សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ជួបគ្នា​ជា​លើក​ទី​១ ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អំណាច​តុលាការ​កំពូល ដើម្បី​ពិភាក្សា​លើ​បញ្ហា​មួយចំនួន សំខាន់​ការ​បន្ត​ពង្រឹង​កិច្ច​ ​សហប្រតិបត្តិការ ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។​

​តាម​គេហទំព័រ​ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នា​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ឱ្យ​លោក William A.Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​កិច្ច​ជំនួប​រវាង​សម្តេច​ក្រឡាហោម ស ខេង និង​លោក William A.Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក គឺ​ផ្តោត លើ​ប្រធានបទ​សំខាន់​ចំនួន​៣ ៖ ១. កិច្ចសហប្រតិបត្តិការ​រវាង​កងកម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ ២.​ការងារ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ៣.​ការធ្វើ​មាតុភូមិ​និវត្តន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​សហរដ្ឋអាមេរិក​។​

​យោង​តាម​គេហទំព័រ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍ថា កម្ពុជា​នៅតែ​ឯកភាព​នូវ​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា និង​ចង់​ឱ្យ ភាគី​អាមេរិក​ពិចារណា ពន្យា​ពេល​សិន ពិសេស​អ្នក​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ទុក ឱ្យ​ពួកគាត់​ព្យាបាល សះស្បើយ​សិន​។ ចំពោះ​ពលរដ្ឋ​ដែល​បាន​ទៅ​អាមេរិក​ក្រោយ​ឆ្នាំ​១៩៩៤ សម្តេច​និង​ពិចារណា​ឱ្យបាន​ច្បាស់លាស់ ហើយ​បាន​ស្នើ​ឱ្យ​ភាគី​អាមេរិក​ចាត់​មន្ត្រី​ជំនាញ​របស់​អាមេរិក និង​កម្ពុជា​ធ្វើ​ការសហការ​គ្នា ធ្វើ​កិច្ចការ​នេះ ឱ្យបាន​ល្អ​បំផុត​ដែល​អាច​ធ្វើបាន​។​

​លោក William A.Heidt បាន​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច​កម្ពុជា ដែល​បាន​ទប់ស្កាត់​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​អំពើ អាណា​ចារ​លើ​កុមារ​ចំនួន ១៣​រូប ដែល​មិន​ឱ្យ​ចូលមក​កម្ពុជា​។ នេះ​ជា​ការងារ​ល្អ​មួយ​ប្រសើរ និង​កោតសរសើរ ហើយ​អាមេរិក​និង​បន្ត​ការសហការ ជាមួយ​អាជ្ញាធរ​សមត្ថ​កម្ពុជា ថែមទៀត​ដើម្បី​ទប់ស្កាត់​បទល្មើស ការជួញដូរ​មនុស្ស​។​

​ជាថ្មី​ម្តងទៀត សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា​កិច្ចការ​ផ្សេងៗ ដែល​ក្រសួង​មហាផ្ទៃ មាន​ជាមួយ​សហរដ្ឋអាមេរិក កម្ពុជា នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ធ្វើ​ការរួម​គ្នា ឱ្យ​កាន់តែ​ប្រសើរ​ទ្វេរ​ឡើង​៕

 

Filed in: ព័ត៌មានជាតិ