សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​៖ សន្យា​យ៉ាងយូ​១​ខែ​ទៀត​អាជ្ញាធរ​នឹង​ផ្តល់ បណ្ណ័​កម្មសិទ្ធិ​ស្របច្បាប់ ជូន​សហគម​ស្ទឹងមានជ័យ​

លោក ឃួ​ង  ស្រេង​៖ សន្យា​យ៉ាងយូ​១​ខែ​ទៀត​អាជ្ញាធរ​នឹង​ផ្តល់ បណ្ណ័​កម្មសិទ្ធិ​ស្របច្បាប់ ជូន​សហគម​ស្ទឹងមានជ័យ​

ភ្នំពេញ​៖   លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សន្យាថា​៖ យ៉ាងយូ​រយះពេល​១​ខែ​ទៀត អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​បណ្ណ័​កម្មសិទ្ធ​ស្របច្បាប់​ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​សហគម​ស្ទឹងមានជ័យ​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​បងប្អូន​ក្នុង​ការរស់នៅ​ក្នុង​គំរោង​អភិវឌ្ឍ​ន៏​នៅ​នឹង​កន្លែង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នៅ​ប្រឡាយ​ស្ទឹង មានជ័យ​។  លោក​បាន​សន្យា​បែបនេះ ខណៈ​លោក​ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី​សិក្ខាសាលា ការត្រួតពិនិត្យ តាមដាន និង​គាំទ្រ​លើកកម្ពស់​សហគម​ន៏​ក្រីក្រ កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាលា​រាជធានី ។

​លោក ឃួ​ង ស្រេង  បានបញ្ជាក់​ថា​៖ ការអភិវឌ្ឍ​ប្រឡាយ​ស្ទឹងមានជ័យ​យើង នឹង​ទទួលបាន​ផលប្រយោជន៏​២​យ៉ាង​គឺ ទី​១ ប្រជាពលរដ្ឋ​ទទួលបាន​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់​,​ទី​២​យើង បាន​បើក​មុខ​ទឹក​ឲ្យបាន​ទូលាយ ធ្វើឲ្យ​ទឹក​ហូរ​បាន​លឿន​។​

​លោក​ឃួង ស្រេង  ក៏​បាន​ព្រមាន​ធ្ងន់ៗ​ទៅលើ​មន្ត្រី​ណា​ដែល​ចាប់​ដី​រដ្ឋ​នៅ​តំបន់​មិន​រៀបរ​យមក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន រួច​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​វិញ​នោះ ត្រូវ​ដក​ខ្លួន​ថយ​ហើយ​ប្រគល់​ដី​នោះ​មក​អោយ​រដ្ឋ​វិញ​ជា​បន្ទាន់​ជៀសវាង​ត្រូវ​ប្តឹង​ឡើង​តុលាការ​។​ជាមួយគ្នានេះ អាជ្ញាធរ​ខណ្ឌ​.​សង្កាត់​ត្រូវ​ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ជំរុញ​ការធ្វើ​អត្តសញ្ញាណ​បណ្ណ័​,​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ​ឲ្យបាន​ម៉ត់ចត់ លឿន​និង​មាន​តម្លាភាព​ដោយ​មិន​ត្រូវ​យកលុយ​ពី​ប្រជាពលរដ្ឋ ឡើយ​។​

​លោក​បាន​បញ្ជាក់ទៀតថា ៖ ពេល​នេះ​ដល់​ម៉ោង​ត្រូវ​ព្យាបាល​មន្ត្រី​ដែល​អសកម្ម​ហើយ ហើយ​បើ​អស់លោក​ណា​មិន​ព្រម​កែ​ចំណុច​អសកម្ម​ចេញ​ទេ មាន​អ្នក​ផ្សេង​គេ​ចង់​ធ្វើ​ច្រើន​ទៀត​។​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគម​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ កំពុង​ទទួល​បាន​លទ្ធ​ផល​នៃ​សន្តិភាព និង​ការអភិវឌ្ឍ​ន៏​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ប្រកប​ដោយ​សុ​ឆន្ទះ និង​ទទួលខុសត្រូវ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​សម្តេច​បាន​ដាក់ចេញ​គោលនយោបាយ​អភិវឌ្ឍ​ន៏​សហគម​ក្រីក្រ​១០០​សហគម​ក្នុង​មួយ​ឆ្នាំ​តាំងពី​ឆ្នាំ​២០០៣​។​ការបំរើ​ប្រជាពលរដ្ឋ​, ការអភិវឌ្ឍ​ន៏​មូលដ្ឋាន ការដោះស្រាយ​ការលំបាក​នានា​ជូន​ប្រជាពលរដ្ឋ​គឺ​កូនចៅ​តេជោជា​អ្នកធ្វើ មិន​មាន​បាតដៃ​បក្ស​ប្រឆាំង​រួម​ចំណែក​នោះទេ​។​

​សូមបញ្ជាក់​ថា​៖ សហគម​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ចំនួន ២០៥​សហគម​ន៏ , មាន​១៧.១៧៩​ខ្នង​ផ្ទះ ស្មើ​និង ១៩.២១៥​គ្រួសារ​, នៅក្នុង​១៣០​ភូមិ និង​៥០​សង្កាត់​ក្នុង​ខណ្ឌ​ចំ នួន​១១​ក្នុង​រាជធានី​ភ្នំពេញ​៕

 

Filed in: ព័ត៌មានជាតិ