សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្តល់​អណ្តូង​ទឹកស្អាត​ចំនួន​១០ ទៀត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កោះ​ញែក​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្តល់​អណ្តូង​ទឹកស្អាត​ចំនួន​១០ ទៀត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កោះ​ញែក​

​មណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃទី ២២​ខែ​វិច្ឆិកា​នេះ នៅ​ភូមិ​អរ​បួន ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បាន​ប្រារព្ធ​ពិធី​ប្រគល់​ទទួល​អណ្តូង​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កោះ​ញែក ចំនួន ១០ អណ្តូង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ ឯកឧត្តម ស្វាយ សំ​អ៊ាង  ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក ឡុង វិបុល នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សមាជិក សមាជិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ជាច្រើន​នាក់​ផង​ដែរ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជានិច្ចកាល សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី ដោយ​មិន​ប្រកាន់​និន្នាការ នយោបាយ សាសនា ឫ​ពណ៌​សម្បុ​ល​នោះឡើយ​។

​ឯកឧត្តម​បាន​បន្ថែមទៀតថា ដោយសារ សម្តេច​ប្រធាន មើលឃើញ​បងប្អូន​ខ្វះខាត​ទឹក សម្រាប់​ប្រើប្រាស់ ហើយ​ត្រូវ​ទៅរក​ទឹក​នៅ​ទី​ឆ្ងាយ ហេតុ​នេះ​សម្តេច​សម្រេច​ផ្តល់​អណ្តូង​ទឹកស្អាត​នៅ​ក្នុង​សហគមន៍​បងប្អូន ដើម្បី​មាន​ទឹក​ប្រើប្រាស់  ក្នុង​គោលបំណង​លើកកម្ពស់​សុខភាព​បងប្អូន និង​ដើម្បី​កាត់បន្ថយ​ការ​ទៅរក​ទឹក​នៅ​ទី​ឆ្ងាយ ។

​ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ផ្តាំផ្ញើ​សូមឱ្យ​បងប្អូន​យកចិត្តទុកដាក់​អំពី​ការថែទាំ​អនាម័យ​ខ្លួនប្រាណ ក៏ដូចជា​ការដាំ​បន្លែបង្កា​ជុំវិញ​ផ្ទះ ដើម្បី​លើកកម្ពស់​នូវ​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​ឥឡូវ​មិន​ពិបាក​ទៅរក​ទឹក​នៅ​ទី​ឆ្ងាយ​ដូច​ពី​មុន​ទេ ព្រមទាំង​ជួយ​ថែរក្សា​អនាម័យ​នូវ​សមិទ្ធិ​នេះ​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង​ផងដែរ​។

​បន្ទាប់មក ឯកឧត្តម អ៊ុយ សំអាត បាន​យក​អំណោយ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចែកជូន​ដល់​ជនពិការ​ជើង និង​ពិកា​ភ្នែក​ចំនួន​០៦​គ្រួសារ ដែល​ក្នុង​១​គ្រួសារៗ​ទទួលបាន​ឃី​ប​១​កញ្ចប់ អង្ករ​៣០​គីឡូក្រាម និង​ថវិកា​មួយចំនួន ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ក្នុង​១​នាក់ៗ ទទួលបាន​ក្រមា​ចំនួន​០១៕
​ហ៊ិ​ន សុគ​ន់​

 

2015_11_24b (2) 2015_11_24b (3) 2015_11_24b (4) 2015_11_24b (5) 2015_11_24b (6) 2015_11_24b (7) 2015_11_24b (8) 2015_11_24b (1)

Filed in: ព័ត៌មានជាតិ