុញ អោយ​អស់លោក​បន្ត​កិច្ចសហការ​លើ​ភារ​កិច្ខ​មួយ​នេះ ដើម្បី​ប្រព្រឹត្តិ​បានរ​លូន និង ឈាន​ទៅ​ដល់​កម្រិត​អប់រំ​តាម​ម​មូលដ្ឋាន​ដែល​មាន​គុណភាព​។

​លោក​ក៏​បាន​ផ្តាំផ្ញើ​ផង​ដែរ​ថា​៖ ដើម្បី​អោយ​កិច្ចការ​អន់​រំ​នេះ កាន់តែ​មាន​ប្រសិទ្ឋភាព និង គោរព​តាម​លក្ខណ្ឌ​មន្ត្រី​របស់​ក្រសួង សូម​អ្នក​តំណាង​តាម​មូលដ្ឋាន ជាពិសេស​គណៈ​អ៊ី​ម៉ាំ ខេត្ត ស្រុក សូម​ធ្វើ​ការទំនាក់ទំនង​អោយ​ជាប់លាប់​ជាមួយ​មន្ទីរ​ទាំងពីរ​តាម​ខេត្ត ស្រុក  ក្នុងនោះ​គឺ​មន្ទីរ​អប់រំ​យុវជន និង​កីឡា និង​មន្ទីរ​មុខងារសាធារណៈ ដើម្បី​ទទួលបាន​ពត័មាន​ល្អៗ សម្រាប់​ធ្វើ​ការផ្សព្វផ្សាយ​បន្ត​ទៅ​កាន់​គ្រូៗ​ដែល​ជា​មន្ត្រីរាជកា​រកំ​ពុង​បំពេញភារកិច្ច​តាម​សាលារៀន​នានា​ក្នុង​មូលដ្ឋាន ៕

 

Filed in: ព័ត៌មានជាតិ