សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កញ្ញា នី មុន្នីនាថ ត្រូវ​ចូល​បំភ្លឺ​តុលាការ​នា​រសៀល​នេះ​ពាក់ព័ន្ធ​ពាក្យបណ្តឹង​អតីត​គូ​ដណ្តឹង

​កញ្ញា នី មុន្នីនាថ ត្រូវ​ចូល​បំភ្លឺ​តុលាការ​នា​រសៀល​នេះ​ពាក់ព័ន្ធ​ពាក្យបណ្តឹង​អតីត​គូ​ដណ្តឹង

​រាជធានី​ភ្នំពេញ ៖ កញ្ញា នី មុន្នីនាថ តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី​ម្នាក់​នឹង​ត្រូវ​ចូល​បំភ្លឺ​តុលាការ ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​ទាមទារ​ប្រាក់ របស់​អតីត​គូ​ដណ្តឹង ដែល​ជា​អាណិកជន​ខ្មែរ នៅ​អាមេរិក នៅ​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។ នេះ​បើ​យោង​ ​តាម​ដីកា​របស់​តុលាការក្រុង​ភ្នំពេញ ។​

​សូម​រម្លឹកថា អតីត​គូ​ដណ្តឹង​នាង នី មុន្នីនាថ គឺ​លោក អ៊ឹង សូ​ឡាង បាន​ដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សងជំងឺចិត្ត ដល់​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​កាត់​ផ្តាច់កា​រ​ទាក់ទង​គ្នា​។ តាម​ពាក្យបណ្តឹង​លោក អ៊ឹង សូ​ឡាង បានចាត់ទុក នី មុន្នីនាថ ថា បោក​យក​ប្រាក់​របស់​ខ្លួន​ក្នុងពេល​ទាក់ទង​ជាមួយគ្នា ដោយ​នៅ​ក្នុង​នោះ លោក​បាន​ទិញ​របស់​របរ​មានតម្លៃ​មួយចំនួន​ឱ្យ​នាង តែ​ដល់​ពេល​ធ្លាក់​វី​សា​ទៅ​នៅ​អាមេរិក​ជាមួយគ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅវិញ​។​

​យ៉ាងណាក៏ដោយ កាលពី​ពេល​ថ្មីៗ​កន្លងមក​នៅ​លើ​ហ្វេ​សប៊ុក​របស់ នី មុន្នីនាថ បាន​បង្ហោះ​សារ​គួរឲ្យ​ចាប់អារម្មណ៍​ថា «​ចង់​និយាយ​ច្រើនណាស់ តាមចិត្ត​ខឹង​តាមចិត្ត​ក្ដៅ ប៉ុ​នែ្ត​ពាក្យចាស់​ពោល​ថា​បើ​ចង់​ឈ្នះសត្រូវ ត្រូវ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​» ៕

 

Filed in: ព័ត៌មានជាតិ