សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​ខ្មូតស៊ី​ឈើ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ជា​មេ​គណនេយ្យ ដ៏​ធំ​សម្រាប់​លោក ថង សាវុន អភិបាលខេត្ត​រតនៈគីរី ?

មេ​ខ្មូតស៊ី​ឈើ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ជា​មេ​គណនេយ្យ ដ៏​ធំ​សម្រាប់​លោក ថង សាវុន អភិបាលខេត្ត​រតនៈគីរី ?

ថ្មីៗ​នេះ​បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​បាន​មួយ​រយៈពេល​ខ្លី​ដែល​ខេត្ត​រតនៈគីរី​លែង​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទី​រួម​ខេត្ត​គឺ​ដោយសារ​មាន​ការចាប់​ឃុំខ្លួន​អ្នក​សារពត៌មាន​មួយចំនួន ដែល​ចុះ​ទៅ​យក​ពត៌មាន​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ ហើយ​ត្រូវបាន​ឈ្នួញ​ឈើ​សហការ​ជាមួយ​សមត្ថកិច្ច​រៀប​អន្ទាក់ ចាប់​ដើម្បី​បំភ័យ ឬ​បំបាត់​ស្មារតី​ដល់​អ្នក​សារពត៌មាន​ដទៃទៀត កុំអោយ​ជ្រៀតជ្រែក​ការ​រកស៊ី​របស់​ក្រុម​ឈ្មួញ​និង​សមត្ថកិច្ច​ខេត្ត​នេះ​។ ឥឡូវ​នេះ​ចាប់ផ្តើម​កុំ​រើ​ក​ឡើងវិញ​ហើយ​។​

​តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទី​រួម​ខេត្ត​រតនៈគីរី​បាន​រាយការណ៍​ប្រាប់​អ្នក​សារពត៌មាន​ថា ឥឡូវ​សកម្មភាព​ដឹកជញ្ជូន​ប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​របស់​មេ​ឈ្មួញ​ដ៏​ធំ​ប្រចាំ ខេត្ត​រតនៈគីរី គឺ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ហៅ​អា​វ៉ៃ ដែល​មេ​ខ្មូតស៊ី​ឈើ​ម្នាក់​នេះ​ជា​គណនេយ្យ​ដ៏​ធំ​បំផុត​របស់​លោក ថង សាវុន អភិបាលខេត្ត​រតនៈគីរី​។
​ប្រភព​ដដែល​បាន​បញ្ជាក់បន្ថែម​ថា ហេតុអ្វី​បានជា​គេ​ហ៊ាន​អះអាងថា មេ​ខ្មូតស៊ី​ឈើ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ហៅ​អា​វ៉ៃ ជា​មេ​គណនេយ្យ របស់លោក ថង សាវុន ព្រោះថា​ក្នុង​កំឡុងពេល ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ កន្លង​ទៅ​គេ​សង្កេត​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​របស់​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ គឺ​សម្រុក​ដឹកយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​ខ្លាំង​តាម​ច្រក​អូយ៉ាដាវ ។ ពេល​ដែល​សមត្ថកិច្ច​និយាយប្រាប់​ទៅ​អា​វ៉ៃ ថា​កុំ​ដឹក​ញ៉ាប់​ពេក​ព្រោះ​អ្នក​សារពត៌មាន​កំពុង​តាមដាន តែ​អា​វ៉ៃ ប្រាប់​វិញ​ថា បើ​អត់​ដឹក​មាន​លុយ​ឯ​ណា​យក​ជួយ​បក្ស​សម្រាប់​ឃោសនា​បើ​ពូ ចៅហ្វាយខេត្ត​ទា​ខ្ពស់​យ៉ាងនេះ​។ ចំណុច​នេះ​ហើយ​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ក៏ដូចជា​សមត្ថកិច្ច​តូចតាច គេ​មាន​ជំនឿ​ថា​អា​វ៉ៃ​គឺជា​គណនេយ្យ​ដ៏​ធំ​សម្រាប់​លោក ថង សាវុន អភិបាលខេត្ត​រតនៈគីរី​។

​ប្រជាពលរដ្ឋ​ដដែល​បន្តទៀតថា ឥឡូវ​នេះ​ទំនងជា​លោក ថង សាវុន ត្រូវការ​អា​វ៉ៃ​ជួយ​បក្ស​ទៀតហើយ​មើលទៅ បាន​ជា​មេ​ខ្មូតស៊ី​ឈើ​រូប​នេះ​កំពុង​ដាក់​កម្លាំង​ប្រមូល​ទិញ​ឈើ​ទាំង 9 ស្រុក​ក្នុង​ខេត្ត​រតនៈគីរី ហើយ​សម្រុក​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​នេះ​?​។​

​ដោយឡែក​បើ​តាម​ប្រភព​ពត៌មាន​ពី​ក្រុម​អ្នកតាមដាន​ពត៌មាន​នៅ​រាជធានី​ភ្នំពេញ បាន​ជជែក​គ្នា នៅតាម​ទៀម​កាហ្វេ​ថា កា​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​បែបនេះ ពី​សំណាក់​ឈ្មួញ​ឈើ​ឈ្មោះ ហ្វ៊ូវ ជី​វ៉ៃ នៅក្នុង​ខេត្ត​រតនៈគីរី​នោះ គឺ​ពិតជា​មាន​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់​ជាពិសេស ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប់ និង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាក់​ជា​មិនខានឡើយ​? បាន​ជា​សកម្មភាព​មេ​ឈ្មួញ​ឈើ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ សម្រុក​ដឹកចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​បែបនេះ​? មួយ​វិញ​ទៀត​ក៏​ទំនង​ប្រហែលជា​មេ​ឈ្មួញ​ឈ្មោះ ហ្វ៊ូវ ជី​វ៉ៃ គេ​ស្គាល់​ថ្នាក់លើ​ដូចជា​ឧកញ៉ា​ថៅកែ ឈើ​មួយ​ចំនួន​នៅក្នុង​ខេត្ត​ក្រចេះ​ដែល​មួយ​ខែ ឬ ពី​ខែ គេ​ឡើង​ទៅ​ជួប​ទេវតា ឬ​ព្រះឥន្ទ្រ​ម្តង (​អត់​ដឹង​ទេ​ថា​ទេវតា ព្រះឥន្ទ្រ​ជា​នរណា​) ព្រោះនេះ​ជា​ការជជែក​គ្នា​ក្នុង​ហាង​កាហ្វេ​។​

​ក្រុមអ្នកតាមដាន​ពត៌មាន​ដដែល​បាន​បន្តថាៈ ទោះបី​មាន​ស្ថាប័ន​ពត៌មាន​ជាច្រើន​បាន​ផ្សព្វផ្សាយ​នូវ​ពត៌មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ពី​សំណាក់​មេ​ខ្មូតស៊ី​ឈើ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ យ៉ាងណាក៏ដោយ ក៏​គេ​មិនដែល​ឃើញ​មាន​ចំណាត់ការ​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ដូចជា​សម្តេច​ក្រឡា ហោ​ម ស ខេង ឬ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហ៊ាន​ស្តីបន្ទោស​អោយ​លោក ថង សាវុន អភិបាលខេត្ត​រតនៈគីរី​ម្តងណា​ឡើយ មិនដឹង​ជា​មក​ពី​មូលហេតុ​អ្វី​នោះឡើយ ឬក៏​ខ្លាច​អំណាច​លោក ថង សាវុន​?​។ ព្រោះ​បើ​យើង​នឹក​ចាំ​ពី​ប្រសាសន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន គឺថា​បើ​បង្គ្រាប​អ្នក​កាប់​ឈើ​អត់​បាន​គាត់​សុខ​ចិត្តកាត់​ក​ចោល ហើយ​ចៅហ្វាយខេត្ត​ណា​ដែល​បណ្តែតបណ្តោយ​អោយមាន​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​នោះ គឺ​និង​ត្រូវ​ដកចេញ​ពី​តំណែង ហើយ​ប្រឈម មុខ​និង​ការដាក់ទោសទណ្ឌ​ថែម​ទៀត​។ តែ​នេះ​គ្មាន​ឡើយ សកម្មភាព​របស់​មេ​ខ្មូតស៊ី​ឈើ ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ សម្រុក​ដឹកឈើ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ឡើង​រញ្ជួយ​ពេញ​ខេត្ត​រតនៈគីរី​គ្មាន​នរណា​ហ៊ាន​ក្អក  សូម្បី​តែ​បន្តិច​។​

​ពាក់ព័ន្ធ​និង​ពត៌មាន​ខាង​លើ​អ្នក​សារពត៌មាន​យើង​ពុំ​អាច​សុំ​ការបកស្រាយ​ពី​លោក ថង សាវុន អភិបាលខេត្ត​រតនៈគីរី​បានឡើយ និង​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ក៏​អញ្ចឹង​ដែរ ទូរស័ព្ទ​ចុច​ចូល​តែ​គ្មាន​អ្នក​លើក​។​

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់